ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ ឈ្មោះ ស៊ីណូវ៉ាក់ (Sinovac) ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីប្រទេសចិន ចំនួន១.៥លានដូស ដោយបានចំណាយ ថវិកា១៥លានដុល្លារ បានមកដល់ព្រលាន យន្ដហោះអន្ដរជាតិ ភ្នំពេញហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញវ៉ាក់សាំង ស៊ីណូវ៉ាក់ ពីប្រទេសចិននេះ ដើម្បីបង្កើនការចាក់...
ភ្នំពេញ ៖ អង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការស្តារ អាងស្តុបទឹកកខ្វក់ នៅក្រោមសួនច្បារ តាមបណ្តោយ ដងទន្លេសាបរួចរាល់ ខណៈកំពុងបន្តស្តារលូ នៅផ្លូវព្រះមុនីវង្ស ដើម្បីសម្រួលផ្លូវទឹកហូរ នារដូវវស្សាខាងមុខ ។ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំ របស់លោក ឃួង ស្រេង...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ការងារបង្កបង្កើន ផលស្រូវរដូវប្រាំង ទូទាំងប្រទេសសម្រេចធ្វើការស្ទូង និងព្រោះ លើផ្ទៃដីចំនួន ៦៤៩ ៥៣៩ ហិកតា ស្មើនឹង ១៤២,៤៥%...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការផ្អាកដំណើរការ មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបជីបម៉ុង ណូរ៉ូមល ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៦ ខែមីនា ដល់ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលជំងឺកូវីដ-១៩ នៅកម្ពុជា។ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងសាធារណការ កាលពីថ្ងៃទី២៥...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានផ្ដល់សិទ្ធិអាទិភាព ដល់អ្នកសារព័ត៌មានទាំងអស់ ទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ គ្រប់ៗគ្នា។ តាមលិខិត របស់ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម សម្រេចតាមការណែនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ដោយយកសណ្ឋាគារមេគង្គ ស្ថិតក្នុងក្រុងកំពង់ចាម ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម និងមកពីខេត្តត្បូងឃ្មុំ ។ បន្ទាប់ពីទទួលបានការណែនាំពីសម្ដេច ហ៊ុន សែន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត...
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រៃវែង បានធ្វើការណែនាំប្រជាពលរដ្ឋ ហាមឃាត់ប៉ះពាល់ បរិភោគ និងត្រូវដុតបំផ្លាញចោល ក្នុងករណីឃើញសត្វស្លាបងាប់ នៅតំបន់ទួលពាន់តាឡីបឹងស្នេហ៍ ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលងាប់ជាបន្តបន្ទាប់។ តាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រៃវែង នាពេលថ្មីៗនេះ ថា «ដើម្បីចូលរួម ក្នុងការការពារ សត្វស្លាប ដែលកំពុងអភិរក្ស និងដើម្បីបង្ការ...
រីយ៉ូ៖ ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថាចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ- ១៩ នៅប្រេស៊ីល មានចំនួន ៣០០,៦៨៥ នាក់នៅថ្ងៃពុធបន្ទាប់ ពីចំនួនមនុស្ស ២,០០៩ នាក់បានស្លាប់ ដោយសារជំងឺកូវីដ-១៩នេះក្នុងរយៈពេលត្រឹម ២៤ ម៉ោងប៉ុណ្ណោះ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា តួលេខចុងក្រោយបង្អស់ ធ្វើឱ្យការផ្ទុះឡើងនៃប្រទេសប្រេស៊ីល ក្លាយជាប្រទេសដែលមានមនុស្សស្លាប់ច្រើនជាងគេទី២...
ភ្នំពេញ ៖ លោក Rho Hyunjun នាយកទីភ្នាក់ងារកយកាប្រចាំ ប្រទេសកម្ពុជា (KOICA) នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២១ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ផ្តល់ហិរញ្ញប្បទានជំនួយឥតសំណង ជាង២លានដុល្លារ ជាមួយ លោក ប៉ុញ សច្ចៈ រដ្ឋលេខាធិកាក្រសួងធនធានទឹក និងឧត្តុនិយម (MoWRAM)...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា រដ្ឋាភិបាល កម្ពុជា-វៀតណាម ឯកភាពគ្នា និងបញ្ចប់នីតិវិធីផ្ទៃក្នុង សម្រាប់បន្តសុពលភាព កិច្ចសម្របសម្រួលជំរុញ ពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-វៀតណាម ឆ្នាំ២០១៩-២០២០ សម្រាប់បន្តអនុវត្ត នៅឆ្នាំ២០២១-២០២២។ តាមរយៈ សេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា...