ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់ប្រតិភូយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៥០ សរុបចំនួន ២០នាក់ (ស្រី ១០នាក់) នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង...
កំពង់ធំ ៖ លោកបណ្ដិត កៅ ថាច ប្រតិភូរាជរដ្ឋភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកទឹកចិត្តឱ្យប្រជាកសិករគិតពីរឿងទីផ្សារ មុននឹងសម្រេចចិត្តក្នុងការដាំដុះ ឬចិញ្ចឹមសត្វអ្វីមួយ ។ លោកអគ្គនាយកមានប្រសាសន៍ថា ការធ្វើកសិកម្មមានបញ្ហប្រឈមច្រើន ហើយបញ្ហាប្រឈមធំដែលតែងជួបការលំបាកខ្លាំងជាងគេសម្រាប់អ្នកដាំដុះ និងអ្នកចិញ្ចឹម គឺទីផ្សារលក់កសិផលរបស់ពួកគាត់ ហើយឯកឧត្តមបានដាស់តឿនបន្ថែមថា បើមានលុយ (ទុន) ហើយអត់ទីផ្សារ...
តាកែវ ៖ មន្ត្រីជំនាញនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដោះស្រាយបញ្ចប់កង្វល់ជូនបងប្អូនកម្មករនិយោជិតនៃរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីង ក្នុងខេត្តតាកែវយ៉ាងលឿនរហ័ស នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយបងប្អូនកម្មករបានឯកភាពចូលធ្វើការវិញនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ស្អែកនេះ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា៖ “កង្វល់របស់បងប្អូនកម្មករត្រូវបានដោះស្រាយបញ្ចប់ ហើយដោយបងប្អូនអបអរសាទរទទួល ការដោះស្រាយដ៏លឿនរហ័សរបស់មន្ត្រីជំនាញរបស់យើងនិងអាជ្ញាធរពាក់ព័ន្ធ ហើយព្រមព្រៀងចូលធ្វើការវិញទាំងអស់គ្នានៅថ្ងៃស្អែកទី៥...
កំពង់ធំ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ មានប្រសាសន៍បំផុសគំនិតលើកទឹកចិត្តដល់ប្រជាកសិកររស់នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ឱ្យគិតគូរដាំដុះដាំណាំផ្សេងៗ ក៏ដូចជាការចិញ្ចឹមសត្វ ធ្វើយ៉ាងណាឱ្យមានលក់បានជាប្រចាំរៀងរាល់ថ្ងៃ ទៅឱ្យអ្នកទទួលទាន និងឈ្មួញ ដើម្បីរក្សាទីផ្សារកុំឱ្យបាត់បង់។ លោកបណ្ឌិត មានប្រសាសន៍បំផុសគំនិតបែបនេះ ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅសាលាស្រុកប្រាសាទសំបូរ...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវាទេសចរណ៍ Villa Vie Odyssey បានធ្វើដំណើរចាកចេញពីកម្ពុជាប្រកបដោយភាពរលូន និងសុខសុវត្ថិភាព។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រសួងទេសចរណ៍ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបញ្ជាក់ថា ការចូលចត...
កំពង់ធំ៖ លកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញ កសិករតេជោ បានជំរុញដល់កសិករ ឱ្យចេះប្រើទូរស័ព្ទស្មាតហ្វូន មកបម្រើឱ្យផលប្រយោជន៍ នៅក្នុងមុខរបរកសិកម្មរបស់ខ្លួន។ លោកបណ្ឌិតប្រតិភូ មានប្រសាសន៍ថា ព័ត៌មានសំខាន់ៗដែលកសិករគួរតាមដាន មានដូចជា ព័ត៌មានទីផ្សារ ព័ត៌មានបច្ចេកទេស ព័ត៌មានអំពីការកែច្នៃ...
ភ្នំពេញ៖ សហភាពពលកម្មជាតិកម្ពុជា និងធនាគារ អេ អឹម ខេ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីពង្រឹងចំណេះដឹងហិរញ្ញវត្ថុ និងពង្រីកឱកាសទទួលបានសេវាធនាគារជូនបងប្អូនកម្មករនិយោជិត និងអតីតពលករ សំដៅជួយឱ្យពួកគាត់គ្រប់គ្រងចំណូលចំណាយ ប្រើប្រាស់ប្រាក់កម្ចីចំគោលដៅ និងកាត់បន្ថយហានិភ័យពីបំណុលក្រៅផ្លូវការ។ ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅស្នាក់ការកណ្តាលធនាគារ អេ អឹម ខេ ដោយមានវត្តមានលោក គា...
ប៉េកាំង៖ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ...
បរទេស៖ អាជ្ញាធរបានឱ្យដឹងថា មន្ត្រីប៉ូលិសជាន់ខ្ពស់ឥណ្ឌូនេស៊ីចំនួន ៣ រូប រួមទាំងប្រធានខុទ្ទកាល័យរបស់ប្រធានាធិបតី Prabowo Subianto ផងដែរ ត្រូវបានចាប់ខ្លួនក្រោមការសង្ស័យថា បានលួចស្ដាប់ការសន្ទនាតាមទូរសព្ទរបស់ប្រធានាធិបតី រដ្ឋមន្ត្រី និងបុគ្គលផ្សេងទៀត។ ហេតុការណ៍នេះគឺជាឧបសគ្គថ្មីមួយទៀត សម្រាប់មេដឹកនាំរូបនេះ ដែលកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនផ្នែក។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ប៉ូលិសមិនបានបញ្ចេញឈ្មោះជនសង្ស័យទាំងនោះទេ...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា បរិយាកាសព័ត៌មានដែលជឿទុកចិត្ត គឺមានសារៈសំខាន់ចំពោះសុខុមាលភាព និងការអភិវឌ្ឍក្នុងសហគមន៍អាស៊ាន ។ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទ ពហុភាគីរបស់អាស៊ាន ស្តីពី ការប្រឆាំងព័ត៌មាន ក្លែងក្លាយ និងការគ្រប់គ្រង់ប្រព័ន្ធផ្សព្វផ្សាយសំយោគ ក្នុងយុគសម័យឌីជីថល រដ្ឋមន្ត្រីក្រសួងព័ត៌មានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបចេះពិចារណា និងផ្ទៀងផ្ទាត់ប្រភពព័ត៌មានមុននឹងជឿ ឬចែករំលែក ។លោកថា ត្រូវគិតមុននឹងជឿ...