ភ្នំពេញ៖ លោក ឃាង ពុទ្ធី អនុប្រធានសភាមុខរបរ និងមីក្រូសគ្រាសកម្ពុជា បានអំពាវនាវដល់បណ្ដាអ្នកដែលមានអាជីព ចំណេះជំនាញ ដូចជា អ្នកកាត់សក់ ចុងភៅ អ្នកបើកបរ កម្មករ កម្មករសំណង់ អ្នកជំនាញ អចលនវត្ថុ អ្នកចំរៀង អ្នកគូរគំនូរ អ្នកសារព័ត៌មាន មគ្គុទេសចរណ៍… ចូលរួមបង្កើតនូវវិដេអូឃ្លីបខ្លីៗ លក្ខណៈចែករំលែកនូវចំណេះជំនាញនិងបទពិសោធន៍...
បរទេស ៖ សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយប្រាប់ថា ខ្លួនបានផ្អាកសហប្រតិបត្តិការ ជាមួយយោធា របស់ប្រទេសម៉ាលី ក្នុងដំណើរឆ្លើយតប ចំពោះការផ្តួតរំលំប្រធានាធិបតី ស្របពេលដែលមនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នាក្នុងរដ្ឋធានី ប្រារព្ធពិធីអបអរសាទរ ចំពោះការកាន់កាប់ ដោយរបបយោធា។ ប្រេសិតអាមេរិក ប្រចាំនៅតំបន់សាហែល គឺលោក J. Peter Pham បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា...
បរទេស ៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ បានចាប់ផ្តើមកិច្ចពិភាក្សាគ្នា ជាមួយមន្ត្រីការទូតជាន់ខ្ពស់ចិន ហើយនេះគឺជាដំណើរទស្សនកិច្ច លំដាប់ខ្ពស់បំផុតដំបូង ធ្វើឡើងដោយមន្ត្រីទីក្រុងប៉េកាំង ចាប់តាំងពីមេរោគកូរ៉ូណាថ្មី បានកើតមានឡើង នៅក្នុងប្រទេសចិន កាលពីចុងឆ្នាំមិញ ។ រដ្ឋាភិបាលកូរ៉េខាងត្បូង បាននិយាយប្រាប់ថា លោក Yang Jiechi ជាសមាជិកមួយរូបរបស់ការិយាល័យ នយោបាយបក្ស កុម្មុយនិស្ត...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្ដែង ការរីករាយ ដែលបានឃើញបងប្អូន ប្រជាពលរដ្ឋមានឱកាស បានឈប់សម្រាក នាំក្រុមគ្រួសារទៅកំសាន្ត នៅតាមតំបន់ រមណីយដ្ឋានល្អៗ ជាច្រើននៅទូទាំងប្រទេស ប្រកបដោយសុវត្ថិភាព ជាពិសេសចៀសផុត ពីការចម្លងមេរោគកូវីដ១៩ ។ សម្ដេចតេជោ ហ៊ុន...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍ឲ្យដឹងថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន៣២៤នាក់បន្ថែមទៀត គិតត្រឹមម៉ោងសូន្យ នៅថ្ងៃសុក្រនេះ ម៉ោងក្នុងស្រុក បើធៀបនឹងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ កើនឡើងដល់១៦.៦៧០នាក់ ។ ចំនួនអ្នកឆ្លងជំងឺប្រចំាថ្ងៃ បានកើនឡើង ដោយតួលេខត្រីគុណ សម្រាប់រយៈពេល៨ថ្ងៃជាប់ៗគ្នាមកនេះ គឺបានកើនឡើងលើស៣០០នាក់ ជាលើកដំបូងក្នុងរយៈពេល៥ខែ...
ភ្នំពេញ ៖ ក្នុងនាមអ្នកនាំពាក្យ លោក សុខ ឥសាន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ស្វាគមន៍ចំពោះដំណើរបំពេញ ទស្សនកិច្ចលោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបទេសជប៉ុននៅកម្ពុជា។ លោក សុខ ឥសាន បានលើកឡើងតាមបណ្តាញតេឡេក្រាម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ថា “គណបក្សប្រជាជនកម្ពុជា...
គ៊ែរ៖ ក្រសួងការបរទេសអេហ្ស៊ីប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ប្រទេសអេហ្ស៊ីប បានសម្តែងការព្រួយ បារម្ភយ៉ាងខ្លាំង អំពីការវិវឌ្ឍន៍នយោបាយយ៉ាងឆាប់រហ័ស ដែលកើតឡើងនៅក្នុងរដ្ឋអាហ្វ្រិកម៉ាលី ដែលជាសមាជិក របស់អាហ្វ្រិក ដោយអំពាវនាវឱ្យគ្រប់ភាគីម៉ាលី បដិសេធអំពើហឹង្សា និងរក្សាការអត់ធ្មត់។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា“ អេហ្ស៊ីបសង្កត់ធ្ងន់ទៅលើការថ្កោលទោស របស់ខ្លួន ចំពោះរាល់ទម្រង់នៃអំពើហឹង្សា នៅក្នុងបរិបទនៃវិបត្តិ ដែលកំពុងកើតមាននេះ ខណៈដែលអំពាវនាវ ឱ្យគ្រប់ភាគីម៉ាលី...
តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Mohammad Javad Zarif បានថ្កោលទោស ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើឱ្យមានការពន្យារពេល នៃការដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ លើអ៊ីរ៉ង់ថា ជាការខុសច្បាប់។ លោកហ្សារីហ្វ បានលើកឡើងថា“ គ្រប់ភាគីទាំងអស់នៃផែនការ JCPOA សមាជិកក្រុមប្រឹក្សាសន្តិសុខ និងអ្នកច្បាប់អន្តរជាតិទាំងអស់ មានទស្សនៈរួមគ្នាថា...
បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា លោករំពឹងថា ប្រទេសអារ៉ាប៊ីសាអូឌីត នឹងចូលរួមក្នុងកិច្ចព្រមព្រៀង ដែលប្រកាសកាលពីសប្ដាហ៍មុន ដោយប្រទេសអ៊ីស្រាអែល និងសហភាពអារ៉ាប់រួម ធ្វើចំណងការទូតឲ្យមាន ភាពប្រក្រតីឡើងវិញ និងជំរុញបង្កើនចំណងមិត្តភាពថ្មី ឲ្យកាន់តែទូលំទូលាយ ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី១៧-២០ ខែសីហា ឆ្នាំ ២០២០ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញដើរទស្សនាកម្សាន្តនៅទូទៅប្រទេសកម្ពុជា មានចំនួន១,១៦៩,៨២៤នាក់។ យោងតាម គេហទំព័រ ហ្វេសប៊ុក របស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២១ សីហា បានបញ្ជាក់ថា...