ភ្នំពេញ៖ កម្ពុជា មានឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្តទូទាំងប្រទេសកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩០,៥៦៨ កន្លែងនៅតាមណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម...
ខេត្តពោធិ៍សាត់ ៖ យោងតាមបណ្ដឹង និងសំណូមពរ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពាក់ព័ន្ធនឹងបញ្ហាហុយធូលីចេញពីអាជីវកម្មម៉ាស៊ីនកិនស្រូវមួយកន្លែង ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំបឹងខ្នារ ស្រុកបាកាន អាជ្ញាធរស្រុកបាកាន បានដឹកនាំមន្ត្រីជំនាញ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ចុះពិនិត្យស្ថានភាពជាក់ស្តែង និងពិគ្រោះពិភាក្សាជាមួយម្ចាស់អាជីវកម្ម ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងមានប្រសិទ្ធភាព។ ក្នុងកិច្ចពិភាក្សា ភាគីពាក់ព័ន្ធបានលើកឡើងពីបញ្ហាប្រឈម និងផលប៉ះពាល់នានា ព្រមទាំងបានពិគ្រោះពិភាក្សាគ្នាប្រកបដោយស្មារតីយោគយល់...
ខណៈដែលលោក Xi Jinping ប្រធានរដ្ឋចិន ជិតនឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៦ ព្រមទាំងបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន ភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ»(ប្រែជាពហុភាសា)ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងត្រូវចាក់ផ្សាយតាមរយៈប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃចាប់ពីថ្ងៃទី ៣០ ខែសីហានេះតទៅ ។ ភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ»(ប្រែជាពហុភាសា)ផ្តោតសំខាន់លើប្រធានបទស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា អរិយធម៌អេកូឡូស៊ីនិងជីវភាពរស់នៅរបស់ប្រជាជនជាដើម ដើម្បីបកស្រាយយ៉ាងរស់រវើកអំពីចំណេះដឹងខាងវប្បធម៌និងប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅនៃគំនិតលោក Xi Jinpingស្តីពីអភិបាលកិច្ច ចំពោះទស្សនិកជនរបស់ប្រទេសជាសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ ក៏ដូចជាបង្ហាញយ៉ាងពេញលេញនូវបទពិសោធដ៏មានតម្លៃរបស់ប្រទេសចិនសម្រាប់ដោះស្រាយបញ្ហាសកល ៕
បរទេស: ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ បានប្រកាសពីការជំរុញដ៏មិនធ្លាប់មានពីមុនមករបស់សហរដ្ឋអាមេរិក ដើម្បីគ្រប់គ្រងទុនបម្រុងប្រេង ដ៏ច្រើនសន្ធឹកសន្ធាប់មួយភាគប្រាំ របស់ប្រទេសវេណេស៊ុយអេឡា ដោយភ្នាល់ថា ក្រុមហ៊ុនអាមេរិកអាចធ្វើឱ្យ ឧស្សាហកម្មថាមពលរបស់ប្រទេសជាសមាជិក OPEC រស់ឡើងវិញ ខណៈពេលដែលផ្គត់ផ្គង់ប្រភពប្រេងឆៅថ្មី ដើម្បីជួយកាត់បន្ថយតម្លៃ ប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិក។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ថា លោក...
បរទេស៖ កាលពីថ្ងៃសុក្រអ៊ីរ៉ង់ បានថ្កោលទោសទណ្ឌកម្មសេដ្ឋកិច្ចថ្មីរបស់សហរដ្ឋអាមេរិកថាជា “ភេរវកម្មរដ្ឋ” ខណៈដែលមេដឹកនាំកំពូល របស់ខ្លួនបាននិយាយថា លោកកំពុងហាមឃាត់សកម្មភាពដែលអាចប៉ះពាល់ដល់ “សាមគ្គីភាពសង្គម” ចំពេលមានការព្រួយបារម្ភថា ការឈឺចាប់ផ្នែកហិរញ្ញវត្ថុកាន់ តែច្រើនអាចបង្កឱ្យមានភាពចលាចលនៅក្នុងស្រុក។យោងតាមការ រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ថា ដោយសារសង្គ្រាមឥឡូវនេះឈានដល់ចំណុចប្រាំមួយខែហើយ និងការចរចាស្ថិតក្នុងភាពជាប់គាំង រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ...
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានដល់អាណាព្យាបាលគ្រប់រូប បន្តជំរុញកូនៗ ឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីកសាងគ្រឹះចំណេះដឹងរឹងមាំសម្រាប់អនាគត។ ក្នុងពិធីសម្ពោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នង នៅវិទ្យាល័យហ៊ុនសែនព្រែកសណ្តែក ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦នេះលោក ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់...
បន្ទាយមានជ័យ៖ បងប្អូនកម្មករនិយោជិតក្រុមហ៊ុន នីឌិច ដាយ-ខាសធីង(ខេមបូឌា) ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានជួបជុំគ្នាស្រែកហ៊ោកញ្ជៀវយ៉ាងសប្បាយរីករាយ និងថ្លែងអំណរគុណដល់មន្រ្តីជំនាញ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីមានកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាពួកគាត់ជាមួយភាគីក្រុមហ៊ុនក្នុងការទូទាត់ និងផ្ដល់ផលប្រយោជន៍សមរម្យទៅតាមច្បាប់។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦នេះ បងប្អូនកម្មករនិយោជិតក្រុមហ៊ុន នីឌិច...
ភ្នំពេញ ៖ ស្របពេលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសប្រាប់មិត្តភក្ដិបរទេស និង សហគមន៍អន្តរជាតិ អំពីជោគជ័យនៃប្រតិបត្តិការបោស សម្អាតបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក Kim Kyung-Hyup អគ្គនាយក នៃទីភ្នាក់ងារទទួលបន្ទុក កិច្ចការងារពលរដ្ឋកូរ៉េនៅបរទេស បានដឹកនាំប្រតិភូជាន់ខ្ពស់ ជួបពិភាក្សាការងារ ជាមួយលោក ស...
ពោធិ៍សាត់ ៖ រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំកោះសំពៅមាស ខេត្តពោធិ៍សាត់ បានរៀបចំពិធីប្រគល់ថវិកាឧបត្ថម្ភ ជូនគ្រួសារសពសមាជិកសកម្ម និងសមាជិកសកម្មដែលមានសហព័ទ្ធទទួលមរណភាព របស់គណៈកម្មាធិការ មូលដ្ឋាន សមាគមមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ សាលាខេត្តពោធិ៍សាត់ ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ...
តាកែវ ៖ កងរាជអាវុធហត្ថខេត្តតាកែវ និង មានការសម្របសម្រួលនីតិវិធី ដោយលោក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាប ករណី ក្លែងឯកសណ្ឋានយោធា និង...