ព័ត៌មានអន្តរជាតិ

SpaceX បាញ់បង្ហោះផ្កាយរណប អ៊ីនធឺណិត Starlink ៤៩គ្រាប់ បន្ថែមទៀត ចូលទៅក្នុងគន្លង តារាវិថី ដោយជោគជ័យ

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនអវកាសឯកជន របស់សហរដ្ឋអាមេរិក SpaceX បានបាញ់បង្ហោះផ្កាយរណប អ៊ីនធឺណិត Starlink ចំនួន ៤៩គ្រាប់ ទៀតដោយជោគជ័យ ទៅកាន់គន្លងតារាវិថី កាលពីថ្ងៃព្រហស្បតិ៍ ។

គ្រាប់រ៉ុក្កែត Falcon 9 បានបាញ់បង្ហោះនៅម៉ោង ១ និង១៣នាទីរសៀល ម៉ោងនៅរដ្ឋភាគខាងលិច ពីមជ្ឈមណ្ឌល Launch Complex 39A នៅ Kennedy Space Center ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ។

បន្ទាប់ពីការបាញ់បង្ហោះ ក្រុមហ៊ុន SpaceX បានបញ្ជាក់ថា ផ្កាយរណប Starlink ត្រូវបានដាក់ពង្រាយ។ ដំណាក់កាលដំបូងរបស់ Falcon 9 បានចុះចតនៅលើយាន្ដគ្មានមនុស្សបើក A Shortfall of Gravitas ដែលឈរជើងនៅមហាសមុទ្រអាត្លង់ទិក។

ក្រុមហ៊ុន SpaceX បានឲ្យដឹងថា នេះជាការបាញ់បង្ហោះលើកទី៦ និងការចុះចតរបស់រ៉ុក្កែត Falcon 9 First Stage Booster នេះ។ បើយោងតាមការឲ្យដឹងពីក្រុមហ៊ុន SpaceX បានឲ្យដឹងថា Starlink នឹងផ្តល់សេវាអ៊ីនធឺណិត ល្បឿនលឿន ដល់ទីតាំង នៅពេលដែលការចូលប្រើ មិនគួរឱ្យទុកចិត្ត មានតម្លៃថ្លៃ ឬមិនអាចប្រើបានទាំងស្រុង នាពេលកន្លងមក ៕
ដោយ ឈូក បូរ៉ា

To Top