ព័ត៌មានអន្តរជាតិ

លោក បៃដិន ចុះហត្ថលេខា លើកញ្ចប់ទឹកប្រាក់ ៥២,៧ ពាន់លានដុល្លារ សម្រាប់ការផលិតបន្ទះឈីប ដើម្បីទប់ទល់ នឹងប្រទេសចិន

តូក្យូ ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើច្បាប់លើច្បាប់ ដែលវិនិយោគ ទឹកប្រាក់ចំនួន ៥២,៧ពាន់លានដុល្លារ ក្នុងការផលិត និងការអភិវឌ្ឍន៍ semiconductor ក្នុងគោលបំណង ដើម្បីធានាបាន នូវខ្សែសង្វាក់បច្ចេកវិទ្យា ចំពេលមានការប្រកួតប្រជែង កាន់តែខ្លាំងជាមួយប្រទេសចិន ។

ការអនុម័តច្បាប់នេះ ដែលរួមបញ្ចូលការលើកទឹកចិត្តផ្នែកផលិត ចំនួន ៣៩ពាន់លានដុល្លារ ក៏កើតមានឡើងផងដែរ នៅពេលដែលសហរដ្ឋអាមេរិក កំពុងពន្លឿនកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់ ដើម្បីបង្កើតខ្សែ សង្វាក់ផ្គត់ផ្គង់ semiconductor ធន់ដែលពឹងផ្អែកតិចទៅលើសត្រូវ ដែលមានសក្តានុពល ។

ដោយហៅ CHIPS and Science Act ថាជា “ការវិនិយោគមួយជំនាន់នៅអាមេរិកខ្លួនឯង” លោក បៃដិន បានឲ្យដឹងក្នុងពិធីចុះហត្ថលេខា លើច្បាប់នេះថា ការវិនិយោគដែលបានគ្រោងទុក គឺមានបំណងដាក់សហរដ្ឋអាមេរិក នៅក្នុងមុខតំណែង នៃការដឹកនាំពិភពលោកម្តងទៀត សម្រាប់ ទសវត្សរ៍ក្រោយ។”

អក្សរកាត់ “CHIPS” តំណាងឱ្យ “ការបង្កើតការលើកទឹកចិត្ត មានប្រយោជន៍ក្នុងការផលិត Semiconductors” ។ បច្ចេកវិទ្យាសំខាន់ៗជាច្រើន រាប់ចាប់ពីស្មាតហ្វូន និងរថយន្ត រហូតដល់ប្រព័ន្ធការពារ ពឹងផ្អែកលើឧបករណ៍ semiconductors ។

ការផ្គត់ផ្គង់បន្ទះឈីប ដែលមានស្ថេរភាព សូម្បីតែក្នុងអំឡុងពេលមាន ការរំខានដូចជាជម្លោះ និងគ្រោះមហន្តរាយធម្មជាតិបានក្លាយជាបញ្ហាបន្ទាន់ ដោយសារការរាតត្បាត នៃមេរោគឆ្លង និងការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែនបានបង្ហាញឱ្យឃើញពីភាព ងាយរងគ្រោះនៃខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់សមាសធាតុ បច្ចេកវិទ្យាខ្ពស់ ក៏ដូចជាធាតុសំខាន់ៗផ្សេងទៀត ។

ទោះបីជាបច្ចេកវិទ្យា semiconductor ត្រូវបានបង្កើតនៅក្នុងសហរដ្ឋអាមេរិក ក៏ដោយ ក៏ប្រទេសនេះផលិតបានតែប្រហែល ១០ភាគរយនៃការផ្គត់ផ្គង់ របស់ពិភពលោកនេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានក្យូដូជប៉ុន។

សមត្ថភាពផលិត semiconductor របស់ពិភពលោក ក៏ត្រូវបានប្រមូលផ្តុំយ៉ាងខ្លាំង នៅក្នុងតំបន់អាស៊ីបូព៌ា ដែលជាតំបន់ប្រឈមនឹង ភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយខ្ពស់ ដោយតៃវ៉ាន់មាន ២០ភាគរយនៃចំនួន សរុបក្នុងឆ្នាំ២០១៩ បន្ទាប់មកគឺកូរ៉េខាងត្បូង ១៩ភាគរយ ជប៉ុន ១៧ភាគរយ និងប្រទេសចិនផលិត។ ១៦ ភាគរយ នេះ បើយោងតាមរបាយការណ៍របស់ រដ្ឋាភិបាល អាមេរិកឆ្នាំ២០២១៕

ប្រែសម្រួល ឈូក បូរ៉ា

To Top