វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានប្តេជ្ញាថា United States Steel Corp. នឹងនៅតែជាកម្មសិទ្ធិរបស់ “អាមេរិកទាំងស្រុង” នៅក្នុងការបង្ហាញចុងក្រោយបង្អស់របស់លោកអំពីការគាំទ្រដល់កម្មករសហជីព ដែលប្រឆាំងនឹងផែនការរបស់ក្រុមហ៊ុន Nippon Steel Corp. ក្នុងការទិញអ្នកផលិតមួយនេះ។ លោក បៃដិន បានឲ្យដឹងថា “ដែកថែបរបស់សហរដ្ឋអាមេរិក គឺជាក្រុមហ៊ុនដ៏ល្បីល្បាញរបស់អាមេរិកអស់រយៈពេលជាងមួយសតវត្សមកហើយ”...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានរំលឹកឡើងវិញកាលពីថ្ងៃសៅរ៍ ពីការគាំទ្រដ៏រឹងមាំ របស់ប្រទេសលោក សម្រាប់អ៊ីស្រាអែល ភ្លាមៗបន្ទាប់ពីកិច្ចប្រជុំជាមួយក្រុមសន្តិសុខជាតិរបស់លោក ដើម្បីពិភាក្សាអំពីការវាយប្រហាររបស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល។ បេសកកម្មអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា សកម្មភាពយោធារបស់ប្រទេសនេះ ប្រឆាំងនឹងអ៊ីស្រាអែល គឺផ្អែកលើមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ទាក់ទងនឹងសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួន និងជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែល ប្រឆាំងនឹងស្ថានកុងស៊ុលអ៊ីរ៉ង់ប្រចាំប្រទេសស៊ីរី។...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. សម្រាប់កិច្ចប្រជុំកំពូលត្រីភាគីនៅថ្ងៃទី១១ ខែមេសា។ កិច្ចប្រជុំកំពូល ៣ផ្លូវលើកដំបូងរបស់ប្រទេស នឹងប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោន មួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំរបស់លោក បៃដិន ជាមួយលោក គីស៊ីដា ដែលនឹងចូលរួមពិធីជប់លៀងថ្នាក់រដ្ឋ...
វ៉ាស៊ីនតោន៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃសុក្រថា ផែនការសម្រាប់ការទម្លាក់ស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់យោធា ទៅកាន់តំបន់ហ្គាហ្សា ដែលធ្វើឡើងរយៈពេលមួយថ្ងៃ ក្រោយពីការស្លាប់របស់ជនជាតិប៉ាឡេស្ទីន ដែលឈរតម្រង់ជួរគ្នាស្វែងរកជំនួយបន្ទាន់ បានធ្វើឱ្យមានការចាប់អារម្មណ៍ ពីគ្រោះមហន្តរាយមនុស្សធម៌ ដែលកំពុងកើតឡើងនៅក្នុងតំបន់ឆ្នេរសមុទ្រ ដែលមានក្រុមមនុស្សរស់នៅទីនោះ ។ លោក បៃដិន បានថ្លែងថា ការទម្លាក់តាមយន្តហោះ នឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ...
វ៉ាស៊ីនតោន៖ វេជ្ជបណ្ឌិតរបស់លោកបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន មានសុខភាពល្អ បន្ទាប់ពីការពិនិត្យរាងកាយ ប្រចាំឆ្នាំរបស់បុរសអាយុ ៨១ឆ្នាំនៅមន្ទីរពេទ្យយោធា ដែលធ្វើឡើងនៅពេលដែល អ្នកបោះឆ្នោតជាច្រើន មានការព្រួយបារម្ភអំពីកាយសម្បទា របស់លោកក្នុងការបម្រើអាណត្តិទីពីរ នៅក្នុងសេតវិមាន។ វេជ្ជបណ្ឌិតរបស់ បៃដិន គឺលោក Kevin O’Connor បានសរសេរក្នុងកំណត់ហេតុចំនួន ៦ទំព័រថា “ប្រធានាធិបតីមានអារម្មណ៍ល្អ...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយក្នុងអំឡុងពេល ព្រឹត្តិការណ៍សាធារណៈមួយថា ជនជាតិអាមេរិកគួរតែខ្មាស មេដឹកនាំរបស់ពួកគេ បន្ទាប់ពីប្រធានាធិបតីរបស់ពួកគេ ត្រូវបានគេរាយការណ៍ថា បានហៅលោក វ្ល៉ាឌីមៀ ពូទីន របស់រុស្ស៊ីថា “ឆ្កួត S.O.B” ។ ការហៅឈ្មោះដែលត្រូវបានចោទប្រកាន់របស់ Joe Biden បានកើតឡើងក្នុងអំឡុងពេលនៃ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានឲ្យដឹងថា លោកមានឆន្ទៈក្នុងការជួបជាមួយប្រធានសភា លោក ម៉ៃ ចនសុន ដើម្បីទទួលបានការអនុម័តច្បាប់ ដែលទន្ទឹងរង់ចាំយូរមកហើយ ដែលមានមូលនិធិ សម្រាប់ការផ្តល់អាវុធបន្ថែមដល់អ៊ុយក្រែន។ លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅពេលលោកត្រឡប់មកសេតវិមានពី Delaware ជាកន្លែងដែលលោកបានចំណាយពេលចុងសប្តាហ៍ថា “ប្រាកដណាស់ ខ្ញុំរីករាយ ដែលបានជួបជាមួយគាត់...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃសុក្របានចុះហត្ថលេខាលើច្បាប់កញ្ចប់គោលនយោបាយការពារជាតិ $886 ពាន់លានដុល្លារ រួមទាំងវិធានការដើម្បីទប់ទល់នឹងសកម្មភាពយោធារបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងជួយដល់កងកម្លាំងតៃវ៉ាន់។ ច្បាប់អនុញ្ញាតការពារជាតិសម្រាប់ឆ្នាំសារពើពន្ធដល់ខែកញ្ញា ឆ្នាំ២០២៤ រួមមាន ១៤,៧ពាន់លានដុល្លារសម្រាប់ Pacific Deterrence Initiative ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីបង្កើនសមត្ថភាពយោធាតាមរយៈសមយុទ្ធជាមួយសម្ព័ន្ធមិត្ត និងប្រទេសដៃគូនៅក្នុងតំបន់។ ខណៈពេលដែលនិយាយអំពីតម្រូវការ សម្រាប់កម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយ និងពង្រឹងសមត្ថភាព...
ប៉េកាំង៖ ប្រទេសចិន បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះពាក្យសំដីថ្មី របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ចំពោះប្រធានាធិបតីចិនលោក ស៊ី ជីនពីង ថាជាមេដឹកនាំផ្តាច់ការភ្លាមៗបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់ពួកគេនៅជិតទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដោយនិយាយថា ការលើកឡើងរបស់លោក គឺ “ខុសខ្លាំង និងឧបាយកលនយោបាយមិនទទួលខុសត្រូវ” ។ ដោយមិនបញ្ចេញឈ្មោះលោក បៃដិន អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រីម៉ៅ នីង...
វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២៣ថា ខាងសេតវិមានបានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងជួបជាមួយមេដឹកនាំចិន លោក ហ្ស៊ី ជិនពីង នៅក្រៅកិច្ចប្រជុំកំពូលនៅ សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) នៅក្នុងខែវិច្ឆិកានេះ សម្រាប់កិច្ចពិភាក្សា “ស្ថាបនា”...