សេអ៊ូល៖ យន្តហោះឈ្លបយកការណ៍ របស់សហរដ្ឋអាមេរិកមួយគ្រឿង បានហោះលើសមុទ្រលឿង កាលពីដើមសប្តាហ៍នេះ នៅពេលដែលកូរ៉េខាងជើង បានសម្លាប់យ៉ាងអយុត្តិធម៌ នូវមន្រ្តីកូរ៉េខាងត្បូងម្នាក់ នៅជិតព្រំដែនសមុទ្រខាងលិច។ ប្រទេសកូរ៉េខាងជើង បានបាញ់មន្ត្រីជលផល ដែលកំពុងចុះចតនៅក្នុងដែនទឹករបស់ខ្លួន ហើយបានដុតសាកសពរបស់លោក នេះបើយោងតាមយោធាកូរ៉េខាងត្បូង។ លោកបានបាត់ខ្លួនកាលពីថ្ងៃមុន ខណៈដែលលោក កំពុងបំពេញភារកិច្ច នៅក្បែរកោះយ៉ុនប៉ូយុង នៅព្រំដែនសមុទ្រលឿង។ អាមេរិក បានហោះហើរយន្ដហោះ RC-135S...
ភ្នំពេញ ៖ “ខ្ញុំក៏បានសម្តែងនូវក្តីសង្ឃឹម និងចង់ឃើញ ប្រទេសកម្ពុជា និងសហគមន៍អឺរ៉ុប (EU) បន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្នា ដើម្បីលើកស្ទួយ និងការពារផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ននេះ និង ទៅអនាគតផងដែរ”។ នេះជាសំដីលោក កឹម សុខា ក្នុងជំនួបជាលើកទី២ ជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត...
សេអ៊ូល ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការគាំទ្រ ដល់កូរ៉េខាងត្បូង ក្នុងការថ្កោលទោសកូរ៉េខាងជើង ចំពោះការបាញ់សម្លាប់មន្ត្រី រដ្ឋាភិបាលកូរ៉េខាងត្បូងមួយរូប និងទាមទារការពន្យល់ ពីរដ្ឋកុម្មុយនិស្តមួយនេះ។ អ្នកនាំពាក្យក្រសួង ការបរទេសអាមេរិក បានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា “ យើងគាំទ្រយ៉ាងពេញទំហឹង ចំពោះការថ្កោលទោស របស់សម្ព័ន្ធមិត្តកូរ៉េខាងត្បូង របស់យើង ចំពោះទង្វើនេះ និងការអំពាវនាវ របស់សាធារណរដ្ឋកូរ៉េ...
បាងកក ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា អតីតរដ្ឋមន្ត្រីម្នាក់របស់ប្រទេសថៃ ត្រូវបានតុលាការកាត់ទោស ឲ្យជាប់គុករយៈពេល៥០ឆ្នាំ បន្ទាប់ពីត្រូវបានគេរកឃើញថា គាត់បានប្រើប្រាស់អំណាច របស់គាត់លើគម្រោងសាងសង់ផ្ទះ របស់រដ្ឋាភិបាលមួយ កាលពីជាងទសវត្សមុន។ តុលាការកំពូល នៃប្រទេសថៃ បានប្រកាសទោសប្រឆាំង ទៅនឹងអតីតសមាជិក និងក៏ជាអ្នកនយោបាយ ដែលត្រូវបានគេស្គាល់ឈ្មោះថា Watana Muangsook និងក៏ជាអតីតរដ្ឋមន្ត្រី...
បរទេស ៖ នៅថ្ងៃព្រហស្បតិ៍នេះ កោះតៃវ៉ាន់ បានអះអាងថា ប្រទេសចិន បានបញ្ជូនយន្តហោះស៊ើបការណ៍យោធា ចំនួនពីរគ្រឿងធ្វើដំណើរ ឆ្ពោះមកកាន់កោះ នេះរយៈពេលបីថ្ងៃ ជាប់គ្នាមកហើយ ។ ភាពតានតឹង បានកើនឡើង នៅច្រកសមុទ្រតៃវ៉ាន់ ខណៈសហរដ្ឋអាមេរិក បានបង្កើនកម្រិត នៃការចូលរួមរបស់ខ្លួនជាផ្លូវការ ជាមួយកោះដែលគ្រប់គ្រងដោយឯករាជ្យ ដែលចិននៅតែចាត់ទុកថា ជាផ្នែកមួយនៃទឹកដីជាតិរបស់ខ្លួន។ គួរឲ្យដឹងដែរថា...
