ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ថិតក្នុងស្ថានភាពពិភពលោក កាន់តែប្រែប្រួលយ៉ាងឆាប់រហ័ស ជាងការរំពឹងទុក ភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចសកល ភូមិសាស្ត្រនយោបាយសកល មានលក្ខណៈកាន់តែស្មុគស្មាញ បញ្ហាបម្រែបម្រួលអាកាសធាតុ និងវិបត្តិនានាជាដើម តម្រូវឱ្យយើង ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម ក្នុងការដោះស្រាយ នូវរាល់បញ្ហាប្រឈមនានា ក្នុងការជំរុញភាពធន់ និងច្បាមយកនូវរាល់ កាលានុវត្តភាពថ្មីៗ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវការអបអរសាទរ ទិវាទេសចរណ៍ពិភពលោក (World Tourism Day) ក្រោមប្រធានបទ ៖ ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព (Tourism and Sustainable Transformation) ។ តាមរយៈបណ្តាញសង្គម នាថ្ងៃទី២៧ ខែកញ្ញា...
ភ្នំពេញ៖ ក្នុងដំណេីរទស្សនកិច្ច ចូលរួម ពិព័រណ៍ទេសចរណ៍ជប៉ុន (Tourism EXPO Japan) និងកិច្ចប្រជុំតុមូលរដ្ឋមន្រ្តីទេសចរណ៍ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោក Astushi Sakai តំណាងទីភ្នាក់ងារ សមាគមន៍ទេសចរណ៍ជប៉ុន (JATA)...
ភ្នំពេញ៖ វិទ្យាស្ថានបច្ចេកទេស ហ្សុី វ៉េ សេ នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ៣០០កន្លែង លើ ៣មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ...
ភ្នំពេញ ៖ ក្នុងឱកាស នៃពីធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ កន្លងទៅថ្មីៗនេះ មានមនុស្ស៦៨នាក់បានស្លាប់ និងរបួសធ្ងន់ស្រាល១៣៦នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។ បើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ គ្រោះអកុសលនេះ បានកើតឡើងក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន១០៣ករណី គិតចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។ អ្នកនាំពាក្យរង បានបន្ថែមទៀតថា ក៏មិនខុសពីមូលហេតុក្នុងឆ្នាំមុនៗនោះដែរ...
ភ្នំពេញ៖ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ៤ ៥០០កន្លែង លើ ៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។...
ភ្នំពេញ: កម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក» បានចាប់ផ្ដើមជាផ្លូវការ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក.។ លោក ហ៊ុន...
បរទេស៖ រដ្ឋសមាជិកណាតូណាដែលបាញ់ទម្លាក់ យន្តហោះចម្បាំងរុស្ស៊ី គឺនឹងផ្ទុះ “សង្គ្រាម” ជាមួយរុស្ស៊ី , នេះជាការព្រមាន របស់បេសកជនរបស់ទីក្រុងមូស្គូ ប្រចាំនៅប៉ារីស លោក Aleksey Meshkov ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រទេសអេស្តូនីបានអះអាងថា...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យក្រសួងមហាផ្ទៃ និងសមត្ថកិច្ចពាក់ព័ន្ធបន្តអនុវត្ត យ៉ាងខ្ជាប់ខ្ជួននូវគោល នយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង ដើម្បីរក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពរបស់ សម្តេចមហាបវរធិបតី...
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជា ប្រតិបត្តិដោយអនុញ្ញាត ឱ្យមានការកាត់ទោសប្រហារជីវិតឡើងវិញ ចំពោះអំពើឃាតកម្មនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដែលលោកបាននិយាយថា នឹងជួយទប់ស្កាត់អំពើហឹង្សា នៅក្នុងរដ្ឋធានីនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា បទបញ្ជានេះបង្គាប់អគ្គមេធាវីអាមេរិក Pamela...