ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា នៅប្រទេសកម្ពុជា មានអ្នកផ្ទុកមេរោគអេដស៍ ប្រមាណ១២ ០០០នាក់ នៅមិនទាន់ត្រលប់មកធ្វើតេស្តឈាម ដើម្បីបញ្ជាក់ពិតប្រាកដអំពី ស្ថានភាពមេរោគអេដស៍ នៅក្នុងខ្លួននោះទេ ខណៈអ្នកជំងឺអេដស៍មួយចំនួនទៀត បាននិងកំពុងលះបង់ការព្យាបាលឡើងវិញ ។ យោងតាមសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន...
បច្ចុប្បន្នភាព ហ្ស៊ីនហួរ (Xinhua) បានចុះផ្សាយថា លោក Tedros Adhanom Ghebreyesus ប្រមុខអង្គការសុខភាពពិភពលោក (WHO) បានប្រកាសទទួលស្គាល់ជាផ្លូវការកាលពីថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នូវប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការវីរុស Covid-19 របស់ក្រុមហ៊ុនឱសថចក្រភពអង់គ្លេស AstraZeneca រួមសហការជាមួយសកលវិទ្យាល័យ Oxford ។ លោក...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ បានថ្លែងអំណរគុណចំពោះ ទីភា្នក់ងារស ហប្រតិបត្តិការអន្តរជាតិរបស់ជប៉ុន (JICA) ដែលបានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់មកដល់កម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងជំនួបពិភាក្សាការងារ និងជម្រាបលា ពីលោក Sugano Yuichi អតីតប្រធានតំណាង JICA និងជំនួបសម្តែងការគួរ...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ក្រសួងការបរទេសបានចាប់ផ្តើម ដំណើរការផ្ទេរអំណាចហើយ នេះបើយងោតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News។ ការចាប់ផ្តើមដំណើរការផ្ទេរអំណាចនេះ គឺត្រូវបានធ្វើឡើង ក្រោយទីភ្នាក់ងាររដ្ឋបាលសេវាកម្មទូទៅ ដែលត្រូវតែចុះហត្ថលេខាលើការផ្លាស់ប្តូរប្រធានាធិបតី បាននិយាយប្រាប់ប្រធានាធិបតីជាប់ឆ្នោត កាលពីថ្ងៃចន្ទថា លោកអាចចាប់ផ្តើមការប្រគល់ឲ្យជាផ្លូវការ។ នៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោត អាមេរិកលោកចូ បៃដិន បានឲ្យដឹងថា ក្រុមគោលនយោបាយការបរទេស របស់លោកនឹងជួយមិនត្រឹម តែជួសជុលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិចារណាឡើងវិញ នូវគោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិកផងដែរ ខណៈដែលលោកបានអះអាងម្តងទៀតនូវការ សន្យារបស់លោកថា នឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក។ សុន្ទរកថា របស់លោកធ្វើឡើងមួយ ថ្ងៃបន្ទាប់ពីលោកបានប្រកាស តែងតាំងបេក្ខជនចំនួន ៦ រូបឱ្យធ្វើជាប្រធានទីភ្នាក់ងារ គោលនយោបាយបរទេស...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានត្រៀមលក្ខណៈផ្តល់ជំនួយម៉ាស់ និងបរិក្ខារពេទ្យមួយចំនួន ទៅកាន់ប្រទេសទីម័រខាងកើត ។ ក្នុងពិធីជួបសំណេះសំណាល ជាមួយសមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែនចំនួន ១៥៣នាក់ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកពីការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩...
ភ្នំពេញ ៖ បន្ទាប់ពីលេចឡើង នូវព័ត៌មានមួយចំនួន ចុះផ្សាយថា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើជាបេក្ខជននាយករដ្ឋមន្ដ្រី ដ៏មានសក្តានុពលនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបកស្រាយនិងបញ្ជាក់ត្រឡប់ទៅវិញថា ពេលនេះមិនទាន់មានអ្នកណា ជំនួសតំណែងសម្ដេចបានឡើយ ។ ក្នុងពិធីជួបសំណេះសំណាល...
សេអ៊ូល៖ ប្រធានគណបក្សអំណាចប្រជាជន (PPP) បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង ប្រហែលជាចាំបាច់ត្រូវពិចារណា បំពាក់អាវុធ ដោយអាវុធនុយក្លេអ៊ែរ ប្រសិនបើកូរ៉េខាងជើងបញ្ចប់ ការកាន់កាប់អាវុធនុយក្លេអ៊ែរ របស់ខ្លួនជាការល្អ។ លោកគីម ជុនអ៊ីន ប្រធានបណ្តោះអាសន្នរបស់ (PPP) បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយដែលរៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានបរទេសថា“ ប្រសិនបើកូរ៉េខាងជើង ប្រកាន់ខ្ជាប់នូវចុងបញ្ចប់ របស់ខ្លួន ដោយមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរ ខ្ញុំជឿថាមានតម្រូវការ សម្រាប់យើងពិចារណាឡើងវិញនូវអាវុធនុយក្លេអ៊ែរ”...
វ៉ាស៊ីនតោន ៖ គេហទំព័រ របស់សហរដ្ឋអាមេរិក បានបង្ហាញកាលពីថ្ងៃពុធនេះថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្តល់ការផ្តល់ជំនួយរហូតដល់ទៅ ៣ លានដុល្លារដល់អង្គការ ដែលធ្វើការដើម្បីការពារសិទ្ធិមនុស្ស និងកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកូរ៉េខាងជើង ។ យោងតាមសេចក្តីជូនដំណឹងមួយ ដែលត្រូវបានផ្សព្វផ្សាយ នៅលើគេហទំព័រ នៃការិយាល័យ ប្រជាធិបតេយ្យសិទ្ធិមនុស្ស និងការងាររបស់នាយកដ្ឋាន នេះការផ្តល់ជំនួយនឹងត្រូវផ្តល់ ទៅឱ្យអង្គការចំនួនពី ២...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា ជើងហោះហើររាប់រយ នៅឯព្រលានយន្តហោះ ដ៏មមាញឹករបស់ប្រទេសចិន ត្រូវបានលុបចោល គិតត្រឹមថ្ងៃអង្គារនេះ នៅក្រុងសៀងហៃ ដើម្បីទប់ទល់នឹងការផ្ទុះជំងឺកូរ៉ូណាក្នុងស្រុក ស្ថិតក្រោមការត្រួតពិនិត្យ ។ មន្ត្រីសុខាភិបាល បានធ្វើតេស្តទៅលើបុគ្គលិក រាប់ពាន់នាក់ នៅឯព្រលានយន្តហោះអន្តរជាតិ...