ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី មានចំនួន៦៩៣នាក់ទៀត ជាសះស្បើយចំនួន៧៥៤នាក់ និងស្លាប់៧នាក់ ។ ក្នុងនោះមាន ករណីឆ្លងសហគមន៍ ៦៦០នាក់ និងអ្នកដំណើរ ពីបរទេស៣៣នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន៤០១៥៧នាក់ អ្នកជាសះស្បើយចំនួន៣៤៣២៥នាក់ និងអ្នកស្លាប់ចំនួន៣៦៨នាក់...
រ៉ង់ហ្គូន ៖ ការកាត់ទោសមេដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវបានទម្លាក់ពីតំណែង របស់ប្រទេសមីយ៉ាន់ម៉ា បានចូលដល់ថ្ងៃទី ២ របស់ខ្លួន នៅថ្ងៃអង្គារ ទី ១៥ ខែមិថុនាម្សិលមិញនេះ ដោយអយ្យ ការបានបង្ហាញ នូវអំណះអំណាង ដែលថា លោកស្រី បានញុះញង់ ឱ្យមានភាពច្របូកច្របល់ ជាសាធារណៈនិង បដិសេធនូវការរឹតត្បិត លើជំងឺកូវីដ...
បរទេស ៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ តាមរយៈការចេញផ្សាយ របស់កាសែតបរទេសបានឲ្យដឹងថា ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskyy បានបង្ហាញអំពីក្តីបារម្ភរបស់លោក កិច្ចប្រជុំរវាងមេដឹកនាំរុស្សី និងអាមេរិកហាក់ដូចជា នឹងមិនអាចទទួលបានលទ្ធផល អ្វីជាដុំកំភូននោះឡើយ ។ នៅក្នុងបទសំភាស មួយជាមួយ នឹងក្រុមអ្នកកាសែតបរទេស និងទីភ្នាក់ងារសារព័ត៌មានបរទេសផង លោកប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា...
ប្រ៊ុចស៊ែល ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ថា បណ្តាមេដឹកនាំ អង្គការ NATO ដែលចូលរួមកិច្ចប្រជុំកំពូល នៅទីក្រុងប្រ៊ុចស៊ែល បាននព្រមានពីការគំរាមកំហែង ខាងយោធាដែលបង្កឡើង ដោយប្រទេសចិន ដោយបានថ្លែងថា ឥរិយាបទរបស់ចិន គឺជា “បញ្ហាប្រឈមជាប្រព័ន្ធ” ។ ពួកគេបានបានលើកឡើងថា ប្រទេសចិន...
បរទេស ៖ ទីភ្នាក់ងារិចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា រដ្ឋាភិបាលថ្មីរបស់អ៊ីស្រាអ៊ែល ក្រោយអាណិត្តរបស់លោកBenjamin Netanyahu ដែលគ្រប់គ្រងប្រទេស រយៈពេល១២ឆ្នាំមកហើយនោះគឺបានចាប់ផ្តើមដំណើរការ ការងាររបស់ខ្លួនហើយកាលពីថ្ងៃចន្ទម្សិលមិញ។ យោងតាមការបញ្ជាក់ របស់ការិយាល័យលោក Bennett បានឲ្យដឹងថាជំនួបរវាង លោកនាយករដ្ឋមន្ត្រីថ្មីលោក Naftali Bennettជាមួយនឹងនាយករដ្ឋមន្ត្រី អាណិត្តមុនលោក Benjamin Netanyahu បានធ្វើឡើង កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ...
ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA) បានផ្តល់នូវ កញ្ចប់ស្បៀងអាហារ និងគ្រឿងបរិក្ខារ បង្ការការឆ្លងមេរោគ ជូនដល់ជនងាយរងគ្រោះ នៅកម្ពុជាដែលជួបការលំបាក ក្នុងជីវភាពប្រចាំថ្ងៃ និងការសិក្សា ដោយសារការរីករាលដាលឡើងវិញ នៃជំងឺកូវីដ១៩ ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុក KOICA ប្រចាំកម្ពុជា ។ នាពេលថ្មីៗនេះ...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣២នាក់ ក្នុងនោះស្រុក កោះសូទិន ៣នាក់ ស្រុកព្រៃឈរ ៤នាក់ ស្រុកស្រីសន្ធរ ១០នាក់ ស្រុកជើងព្រៃ៣នាក់ ស្រុកចំការលើ ៥នាក់ ក្រុងកំពង់ចាម...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) លោក សាម អ៊ីន បានឲ្យលោក ខាន់ សុវណ្ណ ដែលនិយាយថា ខ្មែរមិនចេះចិញ្ចឹមត្រី ត្រូវរៀនស្វែងយល់ ពីប្រវត្តិសាស្រ្តរបស់ខ្មែរផង។ លោក សាម អ៊ីនបានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ១៥ មិថុនា ថា “សម្រាប់អ្នកដែលថា...
ភ្នំពេញៈ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយនៅមុននេះបន្តិច ថា ក្រុងប៉េកាំងបានចោទប្រកាន់ NATO ពីបទបំផ្លើសការគំរាមកំហែង ពីប្រទេសចិននិង“ ការបង្កើតការប្រឈមមុខ” បន្ទាប់ពីការប្តេជ្ញា របស់សម្ព័ន្ធមិត្ត លោកខាងលិច ដើម្បីធ្វើការរួមគ្នា ដើម្បីប្រឆាំងនឹងបញ្ហា ប្រឈមនានា ដែលកើតឡើង ដោយគោលនយោបាយ របស់ខ្លួន ។
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ ៖ ១- ទន្លេមេគង្គ-ស្ទឹងត្រែង២- ទន្លេមេគង្គ-ក្រចេះ៣- ទន្លេមេគង្គ-កំពង់ចាម៤- ទន្លេបាសាក់-ចតុមុខ៥- ទន្លេមេគង្គ-អ្នកលឿង៦- ទន្លេបាសាក់-កោះខែល៧- ទន្លេសាប-ព្រែកក្តាម៨- ទន្លេសាប-កំពង់លួង សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក...