បរទេស៖ ការតវ៉ានៅតាមសាលារៀន បានជំរុញឱ្យមានចលនាទូទាំងប្រទេសប្រឆាំងនឹងការកើនឡើងតម្លៃទំនិញ និងសេវាសាធារណៈមិនគ្រប់គ្រាន់ ដែលបានទាក់ទាញមនុស្សរាប់សែននាក់ឱ្យចុះតាមដងផ្លូវ ក្នុងរយៈពេល ៣ ចុងសប្តាហ៍កន្លងមកនេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២៦ ។ សិស្សានុសិស្សបានបិទខ្ទប់វិទ្យាល័យ រាប់សិបកន្លែងនៅទូទាំងប្រទេសបារាំង ដើម្បីរក្សាសម្ពាធលើរដ្ឋាភិបាល ជុំវិញកំណែទម្រង់វិស័យអប់រំ ខណៈដែលសហជីពពាណិជ្ជកម្មនានា បានរៀបចំសម្រាប់ការធ្វើកូដកម្មទូទាំង ប្រទេសនៅចុងសប្តាហ៍នេះ។ បន្ទាប់ពីត្រឡប់ពីការឈប់សម្រាករដូវស្លឹកឈើជ្រុះរយៈពេលពីរសប្តាហ៍កាលពីថ្ងៃចន្ទ សិស្សមួយចំនួនបានបន្តយុទ្ធនាការតវ៉ារបស់ពួកគេ...
បរទេស៖ ប្រទេសកាតាបានលើកឡើងថា ខ្លួនមើលឃើញក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ខណៈដែលអ្នកសម្របសម្រួលកំពុងបន្តផ្លាស់ប្តូរ សំណើគ្នាទៅវិញទៅមក បើទោះបីជាមានការវាយប្រហារថ្មីៗ ពីសំណាក់សហរដ្ឋអាមេរិក និងការគំរាមកំហែងដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលបន្តបង្កភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមនៅអ៊ីរ៉ង់ក៏ដោយ។ កាតាបានបញ្ជាក់ថា ក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែមាន ខណៈអ្នកសម្របសម្រួលបាន ផ្លាស់ប្តូរសំណើគ្នាភ្លាមៗ បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងតេអេរ៉ង់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើគ្រប់ភាគីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ថែរក្សា ប្រើប្រាស់សម្ភារបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធទទួលបានពីគម្រោងរបស់ KOICA ឱ្យមានប្រសិទ្ធភាព និងចំគោលដៅ។ ការស្នើរបស់ លោក ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញជាអធិបតីរួមជាមួយលោក Kim...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នៅក្នុងបរិវេណបណ្ណាល័យជាតិ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិព័រណ៍ខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «មួយសតវត្សរនៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» ជាឱកាសរំលឹកដំណើររបស់ស្ថាប័នថែរក្សាមរតកឯកសារ និងបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការអភិរក្ស...
បរទេស៖ ក្រុមហ៊ុន ECCO Vietnam បានផ្អាកសកម្មភាពផលិតកម្មនៅរោងចក្ររបស់ខ្លួន នៅទីក្រុងហូជីមិញ កាលពីរសៀលថ្ងៃចន្ទ ដើម្បីចាប់ផ្តើមនីតិវិធីរំលាយក្រុមហ៊ុន ។ ការបិទរោងចក្រនេះនឹងប៉ះពាល់ដល់កម្មករនិយោជិតជាង ១.៦០០ នាក់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ថា លោក Truong Van Phong...
បរទេស៖ ចំនួននៃការចុះបញ្ជីរថយន្ត Tesla ថ្មីបានកើនឡើងយ៉ាងខ្លាំងនៅក្នុងទីផ្សារអឺរ៉ុប មួយចំនួនក្នុងខែតុលា ដែលនេះបង្ហាញពីការងើបឡើងវិញ ជាបន្តបន្ទាប់របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី អាមេរិកមួយនេះនៅក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ កំណើននេះមិនមានភាពស្មើគ្នានោះទេ ខណៈដែលក្រុមហ៊ុនគូប្រជែងមកពីប្រទេសចិន កំពុងបន្តពង្រីកចំណែកទីផ្សាររបស់ពួកគេ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ថា យោងតាមទិន្នន័យពីស្ថាប័ន Mobility Sweden (ស៊ុយអែត), OFV...
ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ប្រចាំកម្ពុជា (AOT-KH) នៅព្រឹកថ្ងៃ៣ វិច្ឆិកាបានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ដែលយោធាថៃ បានដាក់ពង្រាយរថក្រោះចំនួន២គ្រឿង ដែលមានចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងដែលក្រុមសង្កេតការណ៍អាស៊ានឈរសង្កេតការណ៍ នៅចំណុចតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ...
ភ្នំពេញ ៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ធ្វើការបណ្ដេញជនជាតិឥណ្ឌូនេស៊ី ចំនួន ២១នាក់ ពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ...
សៀមរាប៖ គ្រូបង្រៀនពីរនាក់ ដែលបម្រើការ នៅសាលាបឋមសិក្សារលំរុនថ្មី ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ត្រូវបានរដ្ឋបាលស្រុកវ៉ារិន ហៅទៅណែនាំ និងទទួលកំហុស កែប្រែឥរិយាបថនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកានេះ បន្ទាប់ពីពាក់ឯកសណ្ឋានគ្រូរាំ និងបង្ហោះលើបណ្ដាញសង្គម។
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង លើកទី១១ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ បើយោងតាម សេចក្ដីប្រកាសព័ត៌មាន...