ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឧ្យដឹងថា អាជ្ញាធរជប៉ុន គួរតែស្តាប់ការអំពាវនាវរបស់ប្រជាជន បំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ ដែលមិនទទួលយក ផលិត កាន់កាប់ ឬរីកសាយភាយអាវុធនុយក្លេអ៊ែរ និងឈប់លេងជាមួយភ្លើងលើ បញ្ហាអាវុធនុយក្លេអ៊ែរ។ អ្នកនាំពាក្យចិនលោក Lin Jian បានធ្វើការកត់សម្គាល់នេះនៅពេលឆ្លើយសំណួរទាក់ទងនឹងការស្ទង់មតិថ្មីៗនេះ ដែលធ្វើឡើងដោយសមាគមស្រាវជ្រាវមតិសាធារណៈជប៉ុន។ ការស្ទង់មតិបានបង្ហាញថា ៧៦ភាគរយ នៃប្រជាជននៅក្នុងប្រទេសជប៉ុន គាំទ្រដល់ការប្រកាន់ខ្ជាប់នូវគោលការណ៍ មិនមែននុយក្លេអ៊ែរចំនួនបី...
អង្គការសហប្រជាជាតិ៖ ជនស៊ីវិលនៅហ្គាហ្សា បន្តប្រឈមមុខនឹងការវាយប្រហារ យោធាយ៉ាងខ្លាំង ការបាញ់ផ្លោង ការបាញ់កាំភ្លើង និងការបាញ់ប្រហារពីកងទ័ពជើងទឹកពីអ៊ីស្រាអែល ក្នុងចំណោមការគំរាមកំហែងផ្សេងទៀត ចំពោះសុវត្ថិភាពរបស់ពួកគេ នេះបើយោងតាមអ្នកមនុស្សធម៌ របស់អង្គការសហប្រជាជាតិ។ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ បានឧ្យដឹងថា កុមារយ៉ាងហោចណាស់ ៣០០នាក់ត្រូវបានសម្លាប់ នៅតំបន់ហ្គាហ្សា ក្នុងរយៈពេល ៣០០ថ្ងៃកន្លងមកចាប់តាំង ពីបទឈប់បាញ់ត្រូវបានប្រកាសនៅក្នុងខែតុលា ឆ្នាំ២០២៥ ដែលស្មើនឹងកុមារជាមធ្យមម្នាក់ជារៀងរាល់ថ្ងៃ។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌...
ភ្នំពេញ ៖ នៅចំពោះមុខ នាយឧត្តមនាវី STEPHEN T. WEB KOEHLER មេបញ្ជាការកងនាវាប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក នាយឧត្តមសេនីយ៍ វង្ស ពិសេនអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាក់យ៉ាងច្បាស់ៗថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាត នូវការកែប្រែខ្សែបន្ទាត់ព្រំដែន ពីសំណាភាគីថៃជាឯកតោភាគី។ ក្នុងឱកាសអនុញ្ញាតឱ្យមេបញ្ជាការកងនាវាប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឧ្យដឹងថា រដ្ឋាភិបាលរបស់លោកស្រី កំពុងធ្វើការលើផែនការសកម្មភាព ដើម្បីជំរុញសន្តិសុខនៅក្នុងរដ្ឋ Michoacan ដែលរងគ្រោះដោយឧក្រិដ្ឋកម្ម ដូច្នេះការនាំចេញផ្លែបឺររបស់ខ្លួនទៅ កាន់សហរដ្ឋអាមេរិក អាចបន្តឡើងវិញបាន បន្ទាប់ពីពួកគេត្រូវបានផ្អាកម្តងទៀត ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រីនៅវិមានជាតិ លោកស្រី Sheinbaum បានឧ្យដឹងថា យុទ្ធសាស្ត្រនេះមានគោលបំណងធានាបន្ថែមទៀតនូវសន្តិសុខនៅក្នុងតំបន់មួយចំនួននៃរដ្ឋ Michoacan...
ភ្នំពេញ៖យុវជន វុន សុខលាភ បានប្រែក្លាយខ្លួនពីសិស្សម្នាក់រៀនមិនសូវពូកែ រហូតក្លាយជាសិស្សពូកែ និងទទួលនិទ្ទេស A ដែលមកចាប់យកជំនាញ«ព័ត៌មានវិទ្យា» នៅក្នុងវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស(NTTI) តាមរយៈការសិក្សាអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីត្រៀមខ្លួនចូលរួមក្នុងកម្លាំងពលកម្មផ្នែកឌីជីថលនៅកម្ពុជា។ កន្លងមក យុវជនរូបនេះជាសិស្សដែលរៀនមិនសូវពូកែ និងមានចំណុចខ្សោយជាច្រើន ប៉ុន្ដែនៅពេលចាប់ផ្ដើមចូលរៀនត្រឹមថ្នាក់ទី១២ លោកក៏បានផ្លាស់ប្ដូរការគិត និងបង្កើនខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលជាទីគាប់ចិត្ដ និងទទួលនិទ្ទេស A។យុវជន សុខលាភ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា ការវិនិយោគនៅកម្ពុជា គឺជាឱកាសក្នុងការបោះជំហានឈានចូល ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ផលិតផលទៅកាន់តំបន់ និងពិភពលោក ដោយសារកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគី និងតំបន់ ។ ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
ឧត្តរមានជ័យ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តពង្រីកការផ្សព្វផ្សាយឱកាសការងារ ក្នុងស្រុកតាមរយៈការរៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» នៅបរិវេណសាលាឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ ដោយនាំយកឱកាសការងារចំនួន ១ ៣០០កន្លែង ពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រធំៗ មកផ្តល់ជូនប្រជាពលរដ្ឋ អតីតពលករត្រឡប់មកពីប្រទេសថៃ...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ជិន តារ៉ា ជានាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) និងលោក តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ...
ពោធិ៍សាត់ ៖ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ប្រតិភូក្រសួងមហាផ្ទៃ ដឹកនាំដោយ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពមន្ត្រីនគរបាល និងប្រជាការពារ ដែលបានពលីជីវិតក្នុងពេលបំពេញបេសកកម្ម នៅស្រុកវាលវែង...
នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម(ARDB)បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំARDB ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ក្នុងឆមាសទី១ និងផែនការការងារឆមាសទី២ ឆ្នាំ២០២៦ ស្របតាមផែនការ៣ឆ្នាំ រំកិលរបស់ធនាគារ។ កិច្ចប្រជុំបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកARDB ឯកឧត្តមអគ្គនាយករង លោក លោកស្រីជាប្រធាន អនុប្រធាននាយកដ្ឋាន និងជាតំណាង។...