ព័ត៌មានជាតិ

សម្ដេចតេជោ ផ្ដល់អាទិភាព ដល់អ្នកសារព័ត៌មាន ឲ្យចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ គ្រប់ៗគ្នា

ភ្នំពេញ ៖ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានផ្ដល់សិទ្ធិអាទិភាព ដល់អ្នកសារព័ត៌មានទាំងអស់ ទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ គ្រប់ៗគ្នា។

តាមលិខិត របស់ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជណាចក្រកម្ពុជា បានផ្ដល់សិទ្ធ អាទិភាពដល់អ្នកសារព័ត៌មានទាំងអស់ ទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ គ្រប់ៗគ្នា» ។

អគ្គនាយកដ្ឋានព័ត៌មាន ក៏បានលើកឡើងថា ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយត្រូវធ្វើបញ្ជីឈ្មោះថ្នាក់ដឹកនាំ បុគ្គលិក និងអ្នកសារព័ត៌មាន នៅតាមអង្គភាពនីមួយៗ បានឲ្យឆាប់បំផុត រួចផ្ញើមក អគ្គនាយកដ្ឋានព័ត៌មានថ្ងៃទី២៦ មីនា វេលាម៉ោង១០ព្រឹក ដើម្បីអគ្គនាយកដ្ឋានព័ត៌មាន បូកសរុបផ្ញើជូនក្រសួងសុខាភិបាល នៅវេលាម៉ោង១២ថ្ងៃត្រង់ (ថ្ងៃដដែល) ៕

To Top