ភ្នំពេញ ៖ លោក សម រង្ស៊ីបានប្រកាសចូលស្រុកជាលើក ទី២ នាពេលខាងមុខនេះ ក្រោយពីលោកនិរទេសខ្លួនឯង ទៅរស់នៅក្រៅស្រុក អស់រយៈពេលជាច្រើន ហើយអតីតមេបក្សប្រឆាំងថា នឹងមានប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្រោកមកបើកផ្លូវស្វាគមន៍ ។ ប៉ុន្តែការប្រកាសនេះ អ្នកនាំពាក្យគណបក្ស កាន់អំណាច លោក សុខ ឥសាន បានឆ្លើយតបថា គ្មានពលរដ្ឋណាម្នាក់...
ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រ មួយដែលត្រូវ បានមហាអំណាច ប្រទាញប្រទង់គ្នា កម្ពុជា ប្រៀបបីដូចជាកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ដែល មហាអំណាចណាក៏ ចង់បានយកធ្វើជាកម្មសិទ្ធិផ្តាច់មុខ របស់ខ្លួនដែរ ។ ក្នុងស្ថានភាពបែបនេះ ប្រាកដណាស់ថា វាជាការលំបាកខ្លាំងណាស់ សម្រាប់ប្រទេសតូចមួយ ដូចកម្ពុជាក្នុងការ ប្រកាន់ជំហរ នយោបាយការបរទេស ដើម្បីគេចផុតពី ឥទ្ធិពល របស់មហាអំណាច ។ ទោះជាយ៉ាងនេះក៏ដោយ...
អ៊ីស្លាម៉ាបាដ៖ អ្នកជំនាញប៉ាគីស្ថាន បានប្រាប់ស៊ីនហួថា ការប៉ុនប៉ងរដ្ឋបាលរបស់សហរដ្ឋអាមេរិក ដើម្បីដាក់កម្រិតលើក្រុមហ៊ុនបច្ចេកវិទ្យាចិន និងដើម្បីទប់ស្កាត់ការអភិវឌ្ឍបច្ចេកវិទ្យា និងកំណើនសេដ្ឋកិច្ចរបស់ចិន នឹងត្រូវបរាជ័យ។ ការវាយលុករបស់សហរដ្ឋអាមេរិក ដែលមិនមានការចាប់អារម្មណ៍ លើវិស័យបច្ចេកវិទ្យានៃប្រទេសចិន បានរារាំងដល់អាជីវកម្មរបស់ក្រុមហ៊ុនចិនមួយចំនួនធំ នេះបើយោងតាមលោក Shakeel Ahmad Ramay សេដ្ឋវិទូនយោបាយ និងជាប្រធានមជ្ឈមណ្ឌលសិក្សាអាស៊ី នៅវិទ្យាស្ថានគោលនយោបាយ អភិវឌ្ឍន៍ដោយចីរភាព នៅប្រទេសប៉ាគីស្ថាន។ អ្នកជំនាញបានលើកឡើងថា...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសបារាំង នៅថ្ងៃពុធសប្ដាហ៍នេះ បានអំពាវនាវឲ្យដៃគូអន្តរជាតិបង្កើនសម្ពាធ លើកម្លាំង នយោបាយលីបង់ ដើម្បីឲ្យបង្កើតរដ្ឋាភិបាលមួយ និងបានព្រមានជាថ្មីថា នៅពេលដែលកំណែទម្រង់ កំពុងតែប្រព្រឹត្តទៅនោះ នឹងមានជំនួយផ្នែកហិរញ្ញវត្ថុ ដ៏សំខាន់ចូលមកដល់ ។ លោក Jean-Yves Le Drian បានថ្លែងក្នុងសុន្ទរកថា មួយប្រាប់ដល់សមាជិកក្រុមគាំទ្រ អន្តរជាតិលីបង់ថា “កម្លាំងនយោបាយ...