ភ្នំពេញ ៖ អគ្គិសនីកម្ពុជា នឹងសាកល្បងផ្លាស់ប្តូរពីការផ្សព្វផ្សាយ សេចក្តីជូនដំណឹងជាសាធារណៈ ចាប់ពីឆ្នាំ២០២៧ តទៅ មកជាបញ្ជូនព័ត៌មានតាមរយៈកម្មវិធី EDC App ជូនតែអតិថិជន ដែលរងការប៉ះពាល់តែប៉ុណ្ណោះ ដើម្បីឱ្យទទួលបានផ្ទាល់ និងកុំឱ្យរំខានដល់អ្នក ដែលមិនប៉ះពាល់ក្នុងការដាច់ចរន្ត។ តាមរយៈសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជា នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ថា កន្លងមកអគ្គិសនីកម្ពុជា...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាមន្ត្រីក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការរៀបចំកម្លាំងយោធាឡើងវិញ ដ៏លឿនរបស់ប្រទេសជប៉ុន កំពុងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ ក្នុងតំបន់ និងពិភពលោក។ ប្រទេសជប៉ុនបានបន្តដើរ ចេញឆ្ងាយពីគោលការណ៍សន្តិភាព ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ហើយកំពុងព្យាយាមបោះបង់ ចោលការប្តេជ្ញាចិត្ត ដូចជាគោលការ មិនមាននុយក្លេអ៊ែររបស់ខ្លួន។ រុស្សី បាននិយាយទៀតដែរ នៅក្នុងឱកាសរំលឹកខួបលើកទី ៨១ នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា...
បរទេស៖ លោក Mikhail Evrayev អភិបាល តំបន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា រោងចក្រចម្រាញ់ប្រេងដ៏ សំខាន់មួយនៅក្នុងតំបន់ Yaroslavl របស់ប្រទេសរុស្ស៊ី កំពុងឆេះបន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែនដ៏ធំមួយ ហើយសេវាសង្គ្រោះបន្ទាន់ កំពុងធ្វើការដើម្បីពន្លត់អគ្គីភ័យ។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែ សីហា ឆ្នាំ២០២៦ថា រូបភាពដែលមិនទាន់បានផ្ទៀង ផ្ទាត់ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម...
បរទេស៖ មន្ទីរបញ្ចកោណកំពុងបង្កើត យុទ្ធសាស្ត្រនុយក្លេអ៊ែរមួយ ដែលនឹងផ្តល់ឱ្យប្រធានាធិបតីអាមេរិក នូវជម្រើសនុយក្លេអ៊ែរ ជាច្រើនប្រភេទ នៅក្នុងជម្លោះ ដែលអាចកើតមានជាមួយរុស្ស៊ី ឬចិន, នេះបើយោងតាមការចុះ ផ្សាយរបស់ NBC កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភពដែលដឹងអំពីផែនការនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ថា វិធីសាស្រ្តដែលបានស្នើឡើង ត្រូវបានគេរាយការណ៍ថា...
អង្គការសហប្រជាជាតិ៖ ប្រតិបត្តិការយោធាអ៊ីស្រាអែល នៅតំបន់ហ្គាហ្សា កំពុងបង្ករំខានដល់ជីវិតជនស៊ីវិល បំផ្លាញជម្រក និងបង្កើនការផ្លាស់ទីលំនៅ នេះបើយោងតាមអ្នកជំនាញ ការមនុស្សធម៌របស់អង្គការសហប្រជាជាតិ។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ (OCHA) បានឧ្យដឹងថា ឈើ ខ្សែពួរ ភ្លើងពន្លឺព្រះអាទិត្យ និងឧបករណ៍ ជាច្រើនទៀតត្រូវតែត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់នេះទាន់ពេលវេលា ដើម្បីបង្កើនជំនួយ និងអនុវត្តការ ធ្វើឱ្យប្រសើរឡើងបន្ថែមទៀតដល់ជម្រកបណ្តោះអាសន្ន ខណៈដែលប្រតិបត្តិការ កំពុងរឹតត្បិតការទទួលបានសេវាកម្មជួយសង្គ្រោះជីវិតមនុស្ស។...
