ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ថា ប្រទេសបារំាង មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១០.៥៦១នាក់ នៅក្នុងរយៈពេល២៤ ម៉ោងកន្លងទៅនេះ ហើយក្រុមអាជ្ញាធរបានលើកឡើង កាលពីថ្ងៃសៅរ៍ថា នេះជាកំណត់ត្រាថ្មីប្រចាំថ្ងៃ ដែលមានអ្នកឆ្លងជំងឺកើនឡើងលើសពី១០.០០០នាក់ ជាលើកដំបូង ។ ការរាប់ប្រចាំថ្ងៃចុងក្រោយ បានកើនឡើងលើសពីកំណត់ត្រាមុន ដែលមានត្រឹមតែ៩.៨៤៣នាក់...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ថា យោងតាមសេចក្តីប្រកាសមួយចេញ ដោយក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២០១នាក់ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ ។ ករណីថ្មីត្រូវបានបញ្ជាក់ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩ សរុបនៅក្នុងប្រទេសបានកើនឡើងដល់២.៧៩៦នាក់ ។ តួលេខរបស់ក្រសួងបានបង្ហាញថា សរុបអ្នកដែលធ្វើតេស្តចំនួន១៩១.៦៩៦នាក់ ដែលចូលរួមរកមើលមេរោគបង្កជំងឺកូវីដ១៩...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា កន្លែងបាក់ស្រុតសួនច្បារមាត់ទន្លេ នឹងចាប់ផ្ដើមសាងសង់ឡើងវិញនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២០ នាងមុខនេះ ។ លោកអភិបាលខេត្ត បានថ្លែងប្រាប់ដូច្នេះនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ខណៈពេលចុះពិនិត្យ កន្លែងបាក់ស្រុតសួនច្បារមាត់ទន្លេ ស្ថិតក្នុងសង្កាត់វាលវង់ក្រុងកំពង់ចាម ។...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរាយការណ៍ឲ្យដឹង កាលពីថ្ងៃសៅរ៍ថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជី ដែលមានអ្នកស្លាប់បន្ថែមទៀត ចំនួន៨១៤នា់ក ដោយសារវីរុស កូរ៉ូណា (ជំងឺកូវីដ១៩) នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ ដោយសារជំងឺកើនឡើង ដល់១៣១.២១០នាក់ ។ ក្រសួងក៏បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺបានកើនឡើង ដល់៤.៣១៥.៦៨៧នាក់...
ភ្នំពេញ ៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានកោតសរសើរកម្ពុជា ដែលមានសន្ដិភាព និងស្ថេរភាព នយោបាយ ព្រមទាំងមានការអភិវឌ្ឍ លើគ្រប់វិស័យ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ឧបនាយក រដ្ឋមន្ត្រីហោ ណាំហុង។ ក្នុងជំនួបពិភាក្សាការងារ ជាមួយឧបនាយករដ្ឋមន្ត្រី ហោ...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ អាល់ចាហ្ស៊ីរ៉ា (Aljazeera) របស់ប្រទេសកាតាបានចុះផ្សាយថា សង្គ្រាមសងសឹករយៈពេលជិត២០ឆ្នាំ របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្កានិស្ថាន បានក្លាយជាគ្មានន័យ ដោយទទួលបានតែការខាតបង់ ទាំងលុយកាក់ និងទាំងអាយុជីវិតមនុស្ស ។ សង្គ្រាមសងសឹកគ្មានន័យនៅត្រង់ថា អាមេរិកបានវាយប្រហារ ផ្តួលរំលំរបបដឹកនាំតាលីបង់ នៅប្រទេសអាហ្វហ្កានិស្ថាន កាលពីឆ្នាំ២០០១កន្លងទៅ ដែលមានរយៈពេល១៩ឆ្នាំហើយ ក្នុងបំណងលុបបំបាត់ចលនា ភេរវកម្មនៅក្នុងប្រទេសនេះ និងនៅលើភិពលោក...
ពោធិសាត់ ៖ រដ្ឋបាលខេត្តពោធិសាត់ នៅព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០២០ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នគរបាលខេត្តពោធិសាត់ថ្មី ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ម៉ក់...
ភ្នំពេញ ៖ ពិតណាស់ យើងមិនអាចជួយគ្រប់គ្នាបានមែន ប៉ុន្តែយើងអាចចូលរួមម្នាក់បន្តិចៗ ក៏អាចជួយកុមារ២នាក់ នេះបានខ្លះដែរ។ បើ ២,000 នាក់ អាចបរិច្ចាគម្នាក់ តែ($1) គឺយើងអាចមានថវិកា២ពាន់ដុល្លារ ជួយកុមារ២នាក់នេះបាន ។ យ៉ាងហោចណាស់ថវិកានេះ អាចយកទៅជួយក្មួយៗ ក្នុងការវះកាត់ និងទិញបាយទឹកចំណីអាហារសម្រាប់ទាំងម្តាយ នឹងកូនបានមួយរយៈធំក្នុងពេលដ៏លំបាកនេះដែរ។ តោះចូលរួមធ្វើបុណ្យទាំងអស់គ្នា។ យើងចូលរួមកសាងអំពើល្អ...
សេអ៊ូល៖ រដ្ឋមន្រ្តីការបរទេស លោកស្រី Kang Kyung-wha ត្រូវបានកំណត់ឱ្យចូលរួមវេទិកា សន្តិសុខប្រចាំឆ្នាំ ដែលមានការចូលរួមពីសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃសៅរ៍នេះ ដោយផ្តោតលើការប្រមូលផ្តុំការ គាំទ្រក្នុងតំបន់ សម្រាប់ការជំរុញរបស់ក្រុងសេអ៊ូល ដើម្បីបន្តការសន្ទនាគ្នា ជាមួយប្រទេសកូរ៉េខាងជើង។ លោកស្រីកាង និងសមភាគីរបស់លោកស្រីមកពីប្រទេសជាង ២ រាប់បញ្ចូលទាំងរដ្ឋជាសមាជិកអាស៊ានចំនួន ១០ ត្រូវបានគេរំពឹងថា...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃឡង់ដ៏ កាលពីថ្ងៃសុក្រ បានរាយការណ៍ថា ពាណិជ្ជកម្មនៅតាមច្រកព្រំដែន របស់ប្រទេស បានធ្លាក់ចុះ៨,៥ភាគរយ គិតចាប់ពីដើមឆ្នាំ៧ខែកន្លងទៅនេះ ភាគច្រើនដោយសារតែការបិទព្រំដែនស្របពេលមានជំងឺកូវីដ១៩ ។ នាយកដ្ឋានពាណិជ្ជកម្មបរទស ចំណុះឲ្យក្រសួងខាងលើបានឲ្យដឹងថា សរុបរួមពាណិជ្ជកម្មនៅតាមព្រំដែន ក្នុងនោះរាប់បញ្ចូលទាំង ពាណិជ្ជកម្មឆ្លងកាត់ សរុបជាទឹកប្រាក់មានចំនួន៧៤១ពាន់លានបាត ស្មើនឹង២៣,៦៨ពាន់លានដុល្លារអាមេរិក គិតចាប់ពីខែមករា...