ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ៖ ការបន្តវាយប្រហារ ក្នុងប្រទេសអាហ្គានីស្ថាន មិនមែនជាអ្វី ដែលតំបន់ចង់បាននោះទេ

បរទេស ៖ អ្នកនាំពាក្យរបស់ក្រសួង ការបរទេស របស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការស្តីបន្ទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារ កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេស អាហ្គានីស្ថាន ដោយបាននិយាយថា ការបន្តធ្វើការវាយប្រហារគ្នា នៅក្នុងប្រទេសបែបនេះវា គឺជាសកម្មភាពភេវរកម្មប៉ុណ្ណោះ ។

អ្នកនាំពាក្យរូបនេះ ក៏បានលើកឡើងដែរថា សកម្មភាពភេវរកម្ម នឹងអាចបង្កបានទៅជាបញ្ហា អស្ថេរភាពនៅក្នុងប្រទេសហើយមិនត្រឹម តែប៉ុណ្ណោះនឹង មិនធ្វើឲ្យតំបន់ទាំង មូលទទួលបានលទ្ធផល ល្អប្រសើរនោះទេ ។

ផ្ទាំងពាណិជ្ជកម្ម

លោក Nasser Kanaani បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ នៅក្រោយពេល ដែលមានការវាយប្រហារ ចំនួន២លើក ដែលបានកើតឡើងនៅក្នុង កណ្តាលទីក្រុងកាប៊ុល កាលពីថ្ងៃសុក្រ ដែលក្នុងនោះមានមួយជាការវាយប្រហារ ដោយកាំភ្លើង នៅស្ថានទូត របស់ប្រទេសប៉ាគីស្ថាន និងការបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្បែរការិយាល័យកណ្តាល របស់គណបក្ស Hezb-e-Islami នៅក្នុងទីក្រុងកាប៊ុល ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top