ម៉ុងតេវីដេអូ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយរូហ្គាយ លោក Mario Lubetkin បានឧ្យដឹងថា វិបត្តិការទូតរវាងអាហ្សង់ទីន និងប្រេស៊ីល គឺជា «ដំណឹងអាក្រក់» សម្រាប់ទីផ្សាររួមភាគខាងត្បូង (Mercosur) ហើយបានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលទាំងពីរនឹងបន្តការសន្ទនាគ្នា ដើម្បីបន្ធូរបន្ថយភាពតានតឹង។ លោក Lubetkin បានឧ្យដឹងថា ការធ្លាក់ចុះនៃទំនាក់ទំនងរវាងសមាជិកធំបំផុតទាំងពីររបស់ Mercosur មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ប្រេស៊ីល និងអាហ្សង់ទីនប៉ុណ្ណោះទេ...
នៅរដូវក្តៅឆ្នាំនេះ “China Travel”ទទួលបានការពេញនិយមនៅទូទាំងពិភពលោក។ ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលធ្វើឡើងចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតទូទាំងពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៩២.៩%សម្គាល់ឃើញថា ការដែល”China Travel”មានភាពពេញនិយមខ្លាំងបានឆ្លុះបញ្ចាំងពីការកើនឡើងយ៉ាងឆាប់រហ័ស នៃការចាប់អារម្មណ៍របស់អន្តរជាតិ ចំពោះប្រទេសចិន ។ ការស្ទង់មតិលើកនេះក៏បានរកឃើញផងដែរថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៩២.៨%បានថ្លែងថា ខ្លឹមសារក្នុងបណ្តាញទំនាក់ទំនងសង្គមទាក់ទងនឹងទេសចរណ៍ចិនកំពុងទាក់ទាញចំណាប់អារម្មណ៍របស់ពួកគេក្នុងការស្វែងយល់ និងធ្វើដំណើរទៅកាន់ប្រទេសចិន។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧%យល់ឃើញថាការធ្វើដំណើរទៅកាន់ប្រទេសចិនដោយផ្ទាល់ វានឹងជួយឱ្យពួកគេយល់ដឹងកាន់តែទូលំទូលាយ និងពិតប្រាកដអំពីវប្បធម៌ សង្គម និងការអភិវឌ្ឍនាពេលបច្ចុប្បន្នរបស់ចិន។ ការស្ទង់មតិលើកនេះធ្វើឡើងតាមរយៈវេបសាយ៥ភាសារបស់CGTN...
គន្លឹះនៃទំនើបកម្មរបស់ប្រទេសចិន គឺស្ថិតនៅលើទំនើបកម្មបច្ចេកវិទ្យា ។ រយៈពេលនៃការអនុវត្ត «ផែនការប្រាំឆ្នាំទី១៥» គឺជារយៈពេលដ៏សំខាន់សម្រាប់ការកសាងប្រទេសខ្លាំងខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។ ចាប់តាំងពីដើមឆ្នាំនេះមក ស្របពេលនឹងការ ចាប់ផ្តើមអនុវត្ត«ផែនការប្រាំឆ្នាំទី១៥» លោក Xi Jinping បានធ្វើការសម្រេចចិត្ត និងការរៀបចំចាត់ចែងរដាកើចេញសំខាន់ៗជាបន្តបន្ទាប់លើការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីពន្លឿនការជំរុញការពឹងផ្អែកលើខ្លួនឯងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ ។ ចាប់ពីការពុះពារការលំបាកសម្រាប់បច្ចេកវិទ្យាស្នូលសំខាន់ៗ រហូតដល់ការពន្លឿនការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ចាប់ពីការពង្រឹងការស្រាវជ្រាវជាមូលដ្ឋាន រហូតដល់ការគ្រោងផែនការសម្រាប់ឧស្សាហកម្មនាពេលអនាគត ។ល។ ដោយមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីអតីតកាល និងចក្ខុវិស័យដ៏វែងឆ្ងាយអំពីអនាគត ក្នុងឆ្នាំដំបូងនៃការអនុវត្តផែនការ៥ឆ្នាំទី ១៥ អគ្គលេខាធិការបក្ស រៀបចំចាត់ចែងជា បានធ្វើការដាក់ពង្រាយយុទ្ធសាស្ត្រសំខាន់ៗជាបន្តបន្ទាប់សម្រាប់ការងារវិទ្យាសាស្ត្រ...
