ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបពិភាក្សាការងារ ជាមួយលោក ផាក ទ្រីម៉ាហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ជុំវិញការបំផ្លាញព្រៃឈើ នៅដែនជម្រកសត្វព្រៃ នៅព្រៃឡង់ និងភាពជាដៃគូ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ក្នុងការដោះស្រាយវិបត្តិ អាកាសធាតុសាកលលោក...
ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រកាសថា នៅកម្ពុជាគ្មាន ឧបរណ៍តេស្ដរកអង់ទីគ័រ ក្រោយចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩រួច ហើយ អង្គការសុខភាព ពិភពលោក (WHO) ឬក្រសួងសុខាភិបាលកម្ពុជា ក៏បានមិនណែនាំ ឲ្យប្រើប្រាស់ដែរ ។ ការលើកឡើង...
ភ្នំពេញ ៖ ក្នុងឱកាសផ្ញើសារ ចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសពលោក ទឹង វ៉ាន់ ហៅតាសាឡាត់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា បានលើកឡើងថា លោកសាឡាត់ជាវីរៈសិល្បករមួយរូប ធ្លាប់បានលើកស្ទួយ វិស័យវប្បធម៌ខ្មែរ ជាពិសេសផ្នែកសិល្បៈ ចម្រៀងអាយ៉ៃ ។ លោកតា សាឡាត់...
ភ្នំពេញ ៖ លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា ក្នុងឱកាសចូលជម្រាបលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលចប់អាណត្តិ៤ឆ្នាំ នៅកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានកោតសរសើរថា កម្ពុជា ជាប្រទេសដែលមាន សុខសន្តិភាព...
ភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី១៧ ខែមិថុនានេះ បានចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ (បាក់ឌុប) នៅតាមគ្រឹះស្ថានសិក្សាឯកជន សម្រាប់ឆ្នាំសិក្សា២០២០-២០២១ ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានជំងឺ កូវីដ១៩ ចំនួន ០៧នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជាបណ្ដោះអាសន្ន ទីតាំងផ្សារសំរោង ស្ថិតនៅភូមិ សង្កាត់សំរោង ក្រុងសំរោង ចាប់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុទីតាំង មានការពាក់ព័ន្ធ និងករណីអ្នកមានជំងឺកូវីដ ១៩ ឈ្មោះ ជាវីរៈ ភេទប្រុសអាយុ២៩ឆ្នាំ...
ភ្នំពេញ ៖ មនុស្សចំនួន៣៩នាក់ ក្នុងនោះមានព្រះសង្ឈ២២អង្គ ត្រូវបានក្រុមគ្រូពេទ្យតេស្តិ៍សំណាក រកឃើញមានវិជ្ជមានកូវីដ១៩ នៅវេលាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នៅព្រឹកថ្ងៃដដែល ក្រុមគ្រូពេទ្យស្ម័គ្រសម្តេចតេជោ បានធ្វើការតេស្តិ៍សំណាក លើព្រះសង្ឈ តាជី យាយជី...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នេះបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៦៥នាក់ និងមានករណីជាសះស្បើយ ៣នាក់ ។
កណ្ដាល ៖ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១០-១៦ ខែមិថុនា ឆ្នាំ២០២១ មានប្រជាពលរដ្ឋ និងកម្មករ-កម្មការិនីទូទាំងស្រុកខ្សាច់កណ្តាល ចំនួន៣៥,៤៥៩នាក់ ក្នុងនោះ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចំនួន ២៥,៦៧០នាក់ ស្មើនឹង ៧២%។ តាមរយៈហ្វេសប៊ុក របស់ រដ្ឋបាលស្រុកខ្សាច់កណ្ដាល នាថ្ងៃទី១៧ មិថុនា នេះថា យុទ្ធនាការចាក់វ៉ាក់សាំង...