ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម បន្តទទួលអំណោយ ពីសប្បុរសជន ដើម្បីចូលរួមប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តទទួលអំណោយ ជាថវិកា និងសម្ភារៈ ពីសប្បុរសជន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។

អំណោយដែលគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម បានទទួលនាពេលនេះ មានដូច ជា អង្ករ ១តោន , ថវិកា ៤០០.០០០រៀល ទឹកបរិសុទ្ធ ៤.២២៥យួរ , ម៉ាស ២១កេស និង ៥០.០០០ ម៉ាស , អាល់កុល ៣កាន , ។

នាឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រឆាំងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ម្ចាស់អំណោយ ដែលមានចិត្តសប្បុរស ចេះជួយគ្នាក្នុងគ្រាលំបាក បាននាំអំណោយដ៏ថ្លៃថ្លាទាំងនេះ យកមកផ្ដល់ជូនគណៈកម្មការ ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំង ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា ខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥នាក់ទៀត ដែលសរុបអ្នកវិជ្ជមានកូវីដ-១៩ មាន ប្រមាណជាជាង ២០០នាក់ នឹងជាសះស្បើយចំនួនជាង ១០០នាក់ ចំណែកអ្នកជំងឺជាង ១០០នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម ៕

To Top