ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត៦,១រ៉ិចទ័រ វាយប្រហារភាគខាងជើង ដែនកោះសំខាន់ របស់ជប៉ុន

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដី កម្រិតបឋមកម្រិត 6៦,១រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រ Kushiro នៃកោះហុកកៃដូ ភាគខាងជើង នៃកោះសំខាន់ នៃប្រទេសជប៉ុន ។

យោងតាមទីភ្នាក់ងារ ឧតុនិយមជប៉ុន ហៅកាត់ (JMA) នៅវេលាម៉ោង១០ និង ២៧នាទីយប់ ។ ម៉ោងក្នុងស្រុក ចំណុចកណ្តាល នៃភ្នំភ្លើងស្ថិតនៅរយៈទទឹង៤២.៨ដឺក្រេប៉ែកខាងជើង និងរយៈបណ្តោយ ១៤៥.១ដឺក្រេប៉ែកខាងកើត និងមានជម្រៅ៦០ គីឡូម៉ែត្រ ។

ក្រោយពីមានគ្រោះរញ្ជួយនេះ មិនមានការព្រមាន អំពីរលកយក្សស៊ូណាមិ ត្រូវបានចេញផ្សាយនោះទេ ៕

To Top