ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង សន្យាថានឹងដោះស្រាយ វិបត្តិសេដ្ឋិច្ច ដែលកំពុងប្រឈម

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ថា នៅថ្ងៃព្រហស្បតិ៍នេះ លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានសន្យា ដើម្បីដោះស្រាយសមស្រប ជាមួយនឹងវិបត្តិសេដ្ឋកិច្ច នៅក្នុងការចង្អុលបង្ហាញ ដោយផ្ទាល់បំផុតមួយអំពីវិធានការ ដើម្បីបញ្ឈប់ការរីករាលដាល នៃអារម្មណ៍ភ័យខ្លាច នៅក្នុងទីផ្សារហិរញ្ញវត្ថុ ។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយ បែបនេះបានកើតឡើង នៅគ្រាដែលតម្លៃភាគហ៊ុន និង សញ្ញាប័ណ្ណរបស់ប្រទេស បានកើនឡើង ខណៈដែលតម្លៃរូបិយប័ណ្ណវ៉ុនបានស្ទុះងើបឡើងវិញ បន្ទាប់ពីការលក់ចេញ ក្នុងពេលដំណាលគ្នា កាលពីថ្ងៃពុធដែលបានជួយបង្កើន ជំហានមួយចំនួនដែលបានប្រកាស នៅក្នុងប្រទេសជាច្រើនពេញមួយយប់ ។

លោក Yoon បានប្រាប់ដល់ក្រុមអ្នកយកព័ត៌មាន នៅពេលមកដល់ការិយាល័យរបស់គាត់ថា “(រដ្ឋាភិបាល) នឹងខិតខំប្រឹងប្រែងឱ្យបានល្អ ដើម្បីកុំឱ្យវិបត្តិសេដ្ឋកិច្ចផ្សេងៗមិនបង្កការលំបាក ដល់ជីវភាពរស់នៅរបស់ប្រជាជន” ។

វាគឺជាសញ្ញាមួយក្នុងចំណោមសញ្ញា ច្បាស់លាស់បំផុតពីលោក Yoon អំពីចេតនារបស់រដ្ឋាភិបាល ក្នុងការរក្សាស្ថិរភាពនៅក្នុងទីផ្សារក្នុងស្រុក ដែលអ្នកវិភាគបានលើកឡើងថា មានការប្រែប្រួលខ្លាំងពេក ក្នុងការឆ្លើយតបទៅនឹងបញ្ហាសកល ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

លោក Koh Tae-bong ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន HI Investment & Securities បានឲ្យដឹងថា “នៅក្នុងវិធានការផ្សេងៗ ការឆ្លើយតបរបស់ទីផ្សារ ក្នុងស្រុកគឺហួសហេតុ ដោយសារភាពតក់ស្លុតភាគច្រើនជាសកល” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top