នៅថ្ងៃទី ៤ ខែសីហា ក្រសួងការពារជាតិជប៉ុនបានចេញផ្សាយ«សៀវភៅសស្តីពីកិច្ចការពារជាតិ»ឆ្នាំ២០២៦ ។ សៀវភៅសកំណែថ្មីនេះបានឃោសនាបំប៉ោងយ៉ាងគឃ្លើនពី”វិបតិ្តសន្តិសុខនៅតំបន់ជុំវិញ” បន្តចាត់ទុកប្រទេសចិនជា”បញ្ហាប្រឈមជាយុទ្ធសាស្រ្តដ៏ធំបំផុតដែលមិនធ្លាប់មានកាលពីមុន”និងសង្កត់ធ្ងន់ពីការផ្លាស់ប្តូរប្រព័ន្ធប្រយុទ្ធនិងការពង្រីកឧស្សាហកម្មយោធាក្នុងគោលបំណងបង្កលក្ខណសម្បត្តិសម្រាប់ការធ្វើវិសោធនកម្ម”ឯកសារចំនួនបីស្តីពីការការពារសន្តិសុខ”នៅមុនដំណាច់ឆ្នាំ ២០២៦ ព្រមទាំងការវាតទីយោធា និងការបម្រុងសព្វាវុធរបស់រដ្ឋាភិបាលលោកស្រី Sanae Takaichi ។ ប្រការនេះបានបញ្ជូនសញ្ញាយ៉ាងច្បាស់លាស់មួយថា៖រដ្ឋាភិបាលជប៉ុនកំពុងពន្លឿនការបម្រះខ្លួនចេញពីការកំហិតនៃប្រព័ន្ធសន្តិភាពដែលបង្កើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទីពីរដើម្បីជំរុញការធ្វើ”យោធូបនីយកម្មឡើងវិញ”ដោយពេញទំហឹង ។ សៀវភៅសកំណែថ្មីនេះបានលាបពណ៌និងចោទប្រកាន់ភាគីចិនម្តងទៀតដោយគ្មានហេតុផល ឃោសនាបំប៉ោងពីអ្វីដែលហៅថា ”ការគំរាមកំហែងពីប្រទេសចិន”ដោយនិយាយឆ្ការដៃឆ្ការជើងនិងឃោសនាបំប៉ោងក្នុងចេតនាអាក្រក់ចំពោះសកម្មភាពយោធាជាប្រក្រតីនិងកិច្ចការពារជាតិស្របច្បាប់របស់ចិនព្រមទាំងមួលបង្កាច់តាមតែទំនើងចិត្តចំពោះសកម្មភាពដ៏ចាំបាច់របស់កងទ័ពចិនក្នុងការគាំពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី ។ អ្នកវិភាគបានសម្គាល់ឃើញថា ប្រការនេះបង្ហាញថា ជប៉ុនកំពុងយកអ្វីដែលហៅថា ”បញ្ហាប្រឈមរបស់ចិន”ធ្វើជាលេសដើម្បីបង្កើតជាថ្មីនូវប្រព័ន្ធយុទ្ធសាស្ត្រសន្តិសុខរបស់ខ្លួនក្នុងគោលបំណងបង្កលក្ខណសម្បត្តិសម្រាប់ការធ្វើវិសោធនកម្ម”ឯកសារចំនួនបីស្តីពីការការពារសន្តិសុខ”នៅមុនដំណាច់ឆ្នាំ ២០២៦ ។ ជាពិសេស អ្វីដែលគួរឱ្យប្រុងប្រយ័ត្ននោះគឺ សៀវភៅសកំណែថ្មី ក៏បានបញ្ចេញមតិខុសឆ្គងអំពីកិច្ចការតំបន់តៃវ៉ាន់របស់ចិន ដែលជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសចិនយ៉ាងកម្រោលនិងប៉ុនប៉ងស្វែងរកលេសសម្រាប់ជ្រៀតជ្រែកកិច្ចការច្រកសមុទ្រតៃវ៉ាន់ ។ បញ្ហាតៃវ៉ាន់ទាក់ទងនឹងអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសចិន វាទាក់ទងទៅនឹងមូលដ្ឋានគ្រឹះផ្នែកនយោបាយនៃទំនាក់ទំនងរវាងចិននិងជប៉ុនដែលជាបន្ទាត់ក្រហមដែលមិនអាចបំពានបាន ។ ជាមួយគ្នានេះដែរ សៀវភៅសនេះក៏បានអះអាងដែរថា ពីការបង្កើនថវិកាលើសព្វាវុធនិងវិស័យការពារជាតិដើម្បីបណ្តុះបណ្តាលធនធានមនុស្សខាងបច្ចេកវិទ្យានិងការគាំទ្រដល់សេដ្ឋកិច្ចនិងឧស្សាហកម្មរបស់ជប៉ុន រហូតដល់ការបំភ្លែឱ្យការពង្រីកឧស្សាហកម្មយោធាថាជាកំណើនសេដ្ឋកិច្ច