ភ្នំពេញ ៖ លោក សយ សុភាព បានលើកឡើងថា ដេកផ្ទះឈ្នះកូវីដ១៩ នៅឆ្នាំ២០២១នេះ ដើម្បីចូលរួមការពារ សុខភាពគ្រប់គ្នា គឺខុសពីដេកផ្ទះឈ្នះឯង របស់ពាក្យស្លោក អតីតគណបក្សសង្រ្គោះជាតិ កាលពីបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ ដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីជាតិ ។ ដូច្នេះប្រជាពលរដ្ឋ កុំមានការយល់ច្រឡំ ចំពោះពាក្យស្លោក២នេះ គឺខុសគ្នា ។...
បរទេស ៖ ទីក្រុងតេអេរ៉ង់ នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា គោលដៅចម្បងរបស់ប្រទេសអ៊ីរ៉ង់ ក្នុងកិច្ចចរចាគ្នា នៅក្នុងសប្ដាហ៍នេះ សម្រាប់ការវិលត្រឡប់ របស់សហរដ្ឋអាមេរិក ចូលក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥នោះ គឺការដកចេញនូវទណ្ឌកម្ម សេដ្ឋកិច្ចទាំងអស់ ។ សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ បានព្រមព្រៀងគ្នាធ្វើកិច្ចចរចា តាមរយៈអន្តរការី នៅក្នុងប្រទេសអូទ្រីស នាថ្ងៃអង្គារនេះ...
អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ថា សេវាកម្មកែប្រែនីហ្សេរីយ៉ា ហៅកាត់ថា (NCS) បានឲ្យដឹងកាលពីថ្ងៃចន្ទថា អ្នកទោសចំនួន១.៨៤៤នាក់ បានរត់គេខ្លួន បន្ទាប់ពីប៉ុន្មានម៉ោង ដែលខ្មាន់កំាភ្លើងបានបើកការវាយប្រហារមួយ នៅឯមជ្ឈមណ្ឌលឃុំឃាំង នៅក្រុង Owerri រដ្ឋធានីស្ថិតនៅភាគខាងត្បូង នៃរដ្ឋ Imo ។ លោក...
កណ្ដាល ៖ គណៈបញ្ជាការឯកភាព ស្រុកខ្សាច់កណ្តាល ដឹកនាំដោយលោក ប៊ុន ផេង អភិបាលស្រុក ខ្សាច់កណ្តាល មានការចូលរួមលោកស្នងការង ខេត្តកណ្តាល លោកអភិបាលរងស្រុក សហការជាមួយ កងកម្លាំងអធិការដ្ឋាននគរបាលស្រុក និងកងកម្លាំងកងរាជអាវុធហត្ថ ស្រុក កាលពីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១បានចុះត្រួតពិនិត្យ និងហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូល ពីខេត្តមួយ ទៅខេត្តមួយ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រធានាធិបតី ប្រទេស អ៊ុយក្រែន លោក Volodymyr Zelensky ត្រូវបានគេដឹងថា បានបើកកិច្ចប្រជុំពិភាក្សាគ្នា មួយជាមួយនឹង លោកនាយករដ្ឋមន្ត្រី អង់គ្លេស Boris Johnson តាមរយៈទូរស័ព្ទ ដោយយកប្រធានបទបញ្ហាអ៊ុយក្រែន ភាគខាងកើត មកបញ្ចេញមតិដោះស្រាយ ។...
ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៦មេសា ក្នុងបរិវេណបណ្ណាល័យកំពង់ស្ពឺ បានទទួលសម្ភារៈគ្រឿង ឧបភោគបរិភោគ និងភេសជ្ជៈមួយចំនួន ពីសមាជិកក្នុងក្រុម ដើម្បីចូលរួមចំណែក ក្នុងការផ្តល់ជូននូវស្បៀងបឋម ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ លោក សរ សុពុត្រា ប្រធានគណៈកម្មាធិការ ស.ស.យ.កខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណដល់ទឹកចិត្ត...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ថា តួកគី មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីលើសពី៤២.០០០នាក់ ។ គិតត្រឹមថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១ ប្រទេសតួកគី ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន៤២.៥៥១នាក់ ។ ក្នុងចំណោមអ្នកឆ្លងជំងឺទំាងអស់នោះ គឺមានអ្នកជំងឺចំនួន១.៧០៦នាក់ បានបង្ហាញរោគសញ្ញាជំងឺ ។ ក្រសួងសុខាភិបាលរបស់ប្រទេសតួកគី...
តូក្យូ ៖ រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Toshimitsu Motegi បានទទូច ដល់ប្រទេសចិន ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្ស ទាក់ទងនឹងជនជាតិភាគតិច អ៊ុយហ្គ័រ នៅស៊ីនជាំងភាគខាងលិចប្រទេសចិន ក៏ដូចជាបញ្ឈប់ការជ្រៀត ចូលរបស់ខ្លួនចូលទៅក្នុងដែន ទឹកជប៉ុន នៅជុំវិញប្រជុំកោះសេនកាគូ នៅសមុទ្រចិនខាងកើត។ ការជំរុញរបស់លោក Motegi ក្នុងកិច្ចពិភាក្សា តាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានស្នើធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ជួយពិនិត្យឡើងវិញ លើលទ្ធផល នៃគម្រោងសិក្សា រថភ្លើង Mono Rail និងរថភ្លើងក្រោមដី ជាពិសេសនោះ រៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ ផងដែរ។ ក្នុងជំនួបពិភាក្សាការងារជាមួយ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស កាលពីប៉ុន្មានថ្ងៃចុង ក្រោយនេះបានឲ្យដឹងថា សមយុទ្ធយោធារួមគ្នាមួយដោយអង្គការ ណាតូនឹងទំនងជាអាចចាប់ផ្តើមដំណើរការទៅនៅប៉ុន្មានខែខាងមុខនេះ។ ការប្រកាស ដែលត្រូវបានធ្វើឡើង ដោយប្រទេសអ៊ុយក្រែនបានបញ្ជាក់ទៀតថា សមយុទ្ធយោធាលើកនេះ នឹងចូលរួមពាក់ព័ន្ធពីសំណាក់ ក្រុមយោធាមកពីបណ្តាប្រទេស ជាសមាជិកចំនួន៥ក្នុង ចំនួនរហូតទៅដល់១០០០នាក់ ប៉ុន្តែមិនបានបញ្ជាក់លំអិតនោះទេ អំពីពេលវេលាច្បាស់លាស់។ គួរឲ្យដឹងដែរថា សមយុទ្ធយោធានេះបានកើតឡើង នៅចំពេលដែលភាពតានតឹង រវាងរដ្ឋាភិបាលអ៊ុយក្រែននិងរុស្សី...