ព័ត៌មានអន្តរជាតិ

បទវិភាគ​ ៖ នៅតាមផ្លូវអភិវឌ្ឍន៍ ប្រទេសចិន មិនបោះបង់ចោល ប្រទេសណាមួយ ឬអ្នកណាម្នាក់ឡើយ

នាពេលថ្មីៗកន្លងទៅនេះ មន្ត្រីរដ្ឋបាលមួយរូប នៃប្រទេសប៉ាពួញូហ្គីណេ បានទៅចូលរួមកិច្ចប្រជុំ នៅខេត្តហ្វូជៀន ប្រទេសចិន លោកបានយល់ដឹង ពីរឿងវ៉ាវអំពី” ការប្រែស្មៅទៅជាទ្រព្យ” នេះហៅថា ស្មៅ JunCao ។ លោកបានលើកឡើងថា លោកគ្រោងនឹងជំរុញការ អភិវឌ្ឍឧស្សាហកម្មអំពីស្មៅ Juncao នៅប្រទេសប៉ាពួញូហ្គីណេ ថែមមួយកម្រិតទៀត ។

សូមបញ្ជាក់ថា មិនត្រឹមតែនៅប្រទេស ប៉ាពួញូហ្គីណេប៉ុណ្ណោះទេ ។ នាពេលបច្ចុប្បន្ននេះ បច្ចេកទេសដាំស្មៅ Juncao របស់ប្រទេសចិន ត្រូវបានផ្សព្វផ្សាយ ទៅដល់ប្រទេសនិងតំបន់ចំនួន ១០៦ នៅទូទាំងពិភពលោក ដែលបានផ្តល់កម្លាំងចលករ ជាក់ស្តែងសម្រាប់ការអនុវត្ត នូវរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ ស្តីពីការអភិវឌ្ឍ ប្រកបដោយចីរភាព ។ ដោយឡែកប្រទេសចិន បានចេញផ្សាយ 《របាយការណ៍ ស្តីពីដំណើរការ នៃការអុនវត្តគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល》កាលពីថ្ងៃទី ២០ ខែមិថុនា ហើយគម្រោង កាត់បន្ថយភាពក្រីក្រ នេះត្រូវបានបញ្ចូលទៅក្នុងរបាយការណ៍នេះ ដែលបានក្លាយជាគំរូដ៏រស់រវើក នៃការជំរុញការអភិវឌ្ឍ រួមជាសកលរបស់ចិន ។

ការអភិវឌ្ឍ គឺជាមធ្យោបាយគន្លឹះសម្រាប់ដោះស្រាយបញ្ហាទាំងអស់ ។ នាពេលបច្ចុប្បន្ននេះ ពិភពលោកមិនសូវមានសន្តិភាពទេ ការប៉ះទង្គិចខាង ភូមិសាស្ត្រនយោបាយបានកើនឡើង និងកំណើនសេដ្ឋកិច្ចមានភាពថមថយចុះ តើការអភិវឌ្ឍសកលនឹងទៅកាន់ទិសណា ? កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើង នូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល នៅពេលអញ្ជើញចូលរួមការជជែកដេញដោល ជាទូទៅនៃមហាសន្និបាតអង្គការ សហប្រជាជាតិលើកទី ៧៦ ដោយផ្តោតលើវិស័យ សហប្រតិបត្តិការសំខាន់ៗចំនួន ៨ ហើយទទួលបានការគាំទ្រ ពីសំណាក់ប្រទេសចំនួនជាង ១០០ និងអង្គការអន្តរជាតិជាច្រើន ។ កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២ លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញធ្វើជាអធិបតី ក្នុងកិច្ចប្រជុំសន្ទនាថ្នាក់ខ្ពស់ ស្តីពីការអភិវឌ្ឍជាសកល ដោយបានលើកឡើងនូវវិធានការ សហប្រតិបត្តិការជាក់ស្តែងចំនួន ៣២ របស់ប្រទេសចិន សម្រាប់ការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលបានបង្អុលបង្ហាញទិសដៅ សម្រាប់ជំរុញ ដំណើការនៃគំនិតផ្តួចផ្តើមនេះ ។

