ភ្នំពេញ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានប្រកាសឱ្យដឹងថា ពេលវិលត្រឡប់មករាជធានីភ្នំពេញវិញ លោកក៏បានទទួលឱកាសរួមជាមួយកូនក្មួយ ដែលរស់នៅប៉ោយប៉ែត ក្នុងការចូលរួមផ្តល់នូវស្បៀងអាហារ និងសំភារៈប្រើប្រាស់មួយចំនួនទៀត ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ។ បើលោកផៃ ស៊ីផាន ពិធីនោះ ក៏មានលោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ...
ភ្នំពេញ ៖ នាពេលថ្មីៗនេះ ក្រុមហ៊ុន CEO Wyndham Residence បានរៀបចំពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាង ក្រុមហ៊ុន Lixin Group និងក្រុមហ៊ុន Sunshine Group ប្រជុំទៅដោយភ្ញៀវ VIP ជាច្រើនរូបបានចូល រួមធ្វើជាសាក្សី សំរាប់ថ្ងៃពិសេសនេះ ផងដែរ។ ក្រុមហ៊ុន...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្ដរាយ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ តុលា ដល់ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ នៅកម្ពុជា មានស្លាប់ដោយសារជំនន់ទឹកភ្លៀង ចំនួន១៨នាក់ និងជម្លៀសប្រជាជន ប្រមាណ៦.២៩៨គ្រួសារ ស្មើនឹងប្រមាណ ២៥.១៩២នាក់។ នេះបើយោងតាមលិខិតរបស់ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្ដរាយ នៅថ្ងៃទី១៦...
ភ្នំពេញ ៖ សភាពការណ៍ទឹក តាមដងស្ទឹងព្រែកត្នោតគិត មកដល់ព្រឹកថៃ្ងទី១៦ ខែតុលា ឆ្នាំ២០២០ មានកម្ពស់ទឹក នៅលើសំណង់បង្ហៀរ កម្ពស់ទឹក៦,៦០លើបង្ហៀរ ថយចុះ ០,០៧ម៉ែត្រ ។ ក្នុងនោះចំពោះស្ថានភាពទឹកនៅតាមដងស្ទឹង ចាប់ពីវត្តសាក់សំពៅ ទៅស្ពានព្រែកជ្រៃ ទឹកស្រកគិតជាមធ្យម ០,៧ម៉ែត្រ។ ចំពោះទឹកពីទំនប់៧មករា ទៅដល់ស្ពានសាក់សំពៅ ទឹកស្រកចុះ ០,០៤ម៉ែត្រ...
ភ្នំពេញ ៖ ក្រោមព្រះរាជហឫទ័យ ទុកដាក់ខ្ពស់ ពីសុខទុក្ខ ប្រជានុរាស្រ្ត និងខ្វល់ខ្វាយបញ្ហាគ្រោះទឹកជំនន់កំពុងកើត មានតាមបណ្តាខេត្តនានា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សព្វព្រះ រាជហឫទ័យត្រាស់បង្គាប់...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសជាថ្មីថ្លែងអំណរគុណ សប្បុរសជននានា ចូលរួមជួយប្រជាជន ក្នុងគ្រោះជំនន់ទឹកភ្លៀង ក្នុងថវិកាសរុបជាង៦លាន ដុល្លារ។ តតាមបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ បញ្ជាក់ថា ” ខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួម ជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេស។” គិតត្រឹមម៉ោង4.50នាទីរសៀល ថ្ងៃ១៥ តុលា ២០២០...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ និងមន្ត្រីជំនាញ ដឹកនាំដោយលោក ឃួង ស្រេង បាននាំយកអំណោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត ៕
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ ទោះជាមានការខិតខំថែរក្សា...
ភ្នំពេញ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានប្រាប់ប្រជាពលរដ្ឋ អោយបង្កើតការប្រុងប្រយ័ត្ន ខណៈស្ថានភាពទឹកជំនន់ស្រុង មកបង្ករឲ្យកំណាត់ផ្លូវជាតិលេខ៥ ត្រង់ទីតាំងពីស្ពានខ្ពស់ ដល់រង្វង់មូលយាយជីច្រូតស្រូវ ក្នុងភូមិគោកស្វាយ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ទឹកហូរកាត់លើផ្លូវ ។ តាមរយៈហ្វេសប៊ុក លោកអភិបាល បានសរសេរយ៉ាងដូច្នេះថា...