សេចុង៖ ទិន្នន័យឧស្សាហកម្ម បានបង្ហាញនៅថ្ងៃអង្គារនេះថា ទិន្នផលឧស្សាហកម្ម របស់ប្រទេសកូរ៉េខាងត្បូង បានបន្តធ្លាក់ចុះនៅក្នុងខែឧសភា ខណៈដែលជំងឺរាតត្បាត បានបង្អាក់សង្វាក់ផ្គត់ផ្គង់ ប៉ុន្តែការលក់រាយបានរាយការណ៍ ពីកំណើនដ៏រឹងមាំមួយ ដោយមិនមានបញ្ហសធំនោះទេ។ ផលិតកម្មឧស្សាហកម្ម របស់ប្រទេសនេះបានធ្លាក់ចុះ ១,២ ភាគរយក្នុងខែឧសភា បន្ទាប់ពីធ្លាក់ចុះ ២,៨ ភាគរយនៅខែមេសា នេះបើយោងតាមទិន្នន័យ ដែលចងក្រងដោយស្ថិតិកូរ៉េ ហើយបើប្រៀបធៀបទៅ នឹងឆ្នាំមុន...
បរទេស ៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបញ្ជាឱ្យប្រេសិត សហភាពអឺរ៉ុបលោក Isabel Brilhante Pedrosato ចាកចេញក្នុងរយៈពេល ៧២ ម៉ោង បន្ទាប់ពីសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មលើក្រុម នៃមន្រ្តីរបស់វេណេស៊ុយអេឡា ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា...
ហ្សឺណែវ ៖ ប្រធានអង្គការ សុខភាពពិភពលោក កំពុងបញ្ជូនក្រុមមួយ ទៅប្រទេសចិន នៅសប្តាហ៍ក្រោយនេះ ដើម្បីស៊ើបអង្កេត ពីប្រភពដើម នៃមេរោគឆ្លងកូវីដ-១៩។ លោក Tedros បានលើកឡើងថា“ យើងអាចប្រយុទ្ធប្រឆាំង នឹងវីរុសបានកាន់តែប្រសើរ នៅពេលដែលយើងដឹងអ្វីៗទាំងអស់ អំពីវីរុសរួមទាំងរបៀប ដែលវាចាប់ផ្តើម” យើងនឹងបញ្ជូនក្រុមមួយ នៅសប្តាហ៍ក្រោយទៅកាន់ប្រទេសចិន ដើម្បីត្រៀមលក្ខណៈនោះ ។...
កណ្តាល ៖ មេប៉ុស្តិ៍ឃុំព្រែកអំបិល និងសមត្ថកិច្ច ពាក់ព័ន្ធឃុំព្រែកអំបិល បានយកអំណោយ ជាសម្ភារៈមួយចំនួន ប្រគល់ជូនស្ត្រី ដែលមានជំងឺប្រចាំកាយ ហើយថែមទាំងមានកូន ក្នុងបន្ទុកទៀត ។ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លោកប៉ុក វិចិត្រ នាយប៉ុសនគរបាលឃុំព្រែកអំបិល រួមជាមួយអាជ្ញាធរភូមិ ស្មៀនឃុំបាននាំយក ថវិកា និងសម្ភារៈមួយចំនួន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងរៀបចំកិច្ចប្រជុំបន្ដ ដើម្បីពិគ្រោះ យោបល់លើសំណើរសុំវិសោធនកម្មច្បាប់ ស្តីពី សមាគម និងអង្គការ មិនមែនរដ្ឋាភិបាល នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខ ជាមួយតំណាងអង្គការ សង្គមស៊ីវិល ៕
ភ្នំពេញ ៖ គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២០នេះ កម្ពុជា នាំចេញអង្ករ សម្រេចបានចំនួន ៣៩៧,៦៦០តោន កើនឡើង១១៦,១២២ តោន ស្មើនឹង៤១.២៥ភាគរយបើ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ មានការកើនឡើង ២៨១,៥៣៨តោន ។ នេះបើយោងតាមសេចក្ដីជូន ដំណឹងរបស់ក្រសួងក សិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣០ ខែមិថុនា...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
វ៉ាស៊ីនតោន៖ សភាសហរដ្ឋអាមេរិក ហាក់ដូចជា បានកំណត់ ដើម្បីរក្សាការរឹតត្បិត លើការដកកង ទ័ពអាមេរិកចេញ ពីប្រទេសកូរ៉េខាងត្បូង នៅក្នុងច្បាប់ថ្មី ដែលផ្តល់ការអនុញ្ញាតថវិកា សម្រាប់កម្មវិធីសន្តិសុខ និងយោធា ។ គណៈកម្មាធិការសេវា ប្រដាប់អាវុធទាំងព្រឹទ្ធសភា និងសភាតំណាងរាស្រ្ត បានបង្កើតច្បាប់រៀងៗខ្លួននៃច្បាប់ផ្តល់សិទ្ធិការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ ២០២១ ។ នៅក្នុងសេចក្ដីព្រាងច្បាប់ ព្រឹទ្ធសភាច្បាប់ហាមឃាត់...
ភ្នំពេញ ៖ ក្រុមហ៊ុនឯកជនបី បានរួមគ្នារៀបចំយុទ្ធនាការ បរិច្ចាគឈាម ដែលមានទ្រង់ទ្រាយធំជាងគេ ក្នុងរយៈ៥ខែចុងក្រោយ ដើម្បីប្រមូលឈាម ជួយជនរងសង្គ្រោះ ដែលកំពុងត្រូវការឈាមជាចាំបាច់ ខណៈដែលចំនួនអ្នកបរិច្ចាគឈាម មានការធ្លាក់ចុះ និងតម្រូវការឈាមកើនឡើង ។ ក្រុមហ៊ុនចែកចាយ One Fraternity Co., Ltd. ក្រុមហ៊ុន N.V.C Corporation...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ថា យោងតាមតួលេខដែលបានបង្ហាញឲ្យដឹងដោយសាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងលើសពី៥០០.០០០នាក់ គិតត្រឹមថ្ងៃអាទិត្យ គឺបានកើនឡើងដល់៥០០.១០៨នាក់ គិតត្រឹមម៉ោង៤និង៣៣នាទីល្ងាច ត្រូវនឹងម៉ោង២០និង៣៣នាទីម៉ោងសកល ។ ទន្ទឹមនឹងនេះដែរ សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់១០.០៦៣.៣១៩នាក់...