ព័ត៌មានអន្តរជាតិ

ប្រទេសស៊ែប៊ី ប្រកាសដាក់ទោស អ្នកស្ម័គ្រចិត្ត ទៅចូលរួមប្រយុទ្ធ នៅអ៊ុយក្រែន

បរទេស ៖ ប្រធានាធិបតី នៃប្រទេសស៊ែប៊ី កាលពីថ្ងៃសុក្រម្សិលមិញនេះ បាននិយាយាថា យោងតាមច្បាប់របស់ប្រទេស ពលរដ្ឋទាំងឡាយ ដែលស្ម័គ្រចិត្តចូលរួមប្រយុទ្ធ នៅបរទេសជាពិសេស អ្នកដែលមានបំណង ចូលរួមប្រយុទ្ធនៅអ៊ុយក្រែន នឹងប្រឈមមុខទៅនឹង ទោសទណ្ឌធ្ងន់ធ្ងរ។

លោកប្រធានាធិបតី Aleksandar Vicic បានបញ្ជាក់បែបនេះថា សម្រាប់អ្នកដែលមានបំណង ចង់ស្ម័គ្រចិត្ត ខណៈដែលភាគី ទាំងសងខាង កន្លងមកបានអំពាវនាវសុំឲ្យមានការ ចូលរួមដោយស្ម័គ្រចិត្តប៉ុន្តែវាគឺជាសកម្មភាព ខុសច្បាប់ នៅក្នុងប្រទេសរបស់យើង ។ សម្រាប់អ្នក ដែលនៅតែចង់ទៅចូលរួម ប្រយុទ្ធនិងក្នុងសង្គ្រាម បែបនេះនឹងប្រឈមមុខ ទៅនឹងទោស យ៉ាងធ្ងន់ធ្ងរជាមិនខាន។

គួរឲ្យដឹងដែរថារដ្ឋាភិបាលក្រុងគៀវ កាលពីសប្តាហ៍មុនបានប្រកាសថា ជនបរទេសប្រមាណជា១៦០០០នាក់ រួចមកហើយ ដែលបានស្ម័គ្រចិត្តចូលរួមប្រយុទ្ធនៅក្នុងអង្គភាព ប្រយុទ្ធរបស់អ៊ុយក្រែន International Legion of Territorial Defense ហើយ ប្រធានាធិបតីលោក Volodymry Zelensky បានថែមទាំងប្រកាស លើកលែងរាល់វិសា ទាំងអស់ ចំពោះអ្នកចូលរួមទាំងនោះផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top