អ្នកសារព័ត៌មាន បានទទួលដំណឹងពីសន្និសីទ សារព័ត៌មាន ដែលរៀបចំឡើងដោយការិយាល័យព័ត៌មាន នៃរដ្ឋបាលប្រជាជនភូមិភាគស្វយ័ត Xizang ឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យកើតមាន គ្រោះមហន្តរាយរអិលបាក់ដី នៅភូមិភាគ Xizang ឥឡូវនេះបានស៊ើបអង្កេតច្បាស់ហើយ ៖ កាលពីម៉ោងប្រហែល១០និង៥២នាទីព្រឹកថ្ងៃ ទី២៦ ខែសីហា តាមម៉ោងក្រុងប៉េកាំង ផ្ទាំងទឹកកកមួយនៅដែននេប៉ាល់ បានបាក់នៅរយៈកម្ពស់ប្រហែល៥.២០០ម៉ែត្រ លំហូរកម្ទេចកម្ទី បានធ្លាក់ចុះយ៉ាងលឿនដល់ប្រហែល៤.០០០ម៉ែត្រ ដែលបង្កើតបានជាការរអិលបាក់ដីដ៏ធំមួយ។...
ថ្ងៃទី៣០ខែសីហានេះ សន្និសីទ សារព័ត៌មានអំពីគ្រោះមហន្តរាយរអិលបាក់ដី “២៦សីហា” នៃនេប៉ាលបានបើកធ្វើនៅឃុំGyirong ដោយសារកើតមានគ្រោះមហន្តរាយរអិលបាក់ដី នៅប៉ែកខាងនេប៉ាល់ បានបណ្តាលឱ្យច្រកព្រំដែនGyirongដែលស្ថិតនៅស្រុកGyirongក្រុងXigazeនៃភូមិភាគស្វយ័តXizangមានមនុស្សស្លាប់បាត់បង់ជីវិត រងរបួសនិងបាត់ការទាក់ទងយ៉ាងច្រើន ។ សន្និសីទបានធ្វើបទបង្ហាញថា បន្ទាប់ពីកើតមានគ្រោះមហន្តរាយ ភូមិភាគស្វយ័ត Xizangបានចាប់ដំណើរការនូវយន្តការឆ្លើយតបបន្ទាន់នឹងគ្រោះមហន្តរាយធម្មជាតិកម្រិតទី១ នៃភូមិភាគស្វយ័ត និងយន្តការជួយសង្រ្គោះបន្ទាន់នៃគ្រោះមហន្តរាយធម្មជាតិកម្រិតទី ១នៃភូមិភាគស្វយ័ត ដោយបង្កើតទីបញ្ជាការជួយសង្គ្រោះបន្ទាន់ និងទីបញ្ជាការជួរមុខ នៃគ្រោះមហន្តរាយរអិលបាក់ដីលើកនេះ។ ក្រសួងហិរញ្ញវត្ថុនិងក្រសួងគ្រប់គ្រងអាសន្ននៃប្រទេសចិនបានទម្លាក់ប្រាក់ទុន១២០លានយាន់ប្រាក់ចិន ហើយគណៈកម្មាធិការជាតិកំណែទម្រង់និងការអភិវឌ្ឍចិន បានរៀបចំប្រាក់ទុន១រយលានយាន់ប្រាក់ចិន ដើម្បីគាំទ្រការងារជួយសង្គ្រោះនិងស្តារឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយ ។ បច្ចុប្បន្ននេះ បានរៀបចំចាត់ចែងកម្លាំងជួយសង្គ្រោះភាគីនានាចំនួន២១៤១នាក់ដូចជា កងទ័ពរំដោះប្រជាជន ប៉ូលិសប្រដាប់អាវុធនិងក្រុមពន្លត់អគ្គិភ័យនិងជួយសង្គ្រោះ នៃប្រទេសចិនជាដើម ព្រមទាំងចាត់បញ្ជូនរថយន្តចំនួន២៦៩គ្រឿង និងគ្រឿងបរិក្ខារជួយសង្គ្រោះ...
