ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៧៤នាក់ថ្មី និងមានករណីជាសះស្បើយ១៣១នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៧៦១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.៤១៨នាក់ និងកំពុងសម្រាកព្យាបាល១.២៨៣នាក់ ស្លាប់៦០នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៨នាក់ថ្មី និងមានករណីស្លាប់ចំនួន២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន៣.៤២០នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ៣.១៤៦នាក់ និងកំពុងសម្រាក ព្យាបាល២១៧នាក់...
បរទេស ៖ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani បានភៀសខ្លួនចេញពីទីក្រុងកាប៊ុល ទៅកាន់តាជីគីស្ថាន បន្ទាប់ពីក្រុមសកម្ម ប្រយុទ្ធតាលីបង់ បានចូលរដ្ឋធានីអាហ្វហ្គានីស្ថាន ដោយគ្មានការប្រយុទ្ធគ្នា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យស្ថានទូតរុស្ស៊ីបានប្រាប់សារព័ត៌មាន Sputnik នៅថ្ងៃច័ន្ទនេះថា...
បរទេស ៖ យន្តហោះយោធាអាហ្វហ្គានីស្ថាន មួយគ្រឿង បានធ្លាក់នៅក្នុងប្រទេស អ៊ូសបេគីស្ថាន នេះបើយោងតាមគេហទំព័រព័ត៌មាន អ៊ូសបេគីស្ថានមួយ បានរាយការណ៍ នៅថ្ងៃចន្ទនេះ ដោយយោងតាមប្រភពព័ត៌មាន និងរូបភាព ដែលគេចែករំលែកលើកម្មវិធីផ្ញើសារ ។ យោងតាមសេចក្តីរាយការណ៍ របស់កាសែត Gazeta.uz បានឲ្យដឹងថា យន្តហោះយោធាអាហ្វហ្គានីស្ថាននោះ បានធ្លាក់កាលពីល្ងាចថ្ងៃអាទិត្យ នៅក្នុងខេត្ត Surxondaryo...
បរទេស ៖ គណបក្សភឿថៃ ដែលជាគណបក្ស ប្រឆាំងដ៏ធំ នៅក្នុងប្រទេសថៃ នឹងដាក់សំណើដក សេចក្តីទុកចិត្ត ប្រឆាំងនឹងរដ្ឋមន្ត្រី គណៈរដ្ឋមន្រ្តីយ៉ាងតិច ៥ រូប ទៅកាន់សភា លើគម្រោងរបស់រដ្ឋាភិបាល ក្នុងការទិញឧបករណ៍តេស្តអង់ទីហ្សែន កូវីដ១៩ ផលិតនៅប្រទេសចិនចំនួន ៨,៥ លានឈុត ក្នុងចំណោមបញ្ហា ដែលត្រូវបានរិះគន់។ យោងតាមសារព័ត៌មាន...
បរទេស ៖ ការប៉ះទង្គិចគ្នាដោយហិង្សា រវាងក្រុមបាតុករប្រឆាំងរដ្ឋាភិបាល នៅក្នុងប្រទេសថៃ និងប៉ូលីស បានបន្តកើតឡើងនៅម្តុំផ្លូវបំបែក Din Daeng ក្នុងទីក្រុងបាងកក កាលពីល្ងាចថ្ងៃអាទិត្យ ដើម្បីបញ្ចប់ការប្រមូលផ្តុំគ្នា ដ៏ធំបំផុតរបស់ក្រុមបាតុករ ដែលបានប្រើប្រាស់ម៉ូតូ និងឡាន ធ្វើការតវ៉ា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៣៤៨នាក់ថ្មី និងមានករណីអ្នកជាសះស្បើយចំនួន២៣៥នាក់។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ...
បរទេស៖ សារព័ត៌មាន ABC News បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីចារកម្មអាមេរិក ដែលមិនបញ្ចេញឈ្មោះថា ក្រុមរបស់លោកប្រធានាធិបតី ចូបៃដិន មិនអើពើនឹង ការវាយតម្លៃការស៊ើបការណ៍សម្ងាត់ ដែលព្រមានពីការកើនឡើង យ៉ាងឆាប់រហ័ស នៃក្រុមតាលីបង់ និងការចាប់យកទីក្រុង កាប៊ុលរបស់ក្រុមនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា មន្រ្តីចារកម្មអាមេរិក...
កំពង់ចាម ៖ នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ នេះ ខេត្តកំពង់ចាម បានបើកយុទ្ធនាការចាក់វ៉ាក់សាំងម្ជុលទី៣ ជាដូសជម្រុញ ជូនមន្រ្តីរាជការ និង កងកម្លាំងប្រដាប់អាវុធ ។ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ថា អ្នកនាំពាក្យយោធាមួយរូប បានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសមួយថា ប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃអាទិត្យថា យន្តហោះគ្មានមនុស្សបើករបស់ខ្លួន ចំនួន១គ្រឿង បានធ្លាក់ចូលក្នុងទឹកដីស៊ីរី កាលពីថ្ងៃមុន ។ នៅក្នុងសេចក្តីប្រកាសបានដាក់ថា “ក្នុងអំឡុងពេលសកម្មភាពហោះទៅមក យន្តហោះដែលមិន មានឈ្មោះមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់កងកម្លាំង ការពារជាតិអ៊ីស្រាអ៊ែល បានធ្លាក់ចូលក្នុងទឹកដីស៊ីរី...