បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធទី៤ ខែមិនានេះ បានឲ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុន លោកស៊ីនហ្សូអាបេ នៅថ្ងៃនេះបានបង្ហាញជំហ គួរឲ្យភ្ញាក់ផ្អើលថា លោកមានបំណង ប្រើប្រាស់នូវកញ្ចប់ប្រាក់ បម្រុងសារពើពន្ធឆ្នាំ ២០១៩ ចុងក្រោយបង្អស់ ដើម្បីប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើង នៃជំងឺរាតត្បាត COVID-19 ខណៈចំនួននៃការឆ្លង នៅតែបន្តកើនឡើង នៅក្នុងប្រទេសជប៉ុន។...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៥ ដល់ ០៨ ខែមីនា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង ។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុន បានរាយការណ៍មមកថា ប្រទេសជប៉ុន នឹងលុបចោលកម្មវិធីប្រារព្វខួបនៃការស្លាប់យ៉ាងច្រើននៅក្នុងឆ្នាំ២០១១ ដោយគ្រោះរញ្ជួយដី ដែលបានបំផ្លិចបំផ្លាញ តំបន់ឆ្នេរ សមុទ្រ ប៉ែកឦសាន និងបង្កគ្រោះថ្នាក់អាក្រក់ នៅតំបន់នុយក្លេអ៊ែរ ហ្វុយកូស៊ីម៉ា (Fukushima)ហើយការប្រមូលផ្តុំគ្នានៅទីនោះ...
ប៉េកាំង ៖ នៅថ្ងៃពុធទី៤ ខែមីនានេះ ក្រសួងការពារជាតិចិន បាននិយាយថា រដ្ឋមន្រ្តី ការពារជាតិចិន លោក Wei Fenghe បានពិភាក្សាអំពីស្ថានភាព មេរោគឆ្លងនៅក្នុងប្រទេសចិន ជាមួយរដ្ឋមន្រ្តីក្រសួង ការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper ។ កិច្ចពិភាក្សា ត្រូវបានធ្វើឡើង...
សៅប៉ូឡូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរក្នុងស្រុក បាននិយាយកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់ មនុស្សចំនួន១៦នាក់បានស្លាប់ និង៣៣នាក់កំពុងបាត់ខ្លួន ក្រោយពីមានគ្រោះទឹកជំនន់ និងហូរច្រោះល្បាប់ភក់ ដែលបង្កឡើងដោយព្យុះភ្លៀង នៅតំបន់ភាគអាគ្នេយ៏ នៃប្រទេសប្រេស៊ីល ។ ក្រុងស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រ ដែលរួមមាន Santos, Guaruja...
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ការស្នើសុំសន្សំសំចៃថវិការដ្ឋ តាមក្រសួ ងស្ថាប័នមួយចំនួន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ មិនបានធ្វើឲ្យប៉ះពាល់ ដល់ប្រាក់ខែមន្ត្រី រាជការនោះទេ ។ លោក អ៊ុង លុយណា អគ្គនាយករងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងក្នុងសន្និសីទ សារព័ត៌មាននាព្រឹកថ្ងៃទី៥ ខែមីនា...
ភ្នំពេញ ៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានអះអាងថា ជនជាតិជប៉ុនម្នាក់ ដែលវៀតណាមរកឃើញ មានផ្ទុកវីរុសកូរ៉ូណាថ្មី បន្ទាប់ពីចាកចេញពីព្រលាន យន្តហោះខេត្តសៀមរាប ទៅដល់ព្រលានយន្តហោះ ក្រុងហូជីមិញនោះ មុនចេញដំណើរពីកម្ពុជា ពុំមានរោគសញ្ញាកើតជំងឺ COVID-19 ឡើយ ហើយភាគីជប៉ុន ក៏មិនទាន់បញ្ជាក់ជាផ្លូវការថា ជនជាតិជប៉ុនរូបនោះ ឆ្លងជំងឺ...
អាហ្សង់ទីន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរ របស់ប្រទេសអាហ្សង់ទីន បានបញ្ជាក់កាលពីថ្ងៃអង្គារថា មានមួយករណីថ្មី នៃអ្នកឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) នៅក្នុងប្រទេសអាហ្សង់ទីន ។ អ្នកជំងឺម្នាក់ដែលជាបុរស អាយុ៤៣ឆ្នាំ ដែលជាអ្នកវិលត្រឡប់មកពីរដ្ឋធានី Buenos Aires កាលពីថ្ងៃអាទិត្យ ដែលបានធ្វើដំណើរមកពីអ៊ីតាលី ។...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញដឹកនាំមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងារ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ចាប់ពីថ្ងៃ៤-៦ មីនា ។ ដំណើរទស្សនកិច្ចរបស់ សម្ដេច ស ខេង នាពេលនេះ...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេរមភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីប្រជុំបូកសរុប លទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការ សកម្មភាពការងារយោធា សន្តិសុខ ឆ្នាំ២០២០ របស់កងពលធំអន្តរាគមន៍លេខ៣ នៅខេត្តព្រះវិហារ នា ថ្ងៃអង្គារ ទី៣ ខែមីនា...