មណ្ឌលគិរី ៖ ក្រុមមន្ត្រីឧទ្យានុរក្ស និងភ្នាក់ងារល្បាតប្រចាំស្នាក់ការរងចំបក់ នៃដែនជម្រកសត្វព្រៃកែវសីមា បានចុះប្រតិបត្តិការល្បាត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រយៈពេល ៣ ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៦ នេះ ។ ជាលទ្ធផលនិងយោងតាមរបាយការណ៍ផ្លូវការ...
បរទេស៖ ប្រធានាធិបតីចិន ស៊ី ជីនពីង បានធ្វើដំណើរ ទៅដល់ទីក្រុងប៊ីស្គេក ប្រទេស កៀហ្ស៊ីស៊ីស្ថាន កាលពីថ្ងៃអាទិត្យ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសកៀហ្ស៊ីស៊ីស្ថាន និងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឆ្នាំ២០២៦។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ថា លោក ស៊ី...
បរទេស៖ ក្រសួងកសិកម្ម និងបរិស្ថាន របស់ប្រទេសវៀតណាម បានរាយការណ៍ថា ប្រទេសវៀតណាមបាននាំចេញអង្ករប្រមាណ ៦,០៣ លានតោន ដែលមានតម្លៃជិត ២,៩១ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ ២០២៦ ធ្លាក់ចុះ ៥ ភាគរយនៃបរិមាណ និង ១០,៧ ភាគរយនៃតម្លៃធៀបនឹងឆ្នាំមុន ។ យោងតាមសារព័ត៌មាន Vietnam...
អង់ការ៉ា៖ ក្រសួងការបរទេសតួកគី បានកោះហៅឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំទីក្រុងអង់ការ៉ា ជុំវិញការវាយប្រហារ ជាបន្តបន្ទាប់លើនាវា ដែលដំណើរការដោយទួរគីនៅសមុទ្រខ្មៅ នេះបើយោងតាមប្រភពព័ត៌មានអនាមិកមួយ ពីក្រសួងការបរទេសតួកគី។ ប្រភពបានឧ្យដឹងថា “ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ប្រតិកម្មរបស់តួកគី ចំពោះការវាយប្រហារដែលបានលើកឡើងត្រូវបានបង្ហាញ ហើយការព្រមានចាំបាច់ ត្រូវបានចេញទាក់ទងនឹងភាពចាំបាច់នៃការធានាសុវត្ថិភាព និងសន្តិសុខនៃជីវិត ទ្រព្យសម្បត្តិ នាវាចរណ៍ និងបរិស្ថាននៅក្នុងសមុទ្រខ្មៅ” ការកោះហៅនេះបានកើតឡើង បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់លើនាវាពាណិជ្ជកម្ម ដែលដំណើរការដោយតួកគីនៅសមុទ្រខ្មៅ។យោងតាមប្រភពព័ត៌មាន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ Renewal AV ESET PROTECTION ADVANCES ON-PREM, ESET...
បាត់ដំបង ៖ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នេះ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែន ចំណុះស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបង និងកងកម្លាំងនគរបាល វរសេនាតូចការពារព្រំដែន ចំណុះស្នងការនគរបាលខេត្តប៉ៃលិន នៅបរិវេណស្នងការដ្ឋានខេត្តបាត់ដំបង។ ក្នុងឱកាសនោះដែរ ក៏បាននាំយកថវិកា គ្រឿងឧបភោគ-បរិភោគ...
ពោធិ៍សាត់ ៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកស្រី អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារ ឥស្សរជន ឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់ការអប់រំសុខភាព ដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីត្រៀមសម្រាល ស្ត្រីទើបសម្រាលកូន និងអ្នកផ្ទុកមេរោគអេដស៍...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើក “សិក្ខាសាលាត្រីភាគីថ្នាក់ជាតិ ស្តីពីការត្រួតពិនិត្យពាក់កណ្តាលអាណត្តិ នៃការអនុវត្តកម្មវិធីការងារសមរម្យ ប្រចាំប្រទេសកម្ពុជា (DWCP) ឆ្នាំ២០២៤-២០២៨” នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ សិក្ខាសាលានេះរៀបចំឡើង ដើម្បីបង្ហាញវឌ្ឍនភាពសម្រេចបានពាក់កណ្តាលអាណត្តិនៃកម្មវិធី DWCP ចាប់ពីឆ្នាំ២០២៤...