ព័ត៌មានអន្តរជាតិ

លោក Zelensky ឆ្លើយតប ចំពោះការប្រើប្រាស់ មីស៊ីលរបស់រុស្សី

បរទេស ៖ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បានចេញមកធ្វើការឆ្លើយតប ទៅនឹងហេតុការណ៍វាយប្រហារ ដោយមីស៊ីលជាច្រើនគ្រាប់ ជាច្រើន ដោយប្រទេសរុស្សី ដោយក្នុងនោះ លោកបានអះអាងថា រុស្សីកំពុងមានចំនួនមីស៊ីល ថយចុះបន្តិចម្តងៗ ហើយកំពុងនាំឲ្យខ្លួនធ្លាក់ចូល ទៅក្នុងទីបញ្ចប់មួយដោយខ្លួនឯង ដោយសារការប្រើប្រាស់មីស៊ីល យ៉ាងច្រើនបែបនេះ។

លោកប្រធានាធិបតី បាននិយាយថា ៖ ជាមួយនឹងរបៀប នៃការវាយប្រហារដោយមីស៊ីល បែបនេះរុស្សីគឺកំពុងរុញច្រានឲ្យខ្លួនឯង ធ្លាក់ចូលទៅ ក្នុងទីបញ្ចប់មួយ ដែលរុស្សីនឹងនៅសេសសល់មីស៊ីល តិចតួចបំផុតនៅក្នុង ឃ្លាំងរបស់ខ្លួនឯង ។

គួរឲ្យដឹងដែរ កាលពីលើកឡើង របស់លោកប្រធានាធិបតីរូបនេះ បានធ្វើឡើងបន្ទាប់ពីរុស្សី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបើកការវាយប្រហារ ទ្រង់ទ្រាយធំ ដោយមីស៊ីលទាំង តាមយន្តហោះចម្បាំង ផងនិងនាវាចម្បាំង មានចំនួនសរុបជាង១២០គ្រាប់ តាំងតែពីព្រឹកដល់យប់ ទៅលើប្រទេសអ៊ុយក្រែន ៕

ប្រែសម្រួល៖ស៊ុនលី

To Top