ភ្នំពេញ : ក្រសួង សុខាភិបាល នៅថ្ងៃទី ២២មេសា នេះ បានចេញសេចក្ដី ប្រកាសព័ត៌មាន បញ្ជាក់ពីការ រកឃើញអ្នកឆ្លងថ្មី ៤៤៦នាក់ទៀត និងជាសះស្បើយ ១៣០នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងកូវីដ១៩សរុប៨១៩៣ នាក់,អ្នកជាសះស្បើយ២៩២៤ នាក់,អ្នកកំពុងព្យាបាល៥២០៤...
គៀវ ៖ ទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន បានរាយការណ៍នៅថ្ងៃពុធនេះថា ប្រទេសអ៊ុយក្រែន និងចក្រភពអង់គ្លេស បានឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីការពង្រីកបេសកកម្ម បណ្តុះបណ្តាល Orbital និងធ្វើការពង្រឹងកងទ័ពជើងទឹកអ៊ុយក្រែន។ កិច្ចព្រមព្រៀងនេះត្រូវបានឈាន ដល់ក្នុងដំណើរទស្សនកិច្ច របស់អគ្គមេបញ្ជាការ នៃកងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែន Ruslan Khomchak ទៅកាន់ចក្រភពអង់គ្លេសនៅថ្ងៃទី១៩-២០ ខែមេសា និងជួបជាមួយប្រធាន អគ្គសេនាធិការអង់គ្លេស...
សៅប៉ូឡូ៖ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ថា ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន៦៩.៣៨១ នាក់ គិតក្នុងរយៈពេល២៤ ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើង ដល់១៤.០៤៣.០៧៦នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកស្លាប់មាន ៣.៣២១នាក់ ត្រូវបានចុះក្នុងបញ្ជី ដែលនាំឲ្យចំនួនអ្នកស្លាប់...
បរទេស៖ យោងតាមវែបសាយឈ្មោះ worldometer បានឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ នៅក្នុងពិភពលោក មានអ្នកឆ្លងវីរុសកូវីដ១៩សរុបចំនួន ១៤៤ ៤៥៥ ៦៨៤នាក់, ស្លាប់ចំនួន ៣ ០៧១ ៧៩៨នាក់ និងមានអ្នកជាសះស្បើយចំនួន ១២២ ៦៤០ ៩៩៥នាក់។ បើតាម worldometer...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមេសានេះ បានចេញសេចក្ដីជូនដំណឹង អនុញ្ញាតឱ្យសេវាសុខាភិបាល ឯកជន ស្របច្បាប់ទាំងអស់ អាចប្រើប្រាស់ ឧបករណ៍តេស្តរហ័ស (Rapid Antigen Test COVID-19) សម្រាប់រកមេរោគកូវីដ១៩ ។
ភ្នំពេញ៖ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ បានសរុបជូនឡើងវិញ អំពីការផ្អាកដំណើរការទីរួមផ្សារមួយចំនួន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ដោយគិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ មានចំនួន ១៥ផ្សារហើយ ។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ...
បរទេស ៖ អ្នកនាំពាក្យ របស់មន្ទីរប៉ង់តាហ្គោន កាលពីថ្ងៃចន្ទម្សិលមិញ បានលើកឡើងថា ក្រុងមូស្គូគឺកំពុងបង្កើន កម្លាំងទ័ពរបស់ខ្លួនខ្លាំង មែនទែននៅតាមបណ្តោយព្រំដែន ជាមួយនឹងប្រទេសអ៊ុយក្រែន គិតចាប់តាំងតែពីឆ្នាំ២០១៤ នៅពេលដែលរុស្សី បានលុកលុយតំបន់ Crimea ហើយពណ៍ថាវាគឺជាស្ថានភាព គួរឲ្យព្រួយបារម្ភ ។ ខណៈដែលប្រធានគោល នយោបាយការបរទេស របស់សហភាពអឺរ៉ុប លោក Josep...
ភ្នំពេញ ៖ កម្លាំងចម្រុះប្រចាំគោលដៅ ត្រួតពិនិត្យច្រកចេញ-ចូល ក្នុងភូមិសាស្ត្រខេត្តកែប ( កំពង់នង់) កាលពីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៣៣ ត្រង់ចំណុចព្រំប្រទល់កំពត-កែប បានឃាត់ខ្លួនជនជាតិ វៀតណាមចំនួន ៧នាក់ (ស្រី ៥នាក់) ធ្វើដំណើរមកពីខេត្តព្រះសីហនុ និងជនជាតិខ្មែរចំនួន ១នាក់ ជាអ្នកនាំផ្លូវ ព្រមទាំងដឹកបន្តតាមម៉ូតូ...
បរទេស ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga តាមសេចក្តី រាយការណ៍ បានលុបចោលគម្រោង ធ្វើដំណើរទស្សនកិច្ច ប្រទេសឥណ្ឌា និងប្រទេសហ្វីលីពីន ក្នុងអំឡុងពេល ប្រទេសបន្តធ្វើការ ឈប់សម្រាកចាប់ផ្តើម ក្នុងចុងខែមេសា ស្របពេល ដែលមានសន្ទុះកើនឡើង ខ្លាំងក្នុងករណីឆ្លងជម្ងឺកូវីដ១៩ ។ រដ្ឋាភិបាល របស់ប្រទេសជប៉ុន...