ភ្នំពេញ ៖ ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា បានរំលឹកខួប១ឆ្នាំ ដែលកប៉ាល់ទេសចរណ៍ឈ្មោះ «Westerdam» បានចូលចត នៅកំពង់ផែ ក្រុងព្រះសីហនុ ក្រោយពីត្រូវបានបដិសេធ មិនអនុញ្ញាតចុះចត នៅបណ្ដាប្រទេសផ្សេងៗ ។ តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់ ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១...
ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កម្មវិធីទំនាក់ទំនងសង្គម Telegram គឺជាកម្មវិធី ដែលមានប្រជាប្រិយភាពមួយ ដោយសារតែកម្មវិធីនេះ ងាយស្រួលប្រើ មិនសូវមានបញ្ហា ហើយជាពិសេស ទៅទៀតនោះ វាគឺជាកម្មវិធីមួយដំបូងគេ ដែលគិតគូរពីសុវត្ថិភាព ទិន្នន័យឯកជនភាព របស់អ្នកប្រើប្រាស់ ។ ម្យ៉ាងវិញទៀតកម្មវិធីនេះ កាន់តែមានអ្នកប្រើប្រាស់ កើនឡើងច្រើន...
ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង សុខាភិបាលកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១អ្នកដែលស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងកូវីដ-១៩របស់ចិន មានចំនួន១៩៤៧នាក់ (ស្រី ៧៤១នាក់) ចំណែកអ្នកបានចាក់វ៉ាក់សាំង រួចមានចំនួន១៤៩២នាក់ (ស្រី ៤៩៣នាក់)...
ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែកុម្ភៈ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកា សរុបចំនួន ៧៥៤,៣២១ ដុល្លារអាមេរិក ដល់អង្គភាព ទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ ជំនួយហិរញ្ញប្បទាន ឥតសំណង សម្រាប់គម្រោងរបស់អង្គការ ក្រៅរដ្ឋាភិបាលជប៉ុន ។ យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានឲ្យដឹងថា ក្នុងនោះ...
បាងកក ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ថា របាយការណ៍ផ្លូវការមួយ បានបង្ហាញថា ប្រទេសថៃឡង់ដ៏ នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា មានករណីថ្មី នៃជំងឺកូវីដ១៩ចំនួន១៧៥នាក់ ដែលភាគច្រើន ជាអ្នកឆ្លងក្នុងស្រុក ។ មជ្ឈមណ្ឌលតាមដាន ស្ថានភាពជំងឺកូវីដ១៩ បានចេញរបាយការណឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីទាំងនោះ គឺមាន១៦៧នាក់ ត្រូវបានគេរាយការណ៍មកថា...
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ថា យ៉ាងហោចណាស់ ក្រុមសកម្មប្រយុទ្ធតាលីបង់ ចំនួន១៥នាក់ ត្រូវបានសម្លាប់ នៅក្នុងអំឡុងពេលបង្ក្រាប ដោយយោធា នៅខេត្ត Kandahar ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន ។ ក្រសួងការពារជាតិ របស់ប្រទេសនេះបានបញ្ជាក់ ឲ្យដឹងកាលពីថ្ងៃសុក្រ ។ នៅក្នុងសេចក្តីប្រកាសមួយ ចេញដោយក្រសួងបានដាក់ថា...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ថា សារព័ត៌មាន Sputnik បានរាយការណ៍នៅថ្ងៃសុក្រនេះ ដោយដកស្រង់សម្តី របស់ទីភ្នាក់ងារសេវាកម្មសង្គ្រោះបន្ទាន់រុស្ស៊ី ដែលបាននិយាយថា មានករណីផ្ទុះដ៏កក្រើកមួយ ដោយបំផ្លាញផ្សារទំនើបមួយកន្លែង និងបង្កឲ្យពលរដ្ឋមួយចំនួនរងរបួស នៅក្រុង Vladikavkaz ដែលជារដ្ឋធានីនៃក្រុង Ossetia-Alania ខាងជើងរបស់សាធារណរដ្ឋមួយនេះ ។ អ្នកនាំពាក្យមួយរូបមកពី សេវាកម្មសង្គ្រោះបន្ទាន់បាននិយាយថា...
បរទេស ៖អ្នកជំនាញផ្នែកសន្តិសុខ នុយក្លេអ៊ែពិភពលោកជិត៣០នាក់ តាមសេចក្តីរាយការណ៍ បានជំរុញរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ឲ្យស្តារឡើងវិញនូវភាពដឹកនាំ របស់សហរដ្ឋអាមេរិក លើវត្ថុធាតុដើម ដើម្បីកាត់បន្ថយការគម្រាមកំហែង ដែលពួកសកម្មប្រយុទ្ធនឹងប្រើប្រាស់ដើម្បីបង្កើតអាវុធន ។ នៅក្នុងលិខិតមួយដែលបញ្ជូនឲ្យដល់មន្ត្រីប្រមាណ៦នាក់នៅក្រសួងការពារជាតិ ក្រសួងថាមពលនិងក្រុមប្រឹក្សាសន្តិសុខជាតិ អ្នកជំនាញបាននិយាយថា សន្តិសុខវត្ថុធាតុដើមពិភពលោក ដូចជាភ្លូតូនីញ៉ូម និងសារធាតុអ៊ុយរ៉ានីញ៉ូមដើម ទទួលបានការយកចិត្តទុកដាក់លំដាប់ខ្ពស់មានដែនកំណត់ ពីរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើង ទៅកាន់លោកប្រធានាធិបតីចិន លោក ស៊ី ជីនពីង នូវបញ្ហាដ៏ច្របូក ច្របល់មួយចំនួន រួមទាំងការរំលោភសិទ្ធិមនុស្ស ក្នុងកំឡុងពេលជួបជជែក តាមទូរស័ព្ទលើកដំបូង របស់មេដឹកនាំទាំងពីរ ចាប់តាំងពីលោក ចូលកាន់តំណែងកាលពីខែមុន ប៉ុន្តែមេដឹកនាំទាំងពីរ ក៏បានបង្ហាញសញ្ញាថា នឹងនៅតែបើកចំហ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានអះអាងថា បានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ ជាសះស្បើយចំនួន៣នាក់ ខណៈគ្មានអ្នកឆ្លងថ្មីនោះទេ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹង នៅថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០២១ថា មានករណីជាសះស្បើយ សរុបចំនួន ៣នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើ ដំណើរមកពីប្រទេសថៃ) ។អ្នកដែលព្យាបាលជាសះស្បើយមាន៖ ១- បុរសជនជាតិឥណ្ឌូនេស៊ី...