បរទេស ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងតែរស់នៅមិនចេញ បង្ហាញខ្លួននៅទីសាធារណៈ ក្នុងរយៈពេលពាក់កណ្ដាលដំបូងនៃឆ្នាំ២០២០ ស្របពេល ដែលប្រទេសកូរ៉េខាងជើង បិទច្រកព្រំដែនរបស់ខ្លួន ក្រោយពីមានការផ្ទុះរាតត្បាតឆ្លង មេរោគកូរ៉ូណាលើពិភពលោក ។ លោក Jang Cheol-un ជាអ្នកស្រាវជ្រាវមួយរូប នៅវិទ្យាស្ថានបង្រួបបង្រួមជាតិកូរ៉េ របស់ទីក្រុងសេអ៊ូល បាននិយាយក្នុងដំណើរវិភាគ...
បរទេស ៖ ក្រុមអ្នកហ៊ែកលួច ទិន្នន័យតាមកុំព្យូទ័ររុស្ស៊ី កំពុងតែផ្តោតគោលដៅ លើអ្នកស្រាវជ្រាវ ថ្នាំវ៉ាក់សាំងកូវីដ១៩ នៅសហរដ្ឋអាមេរិក អង់គ្លេសនិងកាណាដា ក្នុងគោលបំណង លួចយកព័ត៌មាន វេជ្ជសាស្ត្រសំខាន់ៗ នេះបើយោងតាមការព្រមាន របស់មន្ត្រីសន្តិសុខ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ។ មជ្ឈមណ្ឌលសន្តិសុខ លើអ៊ីនធឺណេតជាតិ របស់ប្រទេសអង់គ្លេស បានិយាយក្នុងសេចក្តីណែនាំថា ក្រុមហ៊ែកទិន្នន័យរុស្ស៊ី ដែលមានឈ្មោះថា...
វ៉ាស៊ីនតោន ៖ ចំនួននៃករណីឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ជាង ៣.៥ លាននាក់ កាលពីថ្ងៃព្រហស្បតិ៍ ដែលឈានដល់ ៣.៥៣៣.៣១៧ គិតត្រឹមម៉ោង ១និង ៥១ នាទី នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យចន ហបគីនស៍។ ទន្ទឹមនឹងនេះចំនួនអ្នក ស្លាប់ថ្នាក់ជាតិ ពីជំងឺនេះបានកើនឡើងដល់...
ភ្នំពេញ ៖ ក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគាពិភពលោក នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ បានអនុម័តផ្តល់ឥណទាន ១០០លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ជួយគាំទ្រ គម្រោងកែលម្អ បណ្តាញផ្លូវគមនាគមន៍ នៅប្រទេសកម្ពុជា ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ធនាគារពិភពលោក នៅថ្ងៃទី១៧ កក្កដា បានឲ្យដឹងថា...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ មានប្រសាសន៍ថា មកទល់ ពេលនេះមានជនបរទេសដែលស្នាក់នៅប្រទេសកម្ពុជា បានចុះបញ្ជីតាមប្រព័ន្ធព័ត៌មានវិទ្យាមាន ជាង១៦ម៉ឺននាក់ ប៉ុន្ដែវត្តមានជនបរទេសស្នាក់នៅ កម្ពុជា ជាក់ស្ដែង ជាង១១ម៉ឺននាក់ប៉ុណ្ណោះ។ ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២០ របស់អគ្គ នាយកដ្ឋានអន្ដោប្រវេសន៍...
បរទេស ៖ កងកម្លាំងទ័ពអាកាស ទ័ពជើងទឹកនិងទ័ពជើងគោក របស់តៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើសមយុទ្ធយោធា បាញ់គ្រាប់ពិត បង្ហាញពីការ វាយបកទៅលើកង កម្លាំងឈ្លានពាន ដោយលោកស្រីប្រធានាធិបតី ត្សៃ អ៊ីងវិន និយាយថា វាបង្ហាញឲ្យឃើញការប្តេជ្ញាចិត្ត ការពារកោះលទ្ធិប្រជាធិបតេយ្យ។ យន្តហោះចម្បាំង F-16 និងយន្តហោះចម្បាំងផលិតក្នុងស្រុក Ching-kuo បានធ្វើការវាយប្រហារ...
ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយអ្នកបច្ចេកទេស របស់ក្រសួង មន្ទីរធន...
ភ្នំពេញ ៖ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានស្នើឲ្យលោកស្រី Francesca Erdelmann ប្រធានអង្គការកម្មវិធីស្បៀង អាហារពិភពលោក (WFP) ប្រចាំប្រទេសកម្ពុជា បន្តជួយកម្ពុជាទៀត តាមរយៈផ្តល់ជាជំនួយបច្ចេកទេស និងថវិកា សម្រាប់ការផលិតយុទ្ធសាស្ត្រ នៃអាហារបញ្ចូល មីក្រូសារជាតិ ពង្រីកកម្មវិធីអង្ករ បញ្ចូលមីក្រូសារជាតិ...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម ។ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើអាច នឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត...
បរទេស ៖ រដ្ឋមន្ត្រីការ បរទេសអាមេរិក លោក Mike Pompeo បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានដាក់ការរឹតបន្តឹង ទិដ្ឋាការលើបុគ្គលិកក្រុមហ៊ុន បច្ចេកវិទ្យាចិននានា នៅថ្ងៃពុធសប្ដាហ៍នេះ ហើយនេះបានក្លាយជាសកម្មភាព ដ៏ថ្មីបំផុត ធ្វើឡើងដោយរដ្ឋបាលលោក ត្រាំ ដាក់ពិន័យប្រទេសចិន ជុំវិញការរំលោភសិទ្ធិមនុស្ស ។ នៅក្នុងអំឡុងសន្និសីទកាសែត...