សូមយកការ កាត់បន្ថយ ភាពក្រីក្រជាឧទាហរណ៍ ។ ការងានេះជាការងាអាទិភាព ក្នុងចំណោមវិស័យសហប្រតិបត្តិការ សំខាន់ៗចំនួន ៨ ដែលលើកឡើង ដោយប្រទេសចិន ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក ឆ្លងតាមរយៈការកសាងប្រព័ន្ធកិច្ចសហប្រតិបត្តិការ ខាងការ កាត់បន្ថយភាពក្រីក្រ ការជំរុញការ ចែករំលែក និងការផ្លាស់ប្តូរចំណេះដឹង ស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអនុវត្តគម្រោង ជីវភាព រស់នៅរបស់ប្រជាជនជាដើម ប្រទេសចិនបាននិង កំពុងជួយប្រទេសកំពុងអភិវឌ្ឍន៍បម្រះ ឱ្យខ្លួនចេញផុតពីភាពក្រីក្រ ដោយស្មោះស្ម័គ្រ ។

បច្ចុប្បន្ននេះ មនុស្សជាតិ បានឈានចូលក្នុងយុគសម័យ ឌីជីថល ហើយប្រទេសកំពុង អភិវឌ្ឍន៍ ជាច្រើន ក៏រំពឹងចង់ឆ្លៀត ឱកាសប្រើប្រាស់ បច្ចេកវិទ្យា ឌីជីថល ដើម្បីជំរុញការអភិវឌ្ឍ របស់ខ្លួនផងដែរ ។ ចាប់តាំងពីបានលើកឡើង នូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលមក ប្រទេសចិន ក៏បានបង្ហោះ ផ្កាយរណប វិទ្យាសាស្ត្រដំបូងបង្អស់ នៅទូទាំងពិភពលោក សម្រាប់បម្រើជាពិសេស នូវរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការ សហប្រជាជាតិ ដែលបានផ្តល់ ការទ្រទ្រង់ ខាងទិន្នន័យដល់ការតាមដាន ត្រួតពិនិត្យនិងវាយតម្លៃ ចំពោះសភាពការណ៍អនុវត្តជាក់ស្តែង នៃតំបន់នានាទូទាំងពិភពលោក។

ការអភិវឌ្ឍមិនមែនជា កម្មសិទ្ធិផ្ដាច់មុខទេ តែជាសិទ្ធិនិងផលប្រយោជន៍របស់មនុស្សគ្រប់រូប ។ ហេតុអ្វីបាន ជាគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកលបានទទួលការ ស្វាគមន៍យ៉ាងទូលំទូលាយ មូលហេតុសំខាន់គឺ វាបានប្រមូលផ្តុំគំនិត ឯកភាពរួមរបស់ប្រជាជន ដែលចង់អភិវឌ្ឍប្រទេសខ្លួន ក៏ដូចជាជំរុញការផ្តោត ការយកចិត្ត ទុកដាក់ម្តងទៀត ចំពោះការអភិវឌ្ឍសកល ។ លោកស្រី Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេសទីម័រ ខាងកើតជឿ ជាក់ថា គំនិត ផ្តួចផ្តើមអភិវឌ្ឍន៍ សកលបានឆ្លើយតបនឹង តម្រូវ ការអភិវឌ្ឍន៍របស់ប្រទេស កំពុងអភិវឌ្ឍន៍ទាំងឡាយ ក៏ដូចជាមានអំណោយផល ដល់ការជួយបណ្តាប្រទេសនានាពង្រីក ឧត្តមភាពរបស់ខ្លួននិងប្រមូលផ្តុំកម្លាំងដើម្បីអនុវត្តរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ ។

ព្រមជាមួយគ្នានេះ ក្នុងនាមជាអ្នកលើកឡើងនៃគំនិតផ្តួចផ្តើមនេះ ប្រទេសចិនតែងតែនិយាយម៉ាត់ណា ម៉ាត់ហ្នឹង ។ ដើម្បីជំរុញការអភិវឌ្ឍរួម ប្រទេសចិនមានគំនិតផ្តួចផ្តើមផង ហើយក៏មានការអនុវត្តជាក់ស្តែងផងដែរ ។ ពីព្រោះប្រទេសចិនដឹងច្បាស់ណាស់ថា “ក្នុងរលកធំ នៃវិបតិ្តជាសកល បណ្តាប្រទេសនានាមិនមែនជិះទូកចំនួនជាង ១៩០ ផ្សេងពីគ្នារៀងៗខ្លួននោះទេ តែគឺជិះលើនាវាជោគវាសនាតែមួយហ្នឹងឯង ” ។ នៅតាមផ្លូវអភិវឌ្ឍន៍ ប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីមិនបោះបង់ចោលប្រទេស ណាមួយឬអ្នកណាម្នាក់ ៕ អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន

//Footer gammatag.defineZone({code:"gax-inpage-async-1700716722",size:[720,250],params:{siteId:"1700715116",zoneId:"1700716722",zoneType:"Inpage"}});
To Top