ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ៧៥៧នាក់បន្ថែមទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ ខណៈនៅមានពលរដ្ឋភៀសសឹកចំនួន ៤៦.៩៥៧នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា គិតពីម៉ោង ៦ព្រឹក ថ្ងៃទី៤ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ប្រតិបត្តិករ ថាមពលរដ្ឋ SEPS បានប្រកាសថា ប្រទេសស្លូវ៉ាគី នឹងបញ្ចប់កិច្ចសន្យាផ្គត់ផ្គង់អគ្គិសនី ក្នុងគ្រាអាសន្នជាមួយអ៊ុយក្រែន។ ការផ្លាស់ប្តូរនេះកើតឡើង ចំពេលមានជម្លោះបន្តរវាងទីក្រុងគៀវនិងទីក្រុង Bratislava ជុំវិញបំពង់បង្ហូរប្រេង Druzhba សម័យសូវៀត ដែលដឹកប្រេងឆៅពីរុស្ស៊ីទៅកាន់ប្រទេសស្លូវ៉ាគី និងហុងគ្រី។ បំពង់បង្ហូរប្រេងនេះបានដំណើរការក្រៅ បណ្តាញកាលពីចុងខែមករា ដោយទីក្រុងគៀវបានអះអាងថា វាត្រូវបានខូចខាតដោយការវាយប្រហារ រយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ និងបច្ចេកទេសចំពោះក្រុមហ៊ុន Remstex Fashion Co., Ltd. នៅខេត្តតាកែវ បានបញ្ចេញផ្សែង បះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដឹកនាំដោយលោក ចាប យុធី...
ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ២ខែ នៃឆ្នាំ២០២៦នេះ កម្ពុជានាំចេញអង្ករបានចំនួន ២៤៧ ៨២២ តោនទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានទឹកប្រាក់ជាង ១៤២.៨៧ លានដុល្លារ។ យោងតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា «ក្នុងរយៈពេល ២ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ២៤៧...
បរទេស៖ នាវាចម្បាំងកងទ័ពជើងទឹកអ៊ីរ៉ង់ IRIS Dena បានលិច ដោយគ្រាប់មីស៊ីល torpedo ដែលបាញ់ចេញពីនាវាមុជទឹកអាមេរិកមួយគ្រឿង នៅឯឆ្នេរសមុទ្រស្រីលង្កា ដែលកងទ័ពជើងទឹករបស់ខ្លួនបាននិយាយថា បានរកឃើញសាកសពចំនួន ៨៧ នាក់ និងជួយសង្គ្រោះមនុស្សចំនួន ៣២ នាក់។ យោងតាមសារព័ត៌មាន The Sydney Morning Herald ចេញផ្សាយនៅថ្ងៃទី៥...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល លោក កែវ រតនៈ បានថ្លែងថា ការផ្គត់ផ្គង់អគ្គិសនី នៅកម្ពុជា ពុំមានអ្វីព្រួយបារម្ភឡើយ ហើយអាចធានាការប្រើ ប្រាស់គ្រប់គ្រាន់ និងមិនឡើងថ្លៃ ដោយសារកើតចេញពីគោលនយោបាយដ៏ត្រឹមត្រូវរបស់អតីតនាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន និងបន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ។...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ MV SWITCH-DISCONNECTOR ចំនួន ០៤ មុខ (កញ្ចប់ទី១១) (Category-2) សម្រាប់គម្រោងអតិថិជនធុនធំ...
បរទេស៖ មេដឹកនាំក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលគាំទ្រដោយទីក្រុងតេអេរ៉ង់ បានសច្ចានៅថ្ងៃពុធថា នឹងបន្តការប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែល ដែលកងកម្លាំងរបស់ពួកគេបានរុញច្រាន ចូលទៅក្នុងទីក្រុងព្រំដែនជាច្រើន និងបានធ្វើការវាយប្រហារតាមអាកាសនៅជុំវិញប្រទេសលីបង់សម្រាប់ថ្ងៃទីបី។ យោងតាមសារព័ត៌មាន FRANCE24 ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ថា ប្រទេសលីបង់ត្រូវបានអូសទាញ ចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា កាលពីថ្ងៃចន្ទ នៅពេលដែលហេសបូឡាបានវាយប្រហារអ៊ីស្រាអែល ដើម្បីឆ្លើយតបទៅ នឹងការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺលោក អាយ៉ាតូឡា អាលី...
បរទេស៖ អ៊ីរ៉ង់បានបើកការវាយប្រហារថ្មីប្រឆាំងនឹងមូលដ្ឋាន យោធាអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ខណៈដែលការវាយប្រហារ តាមអាកាសបានបន្តឡើងវិញ នៅព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីនាវាមុជទឹកអាមេរិកមួយគ្រឿង បានបាញ់ពន្លិចនាវាចម្បាំងរបស់អ៊ីរ៉ង់មួយគ្រឿង ហើយអ៊ីរ៉ង់បានគំរាមកំហែងបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធយោធា និងសេដ្ឋកិច្ចនៅទូទាំងតំបន់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ថា អ៊ីស្រាអែលបានប្រកាសពីការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់ ហើយស៊ីរ៉ែនតាមអាកាស បានបន្លឺឡើងនៅទីក្រុង Tel Aviv...
កំពង់ស្ពឺ ៖ យ៉ាងហោចណាស់មនុស្សពីនាក់ ជាប្តីប្រពន្ឋបាលស្លាប់ភ្លាមៗ នៅនឹងកន្លែងចំណែក៩នាក់ផ្សេងទៀត រងរបួសបន្ទាប់ពីរថយន្តបុកម៉ូតូហើយបន្ត ទៅបុករថយន្តមួយគ្រឿងទៀត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅតាមបណ្តោយផ្លូវជាតិលេខ1KS1 ត្រង់ចំណុចលើខ្នងទំនប់ចាន់ថ្នាល ភូមិត្រពាំងកក់ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី៥ ខែមិនាឆ្នាំ២០២៦ ។សាក្សីដែលបានឃើញហេតុការណ៍បានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកHYUDAI AERO TOWN(1995) ពណ៌...