ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានជូនដំណឹងថា ចាប់ពីថ្ងៃទី១៦-៣១ តុលា សាំងធម្មតា ក្នុង១លីត្រ៤.៣០០រៀល ហើយម៉ាស៊ូត ៤.០០០រៀល ៕
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ស្ពឺ បានលើកឡើងថា ការដាក់ឲ្យចរាចរ នូវក្រដាសប្រាក់ប្រភេទ ៣០ ០០០រៀលថ្មី មិនត្រឹមតែបានឆ្លុះបញ្ចាំង ពីមនោសញ្ចេតនាដ៏ជ្រៀលជ្រៅ របស់កូនចៅ ចៅទួតចំពោះសម្តេចតា សម្តេចតាទួតរបស់យើងទាំងអស់គ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងពីដំណើរវិវឌ្ឍ ប្រកបដោយភាពវិជ្ជមាន របស់សង្គមកម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក...
ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ នៃកម្ពុជា បានស្នើមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បន្តផ្តល់កិច្ចសហប្រតិបត្តិការគាំទ្របន្ថែមទៀត ដល់ប្រទេសសមាជិកអាស៊ាន ជាពិសេស ក្នុងអំឡុងពេលស្តារសេដ្ឋកិច្ច នាពេលខាងមុខ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ ធនាគារជាតិនៃកម្ពុជា ។ ក្នុងកិច្ចប្រជុំតុមូល តាមរយៈប្រព័ន្ធអនឡាញរវាង មូលនិធិរូបិយវត្ថុអន្តរជាតិ...
កាប៊ុល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់ ដោយសារការបំផ្ទុះគ្រាប់បែក អត្តឃាតនៅខាង ក្នុងវិហារអ៊ីស្លាមមួយ នៅ ក្នុងទីក្រុង Kandahar រដ្ឋធានីនៃ Kandahar ភាគខាងត្បូង ប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើង ដល់៣២នាក់ ខណៈ៦៨នាក់ផ្សេងទៀត បានរងរបួស...
ឡូសអ៊ែនជីឡេស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ថា ស្ថានភាពសុខភាព របស់អតីតប្រធានាធិបតីអាមេរិក Bill Clinton កំពុងមាននិន្នាការឆ្ពោះ ទៅរកទិសដៅត្រឹមត្រូវ ប៉ុន្តែគាត់នឹងបន្តទទួលការព្យាបាល នៅមន្ទីរពេទ្យនៅខាងត្បូង រដ្ឋកាលីហ្វ័រនីញ៉ា មួយយប់ទៀត ។ អ្នកនាំពាក្យរបស់គាត់ បានឲ្យដឹង កាលពីថ្ងៃសុក្រ ។ លោក...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៦៧នាក់ថ្មី ខណៈមានករណីជាសះស្បើយ៣១១នាក់ និងស្លាប់២៤នាក់។ គួសបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១១៦,៤០៧នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ ១១០,៤៦៥នាក់ និងស្លាប់២,៦៣៤នាក់ ៕
កំពង់ចាម ៖ លោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខា កាកបាទក្រហមខេត្ត រួមនិងសហការី នៅថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០២១ នេះ បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនដល់គ្រួសារក្រីក្រ រស់នៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា តួនាទីវិស័យដឹកជញ្ជូន គឺជំរុញកំណើនសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពក្រក្រី។ ក្នុងឱកាសចូលរួមសន្និសីទ ដឹកជញ្ជូនចីរភាពជាសកល នៃអង្គការសហប្រជាជាតិលើកទី២ តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ លោក ស៊ុន...
ភ្នំពេញ ៖ សមាគមរាជសីហ៍ បានសម្រេចតែងតាំង ថ្នាក់ដឹកនាំក្រុមប្រឹក្សាយោបល់ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍សាខាខេត្តកែប ដោយក្នុងឱកាសនោះសមាគមន៍នេះ បានប្តេជ្ញាថាខ្លួននឹងបង្កើន សកម្មភាពសប្បុរធម៌ ឱ្យបានច្រើនថែមទៀត ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាល សម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហាជីវភាព រស់នៅប្រចាំថ្ងៃ។ ថ្លែងក្នុងពិធីប្រកាស តែងតាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាយោបល់ និងថ្នាក់ដឹកនាំ...
ភ្នំពេញ ៖ គណកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៤ តុលា ចំនួនភ្នាក់ងារ គណបក្សនយោបាយ ស្នើសុំសម្រាប់សង្កេត មើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ចំនួន៤.២៨៩នាក់ ក្នុងនោះ ស្រី្ដ ចំនួន១.១១៩នាក់។ យោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី១៥...