ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី វិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១០នាក់ថ្មី និងមានករណីជាសះស្បើយ៤០នាក់ ។ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។...
បាងកក ៖ នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូឆា បានលុបចោលបទ បញ្ជារបស់លោក ដើម្បីហាមឃាត់ការ ផ្សព្វផ្សាយព័ត៌មាន ដែលអាចបំភ័យ សាធារណជនអំឡុង ពេលមានជំងឺរាតត្បាតកូវីដ-១៩ ។ សេចក្តីប្រកាសដែលបាន ចុះផ្សាយក្នុងរាជកាហ្សាតេ កាលពីថ្ងៃអង្គារបានលើកឡើង ពីដីការបស់តុលាការ ស៊ីវិល ដើម្បីរារាំងការអនុវត្តន៍ដីកា របស់លោកជាបណ្តោះអាសន្ន ហើយបានសន្និដ្ឋានថា វាត្រូវបានដកហូតវិញ...
រីយ៉ូ ៖ ប្រភពពីក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំនួន ១,២១១ នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេសកើនឡើង ដល់ ៥៦៤,៧៧៣ នាក់។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ទន្ទឹមនឹងនេះករណីឆ្លង...
ឡុងដ៌ ៖ យោងតាមទិន្នន័យផ្លូវការ បានឲ្យដឹងថា ចក្រភពអង់គ្លេស បានកត់ត្រាការស្លាប់ទាក់ទង នឹងមេរោគឆ្លងកូវីដ១៩ ចំនួន ១៤៦ នាក់ទៀត ដែលជាតួលេខខ្ពស់បំផុត ប្រចាំថ្ងៃចាប់តាំងពីថ្ងៃទី ១២ ខែមីនា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ចំនួនសរុបនៃការស្លាប់ ទាក់ទងនឹង មេរោគឆ្លងនៅចក្រភពអង់គ្លេស ឥឡូវនេះមានចំនួន ១៣០,៥០៣...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៥៩នាក់ថ្មី ខណៈមានករណីជាសះស្បើយ៩៨នាក់ និងស្លាប់៣នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៣២៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៧៨២នាក់ និងកំពុងសម្រាកព្យាបាល១.៤៩៦នាក់ ស្លាប់៥១នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៥នាក់ថ្មី ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.២៧៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៨៩៥នាក់ និងកំពុងសម្រាកព្យាបាល៣៣០នាក់ ស្លាប់៥១នាក់៕
ភ្នំពេញ ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៨នាក់ថ្មី និងមានករណី ជាសះស្បើយជំងឺកូវីដ-១៩ ចំនួន៨០នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន១៣១នាក់ថ្មី និងជាសះស្បើយ ៦២០នាក់ ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក...
អ៊ីស្លាម៉ាបាដ ៖ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Shah Mahmood Qureshi បានលើកឡើងថា ការដកទ័ពអាមេរិក និងណាតូ ចេញពីអាហ្វហ្គានីស្ថាន ដោយគ្មានការទទួលខុសត្រូវ អាចផ្តល់ផលប្រយោជន៍ ដល់ក្រុមសកម្មប្រយុទ្ធនិងនាំឱ្យមានភាពចលាចល នៅក្នុងប្រទេស។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មន្រ្តីរូបនេះបានអំពាវនាវ ឱ្យមានការដកទ័ព ប្រកបដោយការ ទទួលខុសត្រូវ និងមានសណ្តាប់ធ្នាប់ ដោយមិនទុកកន្លែង...