ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋបាល ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ជនភៀសសឹកបានជម្លៀស មកមណ្ឌលសុវត្ថិភាពទាំង៦ នៃ៤ស្រុក ក្នុងខេត្តឧត្តរមានជ័យ គិតត្រឹមម៉ោង៨ព្រឹក នាថ្ងៃទី៩ ខែធ្នូ មានចំនួនសរុប៣ ៥០៣គ្រួសារ ស្មើ ១១ ១៣៦នាក់ ក្នុងនោះស្រី ៥ ៧៨២នាក់ ៕
ភ្នំពេញ ៖ តាមសេចក្តីប្រកាសព័ត៌មាន លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា យោងតាមព័ត៌មានបឋមពីអាជ្ញាធរខេត្តបានឱ្យដឹងថា ការបើកការបាញ់ប្រហារ របស់យោធាថៃ ទៅលើទីតាំងប្រជាជនស៊ីវិល ចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ គិតត្រឹមវេលាម៉ោង...
ភ្នំពេញ៖ ក្រុមនិស្សិតខ្មែរប្រមាណ ៤០នាក់ ដែលស្ថិតនៅក្នុងសមាគមនិស្សិតនៅសាធារណរដ្ឋកូរ៉េ បានជួបជុំគ្នានៅថ្ងៃទី៨ ខែធ្នូ ដោយបានថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះការបាញ់ប្រហារ ពីសំណាក់កងកម្លាំងថៃ មកលើដែនអធិបតេយ្យកម្ពុជា ដែលបានបណ្ដាលឱ្យប្រជាពលរដ្ឋ ស្លូតត្រង់កម្ពុជាស្លាប់ និងរបួសមួយចំនួន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ ការថ្កោលទោសនេះ គឺបន្ទាប់ពីយោធាថៃ បានធ្វើការឈ្លានពានសារជាថ្មី មកលើដែនអធិបតេយ្យរបស់កម្ពុជា ចាប់ពីរសៀលថ្ងៃទី៧...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់កម្មសិក្សាការី និងពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ជាពិសេស ក្នុងខេត្តរងផលប៉ះពាល់ ដោយសារគ្រោះរញ្ជួយដី និងការប្រកាសអាសន្ន អំពីលទ្ធភាពនៃការកើតឡើងនូ វរលកយក្សស៊ូណាមិ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់ តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំ របស់អាជ្ញាធរជប៉ុន ។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ...
ភ្នំពេញ ៖ ក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្ត ដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុង ប្រយុទ្ធយ៉ាងអង់ អាចក្លាហាន ដើម្បីការពារ បូរណភាពទឹកដី តតាំងជាមួយកងកម្លាំង ប្រដាប់អាវុធថៃ ដែលនៅតែចិញ្ចឹម ចិត្តឈ្លានពាន មកលើដែនអធិបតេយ្យភាព របស់កម្ពុជា ម្តងហើយម្តងទៀត ឥតឈប់ឈរ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំទទួលនូវអំណោយគ្រប់ប្រភេទដូចជា៖ ថវិកា...
ភ្នំពេញ ៖ ប្រទេសបារាំង បានបង្ហាញការជឿជាក់ថា ផ្លូវតែមួយសម្រាប់ការ ដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃសាជាថ្មី គឺមានតែតាមរយៈកិច្ចសន្ទនាប៉ុណ្ណោះ ។ យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងអឺរ៉ុប និង ការបរទេសបារាំង នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពីភាពតានតឹង ដែលកើតមានឡើង សាជាថ្មី រវាងប្រទេសថៃ និងប្រទេសកម្ពុជា កាលពីថ្ងៃទី៨...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា បន្ទាប់ពីយោធាថៃ បានបើកការបាញ់ប្រហារ មកលើកម្ពុជា បានបណ្តាឲ្យជនស៊ីវិលស្លូតត្រង់ របស់ខ្មែរចំនួន ៧នាក់បានស្លាប់ និងរងរបួស២០នាក់ ខណៈជនស៊ីវិល២នាក់ ស្លាប់ពេលកំពុង ធ្វើដំណើរលើផ្លូវជាតិលេខ៥៦ ៕
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិ បានថ្លែងថា នៅម៉ោងជាង៩ព្រឹកថ្ងៃទី៩ ធ្នូនេះ យោធាថៃ បានបន្តបើកការបាញ់ផ្លោងយ៉ាងខ្លាំង នៅភូមិជោគជ័យ និងព្រៃចាន់ ៕
បរទេស៖ តម្លៃប្រេងបានឡើង ដល់កម្រិតខ្ពស់រយៈពេលពីរសប្តាហ៍គិតមកដល់ថ្ងៃចន្ទ ខណៈដែលវិនិយោគិនរំពឹងថា នឹងមានការកាត់បន្ថយអត្រាការប្រាក់ របស់ធនាគារកណ្តាល អាមេរិក ក្នុងសប្តាហ៍នេះ និងខណៈពេលដែលកំពុង សម្លឹងមើលហានិភ័យ ភូមិសាស្ត្រនយោបាយ ដែលគំរាមកំហែងដល់ការផ្គត់ផ្គង់ ប្រេងពីប្រទេសរុស្ស៊ី និងវេណេស៊ុយអេឡា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រេងឆៅ Brent...
បរទេស៖ យោងតាមការិយាល័យស្ថិតិជាតិបានឱ្យដឹងថា ប្រទេសវៀតណាមបានប្រកាសអតិរេកពាណិជ្ជកម្មចំនួន ២០,៥៣ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ២០២៥នេះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា វៀតណាមបានកត់ត្រាអតិរេកពាណិជ្ជកម្ម ៣៥,៦ ពាន់លានដុល្លារជាមួយអឺរ៉ុប កើនឡើង 10.4% និង ២...