ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ថា គ្រោះបាក់ដីកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត១១នាក់ ។ លោក Iriansyah ប្រធានអង្គភាពសង្គ្រោះបន្ទាន់ចំណុះឲ្យទីភ្នាក់ងារ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានប្រាប់ដល់ស៊ីនហួ កាលពីថ្ងៃព្រហស្បតិ៍ថា គ្រោះបាក់ដីបានកើតឡើង នៅឯអណ្តូងរ៉ែមួយកន្លែង នៅខេត្តស៊ូម៉ាត្រា ខាងត្បូង ដែលស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ បណ្តាលឲ្យស្លាប់ក្រុមកម្មករចំនួន១១នាក់ ។...
បរទេស៖ តុលាការព្រហ្មទណ្ឌនៅថ្ងៃពុធនេះ បានដកបទបញ្ជារបស់ខ្លួន សម្រាប់ការបិទវេទិកាប្រព័ន្ធផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ីនធឺណេតទាំងអស់ នៃប្រព័ន្ធផ្សព្វផ្សាយចំនួន ៤ និងចលនាប្រឆាំងនឹងរដ្ឋាភិបាល រួមទាំងទូរទស្សន៍អនឡាញ VoiceTV ផងដែរ ដោយនិយាយថា មានតែមាតិកាខុសច្បាប់ប៉ុណ្ណោះ ដែលគួរតែត្រូវបានរារាំង មិនមែនវេទិកាទាំងនេះ នោះទេ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០...
បាងកក៖ នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធ ចាន់អូឆា បានលើកឡើងថាលោកបានត្រៀមដកស្ថានភាពអាសន្ន ដែលបានប្រកាសកាលពីសប្តាហ៍មុន ដើម្បីបង្ក្រាបបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលដឹកនាំដោយនិស្សិតថាជាការបង្ហាញពីជំនឿល្អហើយមិនមានអំពើហឹង្សាទៀតនោះទេ។ ប៉ុន្តែតំណាងក្រុមអ្នកតវ៉ាប្រមាណ ១០.០០០ នាក់ដែលធ្វើបាតុកម្មនៅពេលល្ងាចបានផ្តល់ឱ្យលោកប្រាយុទ្ធរយៈពេល ៣ ថ្ងៃដើម្បីលាលែងពីតំណែងបើមិនដូច្នេះទេពួកគេ នឹងត្រឡប់មកតាមដងផ្លូវវិញ បន្ទាប់មកពួកគេក៏បានបែកខ្ញែកគ្នាវិញ។ ថ្លែងនៅដើមសុន្ទរកថាទូទាំងប្រទេស តាមទូរទស្សន៍ដែលបានចាក់ផ្សាយលោកប្រាយុទ្ធ បានជំរុញឱ្យក្រុមបាតុករស្វែង រកដំណោះស្រាយចំពោះបណ្តឹងតវ៉ា របស់ពួកគេតាមរយៈបណ្តាញសភា និងការអត់ធ្មត់ ។ នៅក្នុងនោះដែរលោកបានលើកឡើងថា...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បានដាក់បទបញ្ជា ឱ្យខណ្ឌទំាង១៤ បង្កើនការការពារ ឱ្យបានម៉ឺងម៉ាត់ សម្រាប់ថ្ងៃទី២៣ ខែតុលាស្អែកនេះ ដើម្បីធានាបានសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់សង្គម។ លោក ឃួង...
បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថារដ្ឋាភិបាល របស់លោកបានត្រៀមដកវិធានការ បន្ទាន់ ដែលបានហាមឃាត់ការប្រមូលផ្តុំគ្នាធំ ៗ នៅក្នុងរាជធានី ប្រសិនបើការតវ៉ាកាន់តែច្រើនឡើង ៗ ទាមទារឱ្យមានការធ្វើកំណែទម្រង់ ដើម្បីទម្លាក់និងរាជាធិបតេយ្យ របស់លោក នៅតែរក្សាដោយសន្តិវិធីនោះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា សមាគមមីក្រូហរិញ្ញវត្ថុ ព្រមទទួលយកសំណើ របស់សម្ដេច ក្នុងការអាធ្យាស្រ័យជាមួយ ប្រជាពលរដ្ឋដែលទទួលរងផល ប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ក្នុងពិធីចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២២ ខែតុលា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈ ងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែង ដូចសេចក្តីជូនដំណឹង...
បរទេស ៖ ប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនសង្ឃឹមថានឹងដោះស្រាយការខ្វែងគំនិតគ្នា ជាមួយអាមេរិក ស្តីពីការបន្តសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែដ៏សំខាន់ ស្របពេលមានសញ្ញាថា ការខ្វែងគំនិតគ្នានោះ កំពុងតែថយចុះ ។ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការងារលើការបន្តសន្ធិសញ្ញា ដែលនឹងផុតកំណត់នៅក្នុងខែកុម្ភៈនោះ កំពុងតែបន្តទៅនៅកម្រិតអ្នកជំនាញ ហើយលោកបានប្រាប់ អ្នកសារព័ត៌មានដូច្នេះថា “យើងសង្ឃឹមថា...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ Nikkei Asia បានចុះផ្សាយកាលពីថ្ងៃអង្គារ ទី២០ ខែតុលានេះថាក្រុម ប្រទេសក្នុងបក្ស សម្ព័ន្ធចតុភាគី មានសហរដ្ឋអាមេរិក ប្រទេសឥណ្ឌា ជប៉ុន និងអូស្ត្រាលី បានប្រកាសពីគម្រោងធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាធំ នៅខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្នុងគោលដៅទប់ទល់ជាមួយ ឥទ្ធិពលរបស់ប្រទេសចិន ដែលកំពុងកើនឡើងខ្លាំងក្នុងតំបន់ ។ សេចក្តីប្រកាសនោះ មិនបានបញ្ជាក់ពីកាលបរិច្ឆេទ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគ នូវធនធាន ផ្ទាល់ខ្លួនជាថវិការ ជាស្បៀងអាហារ គិតជាអង្ករសរុប ចំនួន៩៧៨តោន និងមី១០០កេស សម្រាប់ចូលរួមជួយ សង្គ្រោះបន្ទាន់ ដល់ប្រជាពលរ ដ្ឋ ដែលកំពុងជួបគ្រោះធម្មជាតិ ដោយសារជំនន់ទឹកភ្លៀង...