កោះកុង : អាជ្ញាធរប្រចាំការ ទីស្នាក់ច្រកទ្វារ អន្តរជាតិចាំយាម សហការ ជាមន្ត្រីសុខាភិបាល ចត្តាឡឺស័ក នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានចែកម៉ាស ដែលមានចំនួន២ម៉ឺន ជូនដល់ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ដែលរកស៊ីប្រកបអាជីវកម្ម ចេញចូលនៅតាមច្រកទ្វារ អន្តរជាតិចាំយាម ហាលិកខេត្តត្រាត ដើម្បីការពារ ការចម្លងដោយសារជំងឺរលាកសួត...
ប៉េកាំង៖ ក្រុមអ្នកវិទ្យាសាស្ត្រចិន កំពុងធ្វើការស្រាវជ្រាវ ដើម្បីជួយផ្តល់ការវិភាគ ឱ្យបានទាន់ពេលវេលា អំពីស្ថានភាពរាតត្បាត និងការគាំទ្រ ដើម្បីបង្កើតយុទ្ធសាស្ត្រគោលដៅ សម្រាប់ការបង្ការ និងការត្រួតពិនិត្យការផ្ទុះឡើង នៃមេរោគថ្មីកូរូណា ។ លោកវ៉ាង ចិន អនុប្រធាននៃ បណ្ឌិត្យសភាវិស្វកម្មចិន CAE និងជាប្រធានក្រុមស្រាវជ្រាវបាននិយាយថា“ ដោយមើលឃើញពីការរីករាលដាលនៃជំងឺរលាកសួតប្រភេទថ្មី ដែលគួរឱ្យកត់សម្គាល់ យើងគួរតែយល់អំពីច្បាប់នៃការចម្លងនិងរោគសាស្ត្ររបស់វាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការរាលដាល...
ភ្នំពេញ ៖ ក្រុមការងារ របស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយសំណើ និងសំណូមពរ របស់អង្គការសង្គមស៊ីវិល នឹងបន្តរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយតំណាងអង្គការ សង្គមស៊ីវិល ដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសារសំខាន់ៗ ពាក់ព័ន្ធការ ស្នើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល របស់អង្គការសង្គមស៊ីវិល នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ៕
សេអ៊ូល៖ យោងតាមទិន្នន័យ បានបង្ហាញកាលពីថ្ងៃអាទិត្យថា ឱនភាពពាណិជ្ជកម្ម របស់ប្រទេសកូរ៉េខាងត្បូង ជាមួយប្រទេសជប៉ុន បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល ១៦ ឆ្នាំក្នុងឆ្នាំ ២០១៩ ដោយសារការធ្លាក់ចុះ នៃការនាំចូល ។ យោងតាមសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានឱ្យដឹងថា ទីក្រុងសេអ៊ូល មានឱនភាពពាណិជ្ជកម្មចំនួន ១៩,១៦ ពាន់លានដុល្លារជាមួយទីក្រុងតូក្យូ នៅឆ្នាំ...
បរទេស៖ ប្រភពពីអ៊ីរ៉ាក់បាននិយាយថា គ្រាប់រ៉ុក្កែតចំនួន ៥ គ្រាប់ បានធ្លាក់នៅតំបន់បៃតង ក្នុងទីក្រុងបាកដាដ ប្រទេស អ៊ីរ៉ាក់ កាលពីព្រឹកថ្ងៃ កន្លែងដែលមានស្ថានទូតអាមេរិក និងអគាររដ្ឋាភិបាលអ៊ីរ៉ាក់ ជាច្រើនស្ថិតនៅ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Sputnik កាលពីថ្ងៃទី២៦មករា។ សារព័ត៌មាន Al Arabiya ត្រូវបានAFP ដកស្រង់ការផ្សាយកាលពីថ្ងៃអាទិត្យថា...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានធ្វើការអំពាវនាវ ដល់អ្នកដែលលក់ម៉ាស់ (mask) ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមចូលរួមទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មី (2019-nCoV) ដោយកុំតម្លើងថ្លៃ ម៉ាស់ ទុកលទ្ធភាពឲ្យបងប្អូនប្រជាពលរដ្ឋ មានតម្រូវការប្រើម៉ាស់ អាចទិញប្រើបានផង ដើម្បីជាកិច្ចចូលរួម ការពារសុខភាពផ្ទាល់ខ្លួន លើការចម្លងជំងឺនេះ និងជាបុណ្យកុសលសម្រាប់ លោកអ្នកជាអ្នកលក់ម៉ាស់នេះផងដែរ ។ យោងតាមបណ្ដាញសង្គម ហ្វេសប៊ុករបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៧...
ប៉េកាំង ៖ មនុស្សជាង ៥ លាននាក់ បានចាកចេញពីទីក្រុងវូហាន ចាប់តាំងពីការចាប់ផ្តើម នៃការផ្ទុះឡើង នៃវីរុសឆ្លងធ្ងន់ធ្ងរ ឬកូរ៉ូណាវីរុស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Zhou Xianwang បាននិយាយនៅឯសន្និសីទខ្លីមួយថា «ក្រោមឥទិ្ធពលនៃឆ្នាំថ្មី និងស្ថានភាពរាតត្បាត មនុស្សច្រើនជាង...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាកម្មវិធីសញ្ញាបត្រអន្តរជាតិ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ពីខែមករា ឆ្នាំ២០២០ នេះហើយ ។ សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ដោយកម្មវិធីសិក្សា និងសញ្ញាបត្រទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ ។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ២០០ដុល្លារ...
ភ្នំពេញ ៖ ក្រោយពី ជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណា រីករាលដាលតាមប្រទេសមួយចំនួន ក្រសួងសុខាភិបាល បានរៀប ចំដាក់ម៉ាស៊ីស្គេនកម្ដៅ តាមព្រលានយន្ដហោះទាំង៣ និងច្រកព្រំដែន ដើម្បីពិនិត្យជំងឺរលាកសួត ព្រមទាំងទប់ស្កាត់កុំឲ្យឆ្លងមកកម្ពុជា ខណៈកម្ពុជា មិនទាន់កើតមានជំងឺនេះឡើយ ។ នេះបើតាមការបញ្ជាក់ របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ...
បរទេស ៖ ក្រោយពីជួបគ្នា ជាមួយនាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃពុធនេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ប្រទេសបារាំងបានប្តេជ្ញាថា ប្រទេសអ៊ីរ៉ង់ នឹងមិនទទួលបានអាវុធ នុយក្លេអ៊ែនោះទេ ប៉ុន្តែទីក្រុងប៉ារីស ចង់ឲ្យមានការបញ្ចៀសកំណើនតានតឹង យោធាណាមួយ នៅតំបន់មជ្ឈិមបូព៌ា។...