ដែលប៉ុនប៉ងដាក់បញ្ចូលយ៉ាងស៊ីជម្រៅនូវការពង្រីកសព្វាវុធទៅក្នុងច្បាប់នៃប្រទេសជាតិ សេដ្ឋកិច្ចនិងឧស្សាហកម្មនិងសាធារណមតិ ។ នៅថ្ងៃដដែលដែល«សៀវភៅសស្តីពីកិច្ចការពារជាតិ»កំណែថ្មីរបស់ជប៉ុនត្រូវបានចេញផ្សាយ សមាគមសង្គមស៊ីវិលរបស់ជប៉ុនចំនួន ៣២ បានផ្ញើរលិខិតតវ៉ាដើម្បីប្រឆាំងរដ្ឋាភិបាលដែលពន្លឿនការធ្វើវិសោធនកម្ម”ឯកសារការពារសន្តិសុខចំនួនបី”និងធ្វើវិសោធនកម្ម”គោលការណ៍គ្មានអាវុធនុយក្លេអ៊ែរបី” ក៏ដូចជាទាមទារឱ្យគោរពតាម”រដ្ឋធម្មនុញ្ញសន្តិភាព”។ តាមស្ថិតិឱ្យដឹងថា ចាប់តាំងពីរដ្ឋអំណាចលោកស្រី Sanae Takaichi បានបង្កើតឡើងកាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំនេះ មានសភាមូលដ្ឋានយ៉ាងហោចណាស់ចំនួន ១២៨ មកពីខេត្តចំនួន ៣៦ បានដាក់ញត្តិទៅរដ្ឋសភាដើម្បីទាមទារឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍គ្មាននុយក្លេអ៊ែរចំនួនបី ។ តួលេខនេះបានបង្កើតកំណត់ត្រាខ្ពស់បំផុតនៃរដ្ឋាភិបាលមួយអាណត្តិចាប់តាំងពីរដ្ឋសភាជប៉ុនចាប់ផ្តើមទទួលយកញត្តិពីសភាមូលដ្ឋានកាលពីខែកក្កដា ឆ្នាំ២០០០ មក ។ ទាក់ទងនឹងករណីដែល«សៀវភៅសស្តីពីកិច្ចការពារជាតិ»កំណែថ្មីរបស់ជប៉ុនលាបពណ៌និងចោទប្រកាន់ប្រទេសចិនម្តងទៀតដោយគ្មានហេតុផល ភាគីចិនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងអហង្ការ ហើយបានលើកឡើងការប្រឆាំងតវ៉ាយ៉ាងម៉ឺងម៉ាត់រួចហើយ ។ ព្រមពេលជាមួយគ្នានេះដែរ ក្រសួងការបរទេសកូរ៉េខាងត្បូងក៏បានសម្តែងការប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លាចំពោះខ្លឹមសារពាក់ព័ន្ធផងដែរ ។ ឆ្លងតាមរយៈ«សៀវភៅសស្តីពីកិច្ចការពារជាតិ»កំណែថ្មីរបស់ជប៉ុន អ្នកផងទាំងពួងបានយល់ឃើញថែមមួយកម្រិតទៀតថា ”យោធានិយមបែបថ្មី”របស់ជប៉ុនមានកម្លាំងកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ សហគមន៍អន្តរជាតិចាំបាច់ត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ចំពោះរឿងនេះព្រមទាំងចាត់ប្រើវិធានការជាក់ស្តែងដើម្បីទប់ស្កាត់យ៉ាងដាច់ខាត ៕
«សុខភាពគឺលេខ១ អ្វីៗផ្សេងទៀត គឺលេខ០ ដែលនៅពីក្រោយ បើគ្មានលេខ១ ទេ នោះអ្វីៗវាស្មើនឹងសូន្យ» នេះជាប្រសាសន៍របស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនថ្លែងក្នុងអំឡុង ពេលអញ្ជើញចុះត្រួតពិនិត្យការងារនៅខេត្ត Fujian កាលពីខែមីនា ឆ្នាំ២០២១ ដែលបានរំលេចពីតួនាទីគន្លឹះ នៃសុខភាពនិងជាការចង្អុលបង្ហាញទិសដៅណែនាំសម្រាប់ការកសាង«ប្រទេសចិនដែលមានសុខភាពល្អ»(Healthy China) ។ នៅក្នុងផែនការអភិវឌ្ឍន៍ជាតិ របស់ប្រទេសចិន ការអភិវឌ្ឍវិស័យសុខាភិបាល...