បរទេស៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប៉ាន់ប្រមាណថា ការរញ្ជួយដីដ៏ខ្លាំងក្លាដែលបានវាយប្រហារតំបន់កាលពីខែកុម្ភៈ បានធ្វើឱ្យខូចខាតប្រហែល ១០៤ ពាន់លានដុល្លារ នៅក្នុងប្រទេសតួកគីតែម្នាក់ឯង ។ លោកបានអំពាវនាវសុំជំនួយពីបរទេស ខណៈលោកនិយាយថា គ្មានប្រទេសណាអាច ដោះស្រាយគ្រោះមហន្តរាយ ដោយខ្លួនឯងបានឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា និងនាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ បានប្ដេជ្ញាបង្កើនកិច្ចសហការផ្លាស់ប្តូរព័ត៌មានទាន់ពេលវេលា ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ឆ្លងដែនគ្រប់ប្រភេទ ជាពិសេស អំពើរត់ពន្ធជួញដូរមនុស្សឆ្លងដែន ឬសកម្មភាពជួញដូរ និងដឹកជញ្ជូនគ្រឿងញៀន ។...
លោក Xi Jinping ប្រធានរដ្ឋចិន នឹងអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅរុស្ស៊ី ពីថ្ងៃទី២០ ខែមីនាឆ្នាំ២០២៣ ។ លោក Alexander Semyonov នាយកផ្នែកបង្រៀន និងស្រាវជ្រាវភាសាបូព៌ា នៃបណ្ឌិត្យសភាការទូត នៃក្រសួងការបរទេសរុស្ស៊ីបានថ្លែង នៅក្នុងបទសម្ភាសន៍ ផ្តាច់មុខជាមួយអ្នកយកព័ត៌មាន ពីទីភ្នាក់ងារព័ត៌មានស៊ីនហ័ចិនថា “មានកល្យាណមិត្តមកពីទីឆ្ងាយ នេះជារឿងគួរឱ្យសោមនស្សណាស់។...
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស ព្រមទាំងសមាជិកសមាជិកា ថ្នាក់ដឹកនាំគណបក្ស បានប្រារព្ធខួបលើកទី៤២ ឆ្នាំនៃការបង្កើតគណបក្ស ហ៊្វុនស៊ិនប៉ិច នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នៅព្រះដំណាក់ត្រុំ ស្ថិតក្នុងភូមិត្រុំ ឃុំបន្ទាយអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានមានព្រះបន្ទូលថា...
រសៀលថ្ងៃទី២០ ខែមីនា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិន ដែលទើបធ្វើដំណើរទៅដល់ក្រុងម៉ូស្គូ បានជួបសន្ទនា ជាមួយលោក ពូទីន ប្រធានាធិបតីរុស្ស៊ី នៅវិមានក្រឹមឡាំង តាមការណាត់ ។ ប្រមុខរដ្ឋ នៃប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ និងស្មោះត្រង់អំពីទំនាក់ទំនង រវាងចិននិងរុស្ស៊ី និងបញ្ហាដែលភាគីទាំងពីរ យកចិត្តទុកដាក់ដូចគ្នា...
ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានលើកបង្ហាញពី អត្ថន័យដ៏ជ្រាលជ្រៅបំផុតរបស់«ព្រះអគ្គិជ័យកីឡា»ថា គឺជានិមិត្តរូបនៃកម្លាំង ថាមពលរបស់ជីវិតមនុស្សសត្វ និងជាសភាវៈធម៌ដ៏បរិសុទ្ធ ដែលផ្តល់សេចក្តីសុខ សុភមង្គល និងសន្តិភាពដល់មនុស្សជាតិទាំងអស់ រស់នៅលើភពផែនដី ។ នេះបើតាមការចេញផ្សាយពី Cambodia 2023...
ភ្នំពេញ៖ ពិធីបុណ្យកាត់ឬសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រះបារមីវង្គដ្ឋបូរី នឹងត្រូវធ្វើឡើង ក្នុងរយៈពេល៣យប់៤ថ្ងៃ ពោលគឺចាប់ផ្តើមពីថ្ងៃ២២-២៤ មេសា ឆ្នាំ២០២៣ខាងមុខនេះ ខណៈពិធីបុណ្យនេះ ត្រូវធ្វើឡើងដោយអធឹកអធម ជាមួយនឹងការរក្សា សន្តិសុខសណ្តាប់ធ្នាប់ ល្អប្រសើរបំផុត។ ក្នុងកិច្ចប្រជុំត្រៀមរៀបចំ ពិធីបុណ្យកាត់ឬសសីមា ព្រះវិហារ វត្តព្រះបារមីវង្គដ្ឋបូរី ដែលមានទីតាំងក្នុងសង្កាត់ទឹកថ្លាខណណ្ឌសែនសុខ នាព្រឹកថ្ងៃទី២១ មីនា ឆ្នាំ២០២៣...
វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្រមានសហគមន៍អន្តរជាតិ កុំឱ្យមានការភ័ន្តច្រឡំ ដោយរុស្ស៊ី និងចិន ជុំវិញសង្គ្រាមអ៊ុយក្រែន ខណៈដែលប្រធានាធិបតីចិន ស៊ី ជីនពីង បានចាប់ផ្តើមដំណើរទស្សនកិច្ច ផ្លូវរដ្ឋដ៏ល្បីនៅទីក្រុងមូស្គូ ។ លោក Blinken បានលើកឡើងថា ផែនការណាមួយ សម្រាប់ការបញ្ចប់សង្រ្គាម...
បរទេស៖ ប្រទេសនៅសហភាពអឺរ៉ុបចំនួន ១៨ បានព្រមព្រៀងគ្នាក្នុងការទាញយក កាំភ្លើងពីឃ្លាំងស្តុកកាំភ្លើងធំរបស់ពួកគេ និងរួមគ្នាទិញគ្រាប់ផ្លោងបន្ថែមទៀត ដូច្នេះពួកគេអាចផ្តល់មួយលានគ្រាប់ ដល់អ៊ុយក្រែនក្នុងរយៈពេល ១២ ខែខាងមុខ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ ត្រូវបានបញ្ចប់នៅក្នុងកិច្ចប្រជុំ នៃរដ្ឋមន្ត្រីការបរទេស និងការពារជាតិ របស់សហភាពអឺរ៉ុបកាលពីថ្ងៃចន្ទ។...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា វាគឺជាសហរដ្ឋអាមេរិក មិនមែនចិននោះទេ ដែលផ្តល់អាវុធដល់សមរភូមិអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យចិនលោក Wang Wenbin បានប្រាប់សន្និសីទ សារព័ត៌មានមួយថា “ប្រទេសចិនតែងតែប្រកាន់យកគោលជំហរដ៏ត្រឹមត្រូវ និងយុត្តិធម៌លើបញ្ហាអ៊ុយក្រែន អ្វីទាំងអស់ដែលចិនបានធ្វើ គឺដើម្បីជំរុញកិច្ចពិភាក្សាដើម្បីសន្តិភាព”។ ចិនតែងតែឈរនៅខាងសន្តិភាព និងការសន្ទនា និងនៅខាងស្ដាំ នៃប្រវត្តិសាស្ត្រ។ លោកបានលើកឡើងថា ប្រទេសចិន...