ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្តមុន ចេញបេសកកម្មជា មួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសមិនជម្លៀស និស្សិតនៅគ្រប់ប្រទេស ដើម្បីនាំយកមកស្រុកខ្មែរវិញឡើយ ។
បរទេស៖ ប្រទេសឥណ្ឌា បានប្រកាសពីការបិទប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគឆ្លងកូវីដ១៩ ខណៈពេលដែលមនុស្សចំនួន ៤៩២ នាក់បានធ្វើតេស្តិ៍វិជ្ជមាន ចំពោះមេរោគនេះ នៅក្នុងប្រទេសឥណ្ឌា ហើយក្រុមអ្នកជំនាញ បាននិយាយថាចំនួននេះ នឹងមានច្រើនបន្តទៀត ប្រសិនបើការធ្វើតេស្តិ៍ទ្រង់ទ្រាយធំ ត្រូវបានធ្វើឡើង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុន...
រ៉ូម៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ថា កាលពីថ្ងៃចន្ទ ប្រទេសអ៊ីតាលី បានរាយការណ៍ថា ជាថ្ងៃទី២ នៃការថយចុះជាបន្តបន្ទាប់ ចំពោះអ្នកស្លាប់ជាប្រចាំថ្ងៃ និងការឆ្លងជំងឺ ដោយវីរុសកូរ៉ូណា ដោយក្នុងរយៈពេល១ខែមកនេះ មានអ្នកស្លាប់ជាង៦.០០០នាក់ហើយ ។ ប្រទសនៅប្លុកសមុទ្រ ម៉េឌីទែរ៉ាណេ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញបេសកកម្ម ជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជា មួយជំងឺកូវីដ១៩ (COVID-19) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រហូតមកដល់ពេលនេះថវិកា ដែលបានមកពីសប្បុរសជន សម្រាប់ប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវ ដល់ប្រជាពលរដ្ឋកម្ពុជា ចូលរួមទាំងអស់គ្នា ធ្វើការអប់រំ និងផ្សព្វផ្សាយ អំពី ការទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩ នៅក្នុងប្រទេស ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២៤...
ភ្នំពេញ ៖ ក្រោយបណ្ដាប្រទេសមួយចំនួន បានប្រកាសផ្អាក ការបញ្ជាទិញទំនិញពីកម្ពុជា ដោយសារការរីករាលដាល នៃវីរុសកូវីដ១៩ នោះ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា(GMAC) បានធ្វើការអំពាវនាវ ចំពោះអ្នកបញ្ជាទិញ ដែលជាប់កាតព្វកិច្ច និងជាប់កិច្ចសន្យាទាំងអស់ ឲ្យទទួលទិញទំនិញ របស់កម្ពុជា ដែលបានផលិតរួចហើយ និងត្រូវបន្តទិញតាមកិច្ចសន្យា ដែលខ្លួនបានកំណត់ ដោយទូទាត់ប្រាក់ ទៅតាមលក្ខខណ្ឌជាធម្មតា ។...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តី ជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចេញលិខិតមួយថ្លែងអំណរគុណ និងកោតសរសើរដល់ ឯកឧត្តម លី ឆេង និងលោកជំទាវ ដែលឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រតិបត្តិការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលកំពុងតែគំរាមកំហែង ដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជា ។
វៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ថា ប្រទេសឡាវ រកឃើញករណីនៃអ្នកឆ្លងជំងឺ COVID-19 ចំនួន០២ករណី ។ ក្រសួងសុខាភិបាលឡាវ បានប្រាប់ឲ្យដឹងនៅឯសន្និសីទ សារព័ត៌មានមួយនៅថ្ងៃអង្គារនេះថា ឡាវ បានរកឃើញករណីនៃអ្នកជំងឺ COVID-19 ជាលើកដំបូងចំនួន០២ករណីហើយ នៅក្នុងប្រទេស ។ គួរបញ្ជាក់ថា ប្រទេសឡាវ ជាប្រទេសមួយក្នុងចំណោមប្រទេស...
ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសច្រានចោលទាំងស្រុង នូវសារជាសំឡេង ដែលលាក់ប្រភព ត្រូវបានចែកចាយតាមបណ្ដាញសង្គម ផ្សព្វផ្សាយថា «រាជរដ្ឋាភិបាលគ្រោងបិទរាជធានីភ្នំពេញ» ដើម្បីទប់ស្កាត់ការឆ្លង រីករាលដាលវីរុស កូវីដ-១៩។ មន្ដ្រីរដ្ឋាភិបាល លើកឡើងបែបនេះ ក្រោយពីសារសំឡេងជាស្ដ្រី បានចែកចាយក្នុងបណ្ដាញ សង្គមហ្វេសប៊ុក ថា «បងបានទទួលព័ត៌មាន...