បរទេស៖ យោងតាមប៉ូលីសរដ្ឋ Pennsylvania សហរដ្ឋអាមេរិក បានឱ្យដឹងថា មន្ត្រីប៉ូលីស ៥ នាក់ត្រូវបានបាញ់ប្រហារ បណ្តាលឱ្យប៉ូលីស ៣នាក់ស្លាប់ ខណៈពេលដែលកំពុងអនុវត្តដីកានៅកសិដ្ឋានមួយកន្លែងនៅ York County កាលពីរសៀលថ្ងៃពុធ។ យោងតាមសារព័ត៌មាន WGAL ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រី២នាក់ដែលនៅរស់រានមានជីវិតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែមានស្ថេរភាព...
ភ្នំពេញ ៖ បន្ទាប់ពីមានការដំឡើងប្រាក់ឈ្នួល ២ដុល្លារបន្ថែម សម្រាប់ឆ្នាំ ២០២៦នោះ, ក្រុមកម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរ បានសម្ដែងក្ដីរីករាយ ហើយចាត់ទុកថា ជាការដំឡើង សមរម្យ និងអាចទទួលយកបាន។ បន្ថែមលើនេះ ក្រុមកម្មករ-កម្មការិនី ក៏បានលើកឡើងដែរថា ស៊ូទទួលយកការដំឡើង ប្រាក់ឈ្នួលសន្សឹមៗ បន្ដិចម្ដងៗ ប្រសើរជាងឡើងច្រើនតែរោងចក្ររើចេញ។ ការលើកឡើងនេះ គឺបន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំលើកចុងក្រោយរបស់ខ្លួន...
បរទេស ៖ កោះតៃវ៉ាន់កំពុងប្រជែងគ្នា ដើម្បីពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ខណៈដែលទីក្រុងប៉េកាំង ដែលចាត់ទុកកោះនេះជាទឹកដីរបស់ខ្លួន ដោយបានបង្កើនសម្ពាធយោធា រួមទាំងល្បែងសង្គ្រាម និងការបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងជាប្រចាំទៅកាន់ដែនអាកាស និងដែនទឹកក្បែរនោះ។ យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីកោះតៃវ៉ាន់លោក Lai Ching-te...
ភ្នំពេញ ៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារ Oakwood Premier ភ្នំពេញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ត្រីភាគី លើសេចក្តីព្រាងច្បាប់ស្តីពី៖ «សុវត្ថិភាព និងសុខភាពការងារ» ក្រោមអធិបតីភាព លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានត្រៀមលក្ខណៈ ដើម្បីទទួលស្វាគមន៍វត្តមាន របស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង មកបំពេញទស្សនកិច្ចនៅកម្ពុជា នាឆ្នាំ២០២៦ខាងមុខ ខណៈឆ្នាំ២០២៦ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្រ្វង់ហ្វូកូនី (ក្រុមប្រទេសនិយាយភាសាបារាំង) ។ លោក ជា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៃកម្ពុជា ថ្កោលទោស ចំពោះកម្លាំងនគរបាល កម្លាំងជំនាញបង្ក្រាបបាតុកម្ម កម្លាំងយោធាថៃ និងកម្លាំងចម្រុះផ្សេងទៀត ប្រមាណ ៣០០នាក់ ដែលម្តងហើយម្តងទៀត បានបង្កសកម្មភាពអមិត្ត បំពានដោយឥតអៀនខ្មាស មកលើដែនបូរណភាពទឹកដី និងអធិបតេយ្យភាព ជាតិកម្ពុជា ព្រមទាំងធ្វើទុក្ខបុកម្នេញលើ ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ក្រសួងមហាផ្ទៃកម្ពុជា...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះពិនិត្យមើលតាមវត្តអារាម នៅក្នុងមូលដ្ឋានរបស់ខ្លួន ថាតើមានចង្ហាន់គ្រប់គ្រាន់ ប្រគេនដល់ព្រះសង្ឃទេ បើខ្វះឱ្យបំពេញបន្ថែម នៅក្នុងឱកាសបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌ ។ ការណែនាំឱ្យត្រួតពិនិត្យ តាមវត្តអារាម ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ របស់លោក ឃួង ស្រេង...
តេអេរ៉ង់៖ ប្រធានកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានឧ្យដឹងថា ការត្រួតពិនិត្យដោយអ្នកឃ្លាំមើលអង្គការសហប្រជាជាតិ មិនអាចដំណើរការឡើងវិញ បានពេញលេញនោះទេ រហូតទាល់តែ “ការប្រុងប្រយ័ត្នពិសេស” ត្រូវបានធ្វើឡើងបន្ទាប់ពី មានការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន។ លោក Mohammad Eslami ដែលដឹកនាំអង្គការ ថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ និងជាអនុប្រធានាធិបតី មួយរូបរបស់ប្រទេសនេះ បាននិយាយ នៅក្នុងបទសម្ភាសន៍ជាលាយលក្ខណ៍អក្សរថា ស្ថានភាពសន្តិសុខបច្ចុប្បន្ន ចំពេលមានហានិភ័យនៃការវាយប្រហារនាពេលខាងមុខដោយអ៊ីស្រាអែលនៅតែ “ស្រដៀងទៅនឹងសម័យសង្រ្គាម”...
ភ្នំពេញ ៖ ខណៈថៃបានចាប់ឃុំខ្លួនទាហានកម្ពុជាទាំង១៨រូប អស់រយៈពេល៥១ថ្ងៃមកនោះ កម្ពុជាបានអំពាវនាវសាជាថ្មី ឲ្យភាគីថៃដោះលែងទាហានខ្មែរ មកវិញឲ្យបានឆាប់ៗ ។ យោងតាមការផ្សព្វផ្សាយ របស់ក្រសួងការពារជាតិកម្ពុជានាថ្ងៃទី១៨ កញ្ញា បានឲ្យដឹងថា ថ្ងៃនេះគឺជាថ្ងៃទី៥១ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឲ្យស្ថិតក្រោមការឃុំគ្រង របស់យោធាថៃ ។ជាមួយគ្នានេះ កម្ពុជាអំពាវនាវឲ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញ ឲ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឲ្យពួកគាត់អាចវិល...
ភ្នំពេញ៖ ក្រុមកម្មករ-និយោជិតក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ បានប្រាប់ពីប្រាក់ ចំណូលរបស់ខ្លួនក្នុងមួយខែៗ ដែលអាចទទួលបានចន្លោះពី ៣០០ដុល្លារ ទៅ ៣៤០ដុល្លារ។ អ្នកស្រី ហួរ ចាន់ណា កម្មការិនីមកពីខេត្តព្រៃវែង ប្រាប់ថា អ្នកស្រីបានធ្វើការងារ ជាកម្មការិនីរោងចក្រប្រមាណ ៨ឆ្នាំមកហើយ។ ក្រៅពីបានប្រាក់ឈ្នួលគោល អ្នកស្រី...