ហ្វីលីពីន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា ព្យុះទីហ្វុង Vamco បានវាយប្រហារខេត្ត Rizal ប្រទេសហ្វីលីពីន ។ ព្យុះទីហ្វុង Vamco បានបោកបក់នៅក្នុងប្រទេសហ្វីលីពីន កាលពីថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍ បានបង្កជាគ្រោះទឹកជំនន់ និងបង្កជាគ្រោះបាក់ដី កើតឡើងនៅដែនកោះសំខាន់ Luzon និងបានបោកបក់នៅក្នុងតំបន់ Bicol...
ភ្នំពេញ ៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជា ជាប្រទេសដែលមានភាពសម្បូរបែប និងទាក់ទាញ ហើយក៏ជាប្រទេសមួយ ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុត នៅក្នុងតំបន់ផងដែរ។ ជាមួយនឹងកំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងសង្គម ប្រជាជនកម្ពុជាទាំងអស់មានសិទ្ធិសេរីភាពស្មើគ្នា តែស្ថិតនៅក្រោមច្បាប់រដ្ឋធម្មនុញ្ញ។ ជីវភាពរស់នៅរបស់ពួកគាត់ ក៏មានភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ខណៈផ្សារទំនើប និងភោជនីយដ្ឋានជាច្រើន ក៏កំពុងតែរីកដុះដាលឡើង ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ...
បរទេស ៖ យ៉ាងហោចណាស់ មានជនស៊ីវិលចំនួន១០នាក់ និងបុគ្គលិកសន្តិសុខ៥នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់គ្នា ឆ្លងព្រំដែន រវាងឥណ្ឌា និងប៉ាគីស្ថាន កាលពីថ្ងៃសុក្រម្សិលមិញនេះ ហើយនេះជាការស្លាប់បាត់បង់ជីវិត មនុស្សដ៏ច្រើនបំផុតមួយ នៅតាមព្រំប្រទល់ ដែលខ័ណ្ឌចែកគូបដិបក្ខមាន អាវុធនុយក្លេអ៊ែទំាងពីរ។ មន្ត្រីឥណ្ឌាបាននិយាយថា នៅខាងរបស់ខ្លួន មានជនស៊ីវិល ចំនួន៦នាក់ ទាហាន៣នាក់ និងកងកម្លាំងការពារព្រំដែនម្នាក់...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានកត់សម្គាល់ឃើញថា សកម្មភាពលួចនាំចូលដឹកជញ្ជូន គ្រឿងញៀនឆ្លងកាត់ និងកែ ច្នៃសារធាតុញៀន នៅតែកើតមានឡើងជាបន្ដបន្ទាប់ និងមានរូបភាពកាន់តែធំ ហើយការជួញដូរ និងប្រើប្រាស់គ្រឿង ញៀន បាននិងកំពុងរីករាលដាល ដល់តំបន់ជនបទមួយចំនួនទៀតផង ។ យោងតាមសារាចរណែនាំ ស្ដីពី ការពង្រឹងការអនុវត្តវិធានការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាល ចេញផ្សាយកាលពីថ្ងៃទី១៦...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចលើកពេលការប្រកួតកីឡាសិស្ស បឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២០ ដែលគ្រោងរៀបចំចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញទៅថ្ងៃទី៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០វិញ។ សូមរំលឹកថា ប្រភេទកីឡាដែលក្រសួងអប់រំ យុវជន និងកីឡា កំណត់ដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡា បឋមសិក្សាថ្នាក់ជាតិ...
ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា ឆ្លើយតបវិញថា ការចោទប្រកាន់ របស់សកម្មជនអតីត គណបក្សសង្គ្រោះជា តិ (CNRP) គ្មានមូលដ្ឋានច្បាស់លាស់ ដែលបានចោទថា អង្ករកម្ពុជាកំពុងនាំចេញ ទៅប្រទេសអូស្ត្រាលី មាន ការជាប់ពាក់ព័ន្ធ ទៅនឹងការរំលោភសិទ្ធិមនុស្ស។ យោងតាមសេចក្ដីថ្លែងការណ៍របស់ សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា...
បរទេស ៖ ប្រទេសឥណ្ឌា នៅពេលថ្មីៗនេះ បានធ្វើការច្រានចោល ការចោទប្រកាន់ពីប្រទេសប៉ាគីស្ថាន ដែលថា ទីក្រុងញូដេលី បានជួយទំនុបបម្រុងថវិកា ដល់ពួកសកម្មប្រយុទ្ធនៅលើ ទឹកដីប៉ាគីស្ថាន ហើយមន្ត្រីនាំពាក្យក្រសួងការបរទេសឥណ្ឌាមួយរូប បានធ្វើការបដិសេធវាថា ជាការប្រឌិតនិងជារូបភាព នៃក្តីស្រមើស្រមៃ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យក្រសួងការបរទេសរបស់ប្រទេសឥណ្ឌា លោក Anurag Srivastava បានមានប្រសាសន៍ដូច្នេះថា...
បរទេស ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឲ្យធ្វើការរឹតបន្តឹងនូវប្រព័ន្ធប្រឆាំង មេរោគកូរ៉ូណាបន្ទាន់មួយ ស្របពេលមេរោគនេះ បានរាតត្បាតពាស ពេញពិភពលោក ក្នុងអំឡុងលោកចូលរួមជាអធិបតីភាព កិច្ចប្រជុំការិយាល័យ នយោបាយបក្សពលករកូរ៉េ ។ ជាមួយនឹងការបង្ហាញ វត្តមានជាសាធារណៈដំបូងរបស់លោក ក្នុងរយៈពេល២៥ថ្ងៃនេះ លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរំលឹកជូនដល់ម្ចាស់ ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ថា ចាប់ពីថ្ងៃ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ តទៅ ក្រសួងនឹងអនុវត្តច្បាប់ តាមសេចក្ដីជូនដំណឹង ស្តីពី ការពង្រឹងវិធានការ យ៉ាងតឹងរ៉ឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងសាធារណការ...