ថ្ងៃទី៣ ខែមីនា ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ចេញផ្សាយសៀវភៅស ស្តីពី«ការអភិវឌ្ឍន៍បុព្វហេតុកីឡា និងការធានាសិទ្ធិ របស់ជនពិការ ប្រទេសចិន»។ សៀវភៅសបានលើកឡើងថា ជនពិការចូលរួមលេងកីឡា ជាមធ្យោបាយដ៏មានប្រសិទ្ធភាព សម្រាប់ឱ្យជនពិការពង្រឹង សុខភាព រាងកាយនិងផ្លូវចិត្ត ចូលរួមសកម្មភាពសង្គម និងសម្រេចបាននូវការរីកចម្រើន ដោយ គ្រប់ជ្រុងជ្រោយ ហើយក៏ជាវិធីសាស្ត្រ ដ៏ពិសេសសម្រាប់ ឱ្យប្រជាជនយល់ដឹង...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្ដេជ្ញាបន្តធ្វើឲ្យការងារ រដ្ឋបាល រាជធានីភ្នំពេញ ក្នុងឆ្នាំ២០២២នេះ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសលើការ អនុវត្តគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព ការផ្ដល់សេវាសាធារណៈ ការគ្រប់គ្រងសំរាម កាន់តែល្អប្រសើរ ខណៈក្រុមហ៊ុន៣ កំពុងប្រកួតប្រជែងគ្នា លើការប្រមូលសំរាម ព្រមទាំងការដាក់ចេញវិធានការ ឲ្យបានម៉ត់ចត់បំផុត...
ភ្នំពេញ ៖ សម្តេច ហេង សំរិន ដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធនិម្មិត នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ បានសម្រេចយល់ព្រម ទទួលយកសំណើ សុំជ្រើសតាំងសមាជិក ក្រុមប្រឹក្សាធម្មនុញ្ញ១រូប ជំនួស លោក អ៊ឹម សួស្តី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលត្រូវបញ្ចប់អាណត្តិ ។...
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើអភិបាលរាជធានី-ខេត្ត ជំរុញការតាមដានត្រួតពិនិត្យ ចាត់វិធានការទប់ស្កាត់ ការសាងសង់ ឬរុះរើសំណង់ ដែលគ្មានលិខិតអនុញ្ញាត ព្រមទាំងដាក់ទណ្ឌកម្ម ចំពោះជនប្រព្រឹត្ត អំពើល្មើសនឹងបទប្បញ្ញត្តិ ស្តីពីសំណង់។ យោងតាមលិខិតរបស់ ក្រសួងរៀបចំដែនដីនាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងមិនអនុញ្ញាត ឲ្យមានការដ្ឋានសំណង់...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការដោះស្រាយក្នុងមូលដ្ឋាន បើគ្មានយុត្តិធម៌នោះទេ ទោះបីយកអំណោយ ទៅជូនប្រជាពលរដ្ឋ ប៉ុន្មានក៏ដោយ ក៏ពួកគាត់មិនជឿដែរ ។ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៣ ខែមីនា...
ភ្នំពេញ ៖ លោក ផៃ ស៊ីផាន រដ្ឋមន្រ្ដីប្រតិភូ អមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល បានឲ្យដឹងថា លោក ឯក ថា អតីតជាអ្នក សារព័ត៌មាន ដ៏ចំណាន មួយរូប នៅកម្ពុជា និងបច្ចុប្បន្នជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអនុប្រធាន ប្រចាំការអង្គភាព...
វីយែន ៖ តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការ សហប្រជាជាតិ នៅទីក្រុងវីយែនលោក Wang Qun បានសម្តែងការព្រួយបារម្ភ ចំពោះសុវត្ថិភាព នៃកន្លែងនុយក្លេអ៊ែរ នៅអ៊ុយក្រែន ដោយការវាយប្រហារ ពីមីស៊ីលរបស់រុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ប្រទេសចិន គាំទ្រទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) ក្នុងការបំពេញភារកិច្ច...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយកាលពីថ្ងៃពុធ ដោយបញ្ជាក់ជំហរ របស់រដ្ឋាភិបាលទីក្រុង Budapest ឡើងវិញថា ប្រទេសហុងគ្រី នឹងមិនអនុញ្ញាតឱ្យឆ្លងកាត់ ឬផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនឡើយ ចំពេលមានជម្លោះយោធា ដែលកំពុងបន្តជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣៦៨នាក់ទៀត ជាសះស្បើយចំនួន៤០២នាក់ និងស្លាប់ម្នាក់ដោយមិនបានចាក់វ៉ាក់សាំង។ គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន១៣១ ៣៧២នាក់ អ្នកជាសះស្បើយចំនួន១២៥ ០២៩នាក់ និងអ្នកស្លាប់ចំនួន៣ ០៣៣នាក់៕
បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ទាហានរុស្ស៊ីចំនួន ៤៩៨នាក់ ត្រូវបានសម្លាប់នៅអ៊ុយក្រែន និង ១ ៥៩៧នាក់ទៀតរងរបួស នៅក្នុងរបាយការណ៍ ដែលបានបញ្ចេញដំបូង ដោយរដ្ឋាភិបាលទីក្រុងមូស្គូ ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើម ការលុកលុយនៅថ្ងៃទី ២៤ ខែកុម្ភៈ។ យោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២...