ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណ អ្នកជំងឺកូវីដ១៩ថ្មី ចំនួន ២៧៩នាក់ទៀត ។ សូមមើលឈ្មោះអ្នកជំងឺកូវីដ១៩ នៅក្នុងសេចក្ដីជូនដំណឹង ខាងក្រោយ៖
ភ្នំពេញ ៖ ស្តាប់ការរៀបរាប់ របស់បុរសជាប្តី រៀបចំសម្លាប់ប្រពន្ធ-កូនពិត ជាសាហាវយង់ឃ្នង កាលពីម៉ោង ៨និង៤៥ នាទីយប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២១ នៅចំណុច អ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ សាហាវយ៉ាងនេះ គឺគ្រាន់តែប្រពន្ធជេរខ្លួន...
ភ្នំពេញ៖ អាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសជូនដំណឹងពីការរកឃើញ និងបង្ហាញអត្តសញ្ញាណ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ២៨នាក់ទៀត ដែលជាអាជីវករ និងក្រុមគ្រួសារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកពាក់ព័ន្ធ ។ សូមអានសេចក្ដីជូនដំណឹងលម្អិត របស់រដ្ឋបាលខេត្តព្រះសីហនុ ដូចខាងក្រោម៖
យេរ៉ូសាឡឹម ៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ បានព្រមានក្រុមសកម្ម ប្រយុទ្ធនៅកាហ្សាស្ទ្រីបថា ពួកគេនឹង “បង់ថ្លៃយ៉ាងច្រើន” សម្រាប់ការវាយប្រហារ ដោយរ៉ុក្កែត កាលពីរាត្រីថ្ងៃអង្គារ លើអ៊ីស្រាអែលកណ្ដាល និងភាគខាងត្បូង ។ គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ត្រូវបានគេបាញ់នៅឯក្រុង Tel Aviv និងទីក្រុងធំៗ ផ្សេងទៀតនៅភាគកណ្តាល ប្រទេស...
ភ្នំពេញ ៖ អាជ្ញាធរស្រុកត្រាំកក់ នៃខេត្តតាកែវ បានចេញសេចក្ដីប្រកាសស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ លើបុរស០១នាក់ ដែលមានអាស័យដ្ឋាន ស្ថិតនៅភូមិពោធិ៍ដុះ ឃុំត្រពាំងធំខាងជើង ដែលជាករណីឆ្លងក្នុងសហគមន៍ នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២១ នៅស្រុកត្រាំកក់ ខេត្តតាកែវ ។
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តី ប្រកាសព័ត៌មាន ស្តីពី ការដាក់ឲ្យអនុវត្តកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់» ដើម្បីជួយគាំទ្រគ្រួសារ ប្រជាពលរដ្ឋ ដែលមានកម្រិតជីវភាពទាប និងជួបប្រឈម នឹងការលំបាកក្រោយការអនុវត្ត វិធានការបិទខ្ទប់ ជាលក្ខណៈទ្រង់ទ្រាយធំ...
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានបញ្ជាឱ្យភាគីពាក់ព័ន្ធ ត្រូវស្រាវជ្រាវករណី អ្នកវិជ្ជមានជំងឺកូវីដ-១៩ហើយ នៅតែបន្ដមកចាក់វ៉ាក់សាំង ការពារជំងឺកូវីដទៀត ខណៈសម្ដេច ចាត់ទុកថា ទាំងនេះជាចេតនា មកចម្លងអ្នកដទៃ ហើយខុសច្បាប់ទៅទៀត។ សម្ដេច ទៀ បាញ់ ចេញបទបញ្ជាបែបនេះ ក្រោយពីបុគ្គលមួយចំនួន...
យេរ៉ូសាឡឹម ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ថា ប្រទេសអ៊ីស្រាអ៊ែល បានបើកការវាយប្រហារ តាមដែនអាកាស ចូលក្នុង តំបន់ហ្គាហ្សា ស្ទ្រីប (Gaza)កាលពីថ្ងៃចន្ទ ដែលជាការឆ្លើយតប ទៅនឹងការផ្លោងគ្រាប់រ៉ុក្កែត ដោយក្រុមហាម៉ាស់ និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនផ្សេងទៀត ស្របពេលមានការអំពើហិង្សា កើតឡើងនៅព្រះវិហារ...
ហ្សឺណែវ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ថា អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទថា វីរុសក្លាយពូជកូរ៉ូណា ត្រូវបានគេកំណត់អត្តសញ្ញាណដំបូង ក្នុងប្រទេស ឥណ្ឌា កាលពីឆ្នាំមុន ត្រូវបានគេចាត់ថ្នាក់ ជាវីរុសក្លាយពូជ ដែលធ្វើឲ្យពិភពលោក មានក្តីបារម្ភជាខ្លាំង ដែលវាងាយឆ្លងរាលដាលបំផុត...