ភ្នំពេញ ៖ លទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិ ភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែន ខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានសម្រេចពង្រឹងទំនាក់ទំនងគ្នាបន្ថែមទៀតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា ។ យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិ នាមុននេះបន្តិចបានឲ្យដឹងថា កិច្ចប្រជុំនេះ ភាគីកម្ពុជាដឹកនាំគណៈប្រតិភូដោយ...
ជប៉ុន ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ស្ថានទូតខ្មែរ នៅប្រទេសជប៉ុន ក្រុមការងារ ESEA ទទួល បន្ទុក ប្រទេសជប៉ុន និងសហគមន៍ខ្មែរ នៅជប៉ុន ប្រមាណ២០០នាក់ បានរៀបចំកម្មវិធីគោរពវិញ្ញាណក្ខន្ធ និងបង្សុកូលឧទ្ទិសកុសលជូនដល់វីវៈកងទ័ពពលីនៅសមរភូមិមុខ នៅវត្តបិតាធំ ខេត្តកាណាហ្កាវ៉ា នៃប្រទេសជប៉ុន ដោយមានការចូលរួមពីបងប្អូនសហគមន៍ខ្មែរ និស្សិត...
ភ្នំពេញ ៖ ពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ ទទួលបានឱកាសការងារ ជាបន្តបន្ទាប់តាមរយៈយន្តការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបាននាំយកឱកាសការងារ ទៅដល់មូលដ្ឋាន បន្ទាប់ពីពួកគាត់បាន មកដល់ស្រុកកំណើត។ អ្នកស្រី ផល សុខលី ជាពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ទទួលបានឱកាសការងារថ្មីតាមរយៈមកសម្ភាសនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។ អ្នកស្រីបានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីទទួលបានការងារភ្លាមៗ ខណៈដែលអ្នកស្រីទើបតែវិលត្រឡប់មកពីប្រទេសថៃ។...
ភ្នំពេញ ៖ វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយក្រុមហ៊ុនធំៗចំនួន ៥ ដើម្បីផ្ដល់ឱកាសការងារ ដ៏សម្បូរបែបចំនួន ២៤៦៣កន្លែង ជូនដល់ពលករខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ។ អ្នកស្រី ផល សុខលី ជាពលករខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ទទួលបានឱកាសការងារថ្មីតាមរយៈមកសម្ភាសនៅវិទ្យាស្ថានជាតិ ពាណិជ្ជសាស្ត្រ ក្នុងខណ្ឌមានជ័យ...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំលឹកអំពីទិដ្ឋភាព និងរូបភាពទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ នៅតាមបណ្តាច្រកព្រំដែន ចំពោះបងប្អូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ដល់ទឹកដីកំណើតវិញ ជាលើកដំបូង បន្ទាប់ពីនៅថៃមានការបារម្ភដល់ការធ្វើទុក្ខបុកម្និញពីក្រុមជាតិ ជ្រុលនិយមថៃ។ ការរំលឹករបស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសអញ្ជើញផ្សព្វផ្សាយ អំពីយន្តការគាំទ្រដល់ពលករខ្មែរ ត្រឡប់មកពីប្រទេសថៃវិញ ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២...
ភ្នំពេញ ៖ សហជីពនៅកម្ពុជា វាយតម្លៃថា ការដាក់ចេញនូវវិធានការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការរកការងារជូនពលករខ្មែរ ដែលត្រឡប់មកពីថៃគឺមានប្រសិទ្ធខ្ពស់ និងបានបង្ហាញពីការយកចិត្តទុកដាក់ជាខ្លាំង ។ ការវាយតម្លៃរបស់សហជីពនេះ គឺធ្វើឡើងក្រោយក្រសួងការងារ បានដាក់ចេញ នូវវិធានការសំខាន់ៗចំនួន ១១ចំណុចដើម្បីសម្របសម្រួលដល់ពលករខ្មែរ ដែលត្រឡប់មកពីថៃ ឱ្យទទួលបានឱកាសការងារ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា...
ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី « លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើប ជាង៥០០ឆ្នាំចុងក្រោយ បើគិតចាប់តាំងពីក្រោយសម័យអង្គរមក កម្ពុជា ក្នុងសករាជ តេជោ-ធិបតី បានស្គាល់ការអភិវឌ្ឍលូតលាស់ខ្លាំងជាងពេលណាៗទាំងអស់...
បរទេស៖ តម្លៃប្រេងបានកើនឡើងខ្ពស់ នៅថ្ងៃចន្ទ បន្ទាប់ពីអ៊ុយក្រែនបង្កើនការវាយប្រហារលើប្រទេសរុស្ស៊ី ដោយក្តីបារម្ភពីការផ្គត់ផ្គង់ប្រេង របស់រុស្ស៊ីអាចត្រូវបានរំខាន ខណៈដែលការរំពឹងទុក នៃការកាត់បន្ថយអត្រាការប្រាក់ របស់សហរដ្ឋអាមេរិក បានជំរុញទស្សនវិស័យ សម្រាប់កំណើនពិភពលោក និងតម្រូវការប្រេងឥន្ធនៈ ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា អនាគតប្រេងឆៅ Brent បានកើនឡើង...
ភ្នំពេញ ៖ មុនចូលដល់របៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៥ សម្តេច រដ្ឋសភាកម្ពុជាតាមរយៈសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានស្នើសុំភាគីថៃអនុវត្តឲ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃ២៨ ក្កដា ដើម្បីជាផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិទាំងពីរគឺកម្ពុជា-ថៃ៕
បរទេស ៖ បណ្តាញព័ត៌មានជាច្រើនបានរាយការណ៍កាលពីថ្ងៃសុក្រថា FBI បានវាយឆ្មក់ចូលផ្ទះ និងការិយាល័យរបស់លោក John Bolton ដែលជាអ្នកនយោបាយការបរទេសដ៏ល្បីល្បាញ និងជាអតីតទីប្រឹក្សាសន្តិសុខជាតិ របស់ប្រធានាធិបតីអាមេរិក Donald Trump ។ កាសែត New York Post ដែលបានទម្លាយព័ត៌មានជាលើកដំបូងបាននិយាយថា ការស្វែងរកគឺជាផ្នែកមួយ នៃការស៊ើបអង្កេតដ៏ធំមួយ ក្នុងការដោះស្រាយឯកសារ...