ភ្នំពេញ ៖ លោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន បានបង្ហាញក្តីសង្ឃឹមទុកជាថា ក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀត ទីក្រុងរបស់កម្ពុជា នឹងមានការរីកដុះដាល ដូចបណ្តាទីក្រុងផ្សេងទៀត នៅបណ្តាតំបន់អាស៊ាន។ ក្នុងជំនួបសម្ដែងគួរ សមជាមួយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន...
បច្ចុប្បន្នភាព ប្រទេសចិន បានប្រាប់សហរដ្ឋអាមេរិក អោយងាកបែរមករកមាគ៌ា សន្តិសហវិជ្ជមានដោយមនុស្សទាំងអស់ នៅលើពិភពលោក អាចរួមរស់ជាមួយគ្នា ក្នុងសន្តិភាព និងការអភិវឌ្ឍន៍ ដែលប្រសើរជាងការចាប់ យកផ្នត់គំនិតគាំពារនិយម និងអាត្មានិយម ។ នេះជាការលើកឡើងរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីរបស់ប្រទេសចិននៅក្នុងវេទិកា សេដ្ឋកិច្ចប្រចាំឆ្នាំជាលើកទី២ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃចន្ទ ទី១៧ ខែមករានេះ...
កំពង់ចាម ៖ ក្នុងពិធីសំណេះសំណាល ជាមួយសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ស្ដីពីវឌ្ឍនភាព និងឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ធ្វើឡើងនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នេះ លោកស្រី មាន សំអាន...
ភ្នំពេញ ៖ លោក សាម អ៊ីន អគ្គលេខាធិការ គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន(គ ប ម) បានលើកជាមតិពីបទពិសោធន៍ នៅប្រទេសភូមា ឬមីយ៉ាន់ម៉ាថា បទពិសោធន៍ នៃប្រទេសដែលបានធ្វើរដ្ឋប្រហារ ធ្វើឲ្យមានបញ្ហាវឹកវរនេះ បានបង្រៀនថា ការកសាងប្រជាធិបតេយ្យ ពិតជាមិនងាយស្រួលទេ គឺត្រូវការពេលវេលា និងភាពអត់ធ្មត់យ៉ាងខ្លាំង ។...
បរទេស ៖ ជំងឺរាតត្បាត បានធ្វើឱ្យមហាសេដ្ឋីពិភពលោក កាន់តែមានទ្រព្យសម្បត្តិ ប៉ុន្តែវាបាននាំឱ្យមនុស្ស កាន់តែច្រើន រស់នៅក្នុងភាពក្រីក្រ, នេះបើយោងតាមអង្គការ សប្បុរសធម៌ Oxfam ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា របាយការណ៍របស់ Oxfam បានអះអាងថា ប្រាក់ចំណូលទាប...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បាននិយាយថា អង់គ្លេសបានផ្គត់ផ្គង់ដល់អ៊ុយក្រែន នូវមីស៊ីលរយៈចម្ងាយជិត ប្រឆាំងរថក្រោះ សម្រាប់ការពារខ្លួន បន្ទាប់ពីរុស្ស៊ី ប្រមូលទាហានប្រហែល ១០០ ០០០ នាក់នៅតាមព្រំដែន របស់ប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២...
តេអេរ៉ង់ ៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា កិច្ចព្រមព្រៀង ត្រូវបានឈានដល់កម្រិតធំ នៅក្នុងកិច្ចចរចានៅទីក្រុងវីយែន ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ហើយអ្វី ដែលនៅសេសសល់ គឺជាបញ្ហាសំខាន់ៗ ដែលទាមទារការសម្រេចចិត្ត ផ្នែកនយោបាយដោយសហរដ្ឋអាមេរិក ។ អ្នកនាំពាក្យក្រសួងលោកលោក Saeed Khatibzadeh បានឲ្យដឹង ក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ យោងទៅតាមទីភ្នាក់ងារព័ត៌មានផ្លូវការ...
ប៉េកាំង ៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានលើកឡើងថា ប្រទេសចិន និងហ្វីលីពីន គួរតែរក្សាមិត្តភាពរបស់ពួកគេ លុបបំបាត់ការរំខាន ធ្វើឱ្យកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ និងរួមគ្នាបើកចំហអនាគត ដ៏ល្អប្រសើរ សម្រាប់ទំនាក់ទំនងទ្វេភាគី។ លោក វ៉ាង បានធ្វើការកត់សម្គាល់ នៅពេលថ្លែងទៅកាន់វេទិកាទីក្រុងម៉ានីល សម្រាប់ទំនាក់ទំនងចិន...
ភ្នំពេញ ៖ បើគ្មានអ្វីប្រែប្រួលទេ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់ររដ្ឋបាលខេត្តកំពង់ធំ” វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅទីស្ដីការគណៈរដ្ឋមន្ត្រី សាលសេរីភាពជាន់ផ្ទាល់ដី ។ សន្និសីទនេះ មានគោលដៅបំផុស និងបង្ហាញជាសាធារណៈ នូវយន្ដការប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២២នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ខណៈជាសះស្បើយ ចំនួន១១នាក់ និងគ្មានអ្នកស្លាប់ ។ ក្នុងនោះ ក្នុងចំណោមអ្នកឆ្លងទាំង២២នាក់ គឺករណីឆ្លងសហគមន៍ ចំនួន៥នាក់ និងអ្នកដំណើរពីបរទេស ចំនួន១៦នាក់ ។ គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០...