ព័ត៌មានជាតិ

សាហាវជ្រុល! គូស្នេហ៍ក្មេងខ្ចី មួយគូ ពាក់ព័ន្ធអំពើឃាតកម្ម ដោយគំនិតរួមគ្នា សម្លាប់ប្អូនប្រុសបង្កើត ដើម្បីបំបិទមាត់ គ្រាន់តែឃើញ ពួកគេរួមភេទគ្នា នៅក្រោយផ្ទះ (Video)

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២២ បានចាប់ឃាត់ខ្លួន យុវជនជនប្រុសស្រី ចំនួន ដែលត្រូវជាគូស្នេហ៍នឹងគ្នា ជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្ម ដោយរួមគំនិតគ្នា សម្លាប់ប្អូនប្រុសបង្កើត វ័យ ១០ ឆ្នាំ ម្នាក់ បន្ទាប់ពី ប្អូនប្រុសជាជនរងគ្រោះ រូបនោះ បានឃើញ និង ដឹងរឿងពួកគេទាំង២នាក់ បានរួមរក្ស ( រួមភេទ) យ៉ាងត្រកត្រអាល នៅខាងក្រោយផ្ទះ ខណៈដែលឪពុកម្តាយមិននៅផ្ទះ ប្រព្រឹត្ត ចំណុចរោងដាក់ឈើក្រោយផ្ទះ ភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចនគរបាល ស្រុកសូទ្រនិគម បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ខាងលើនេះ មាន ឈ្មោះ ៖ ទី១- ឈ្មោះ ចិត្ត ភន ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅ ភូមិរំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ និង ទី២- ឈ្មោះ ឡាយ សាលី ភេទ ស្រី អាយុ ១៧ ឆ្នាំ ( ត្រូវជាបងស្រីបង្កើតជនរងគ្រោះ) រស់នៅភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ អ្នកទាំង២នាក់នេះ គឺ ត្រូវជាគូសេ្នហានឹងគ្នា ។

ចំណែកឯជនរងគ្រោះ ឈ្មោះ ឡាយ ប៉ុន លេង ភេទ ប្រុស អាយុ ១១ ឆ្នាំ (ត្រូវជាប្អូនប្រុស បង្កើតរបស់ឈ្មោះ ឡាយ សាលី) មានទីលំនៅ ភូមិបឹងវៀន ឃុំ តា យ៉ែក ស្រុក សូទ្រនិគមខេត្តសៀមរាប ។

សមត្ថកិច្ចនគរបាលស្រុកសូទ្រនិគម បាននិយាយថា ក្រោយចាប់ឃាត់ខ្លួន សមត្ថកិច្ចដកហូតបាន វត្ថុតាងរួមមាន៖ ខ្សែក្រវាត់ ពណ៌ ខ្មៅ ១ – ខ្សែចងអង្រឹងពណ៌ខ្មៅ ១ និង អង្រឹងប៉ារ៉ាចំនួន ១។

សមត្ថកិច្ចនគរបាលស្រុកសូទ្រនិគម បានបន្ថែមថា ករណីនេះ ជនសង្ស័យត្រូវបានជាប់ចោទសង្ស័យពីបទ«ឃាតកម្ម» និង បច្ចុប្បន្ននេះ ពួកគេទាំង២នាក់ ត្រូវបានបញ្ជូនខ្លួន ទៅកាន់ស្នងការនគរបាលខេត្ត ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕

ដោយ៖ លីហ្សា

To Top