ព័ត៌មានអន្តរជាតិ

ការទាមទាររបស់អ៊ីរ៉ង់ សម្រាប់ការដកទណ្ឌកម្ម របសលអាមេរិក មិនត្រូវបានលើកឡើង នៅក្នុងកិច្ចពិភាក្សាទីក្រុង វីយែន នោះទេ

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា ផ្នែកនៃការទាមទាររបស់អ៊ីរ៉ង់ សម្រាប់ការដកទណ្ឌកម្ម របស់សហរដ្ឋអាមេរិក មិនត្រូវបានលើកឡើង នៅក្នុងកិច្ចពិភាក្សានៅទីក្រុងវីយែន នោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា លោក Hossein Amir Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីហ្វាំងឡង់ ដែលកំពុងបំពេញទស្សនកិច្ច របស់លោក Pekka Haavisto នៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់។

លោកបានលើកឡើងថា “នៅក្នុងអត្ថបទចុងក្រោយបំផុត ដែលទទួលបានពីកិច្ចពិភាក្សានៅទីក្រុងវីយែន ផ្នែកខ្លះនៃការទាមទាររបស់យើង សម្រាប់ការដកទណ្ឌកម្ម មិនទាន់ត្រូវបានដោះស្រាយនៅឡើយ” ។

លោកបាន បន្ថែមថា នៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រធានអ្នកចរចា នុយក្លេអ៊ែរអ៊ីរ៉ង់លោក Ali Bagheri Kani និងអមដំណើរអ្នក ជំនាញ ការចរចានឹង ផ្តោតលើ ឯកសារ ដែលរំពឹងថា នឹងត្រូវបាន ព្រមព្រៀង នៅទីក្រុងវីយែន ដោយលោកបានអំពាវនាវ ឱ្យភាគីពាក់ព័ន្ធក្នុងកិច្ចចរចាបង្ហាញ ការប្តេជ្ញាចិត្ត របស់ពួកគេ ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ជាផ្លូវការ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ។

រដ្ឋមន្ត្រីអ៊ីរ៉ង់ក៏បាន សម្តែងក្តីសង្ឃឹម សម្រាប់កិច្ចព្រមព្រៀងចុងក្រោយនៅក្នុងកិច្ចប្រជុំនាពេលខាងមុខ។ លោកបានលើកឡើងថា “យើងនឹងបន្តកិច្ចខិត ខំប្រឹងប្រែងរបស់យើង ដើម្បីឈានដល់កិច្ចព្រមព្រៀងដ៏ល្អមួយ និងសូម្បីតែភ្លាមៗជាមួយនឹងទស្សនៈសុទិដ្ឋិនិយម ជំនឿល្អ និងភាពធ្ងន់ធ្ងរ សេចក្តីស្មោះត្រង់ នៅក្នុងកិច្ចពិភាក្សា”។

សម្រាប់ផ្នែករបស់លោក លោក Haavisto បានសម្តែងការសោកស្តាយ ចំពោះអ្វីដែលបានកើតឡើង ចំពោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ដោយលើកឡើងថា “យើង បណ្តាប្រទេសនៅអឺរ៉ុប ទន្ទឹងរង់ចាំការឈានដល់កិច្ចព្រមព្រៀង និងការរស់ឡើងវិញនៃ JCPOA ក្នុងអំឡុងពេលកិច្ចចរចា នៅទីក្រុងវីយែននាពេលខាងមុខ៕

ដោយ ឈូក បូរ៉ា

To Top