ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រសួងការពារជាតិ បានសម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ អ្នកនាំពាក្យក្រសួងការពារជាតិ គូសបញ្ជាក់ថា ទីតាំងភូមិព្រៃចាន់ ឃុំអូរបីជាន់នេះ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសង្ឃឹមថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមកដល់នាពេលខាងមុខ ជាឱកាសជួយកាត់បន្ថយភាពតានតឹង ក្នុងសង្គម និងអាចចូលរួមជំរុញចរន្តសេដ្ឋកិច្ចក្នុងស្រុក ចលនាទេសចរណ៍ផ្ទៃក្នុង។ ក្នុងទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២៦ និងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី៧ នៅសាលសន្និសីទចតុម្មុខ នាថ្ងៃទី៣ ខែមីនា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា និងសិង្ហបុរី នឹងខិតខំសម្រេចឱ្យបាន នូវទំហំពាណិជ្ជកម្មចំនួន ១០ពាន់លានដុល្លារ នៅពេលខាងមុខ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹង ក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ និងលោកស្រី Teo Lay...
បរទេស៖ យន្តហោះគ្មានមនុស្សបើក Shahed របស់អ៊ីរ៉ង់កំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ថា ទីក្រុងតេហេរ៉ង់ បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្ស បើករាប់រយគ្រាប់នៅទូទាំងមជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហារ របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅថ្ងៃសៅរ៍ (ថ្ងៃទី ២៨ ខែកុម្ភៈ) ដែលបង្ហាញពីភាពសំខាន់នៃប្រព័ន្ធទាំងនេះចំពោះសៀវភៅយុទ្ធសាស្ត្រយោធារបស់ខ្លួន។...
តេអេរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានអះអាងថា ខ្លួនបានវាយប្រហារប្រព័ន្ធប្រឆាំងមីស៊ីល THAAD ទីពីររបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ីខាងលិច។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើសារព័ត៌មានផ្លូវការ របស់ខ្លួន Sepah News IRGC បានឧ្យដឹងថា ខ្លួនបានវាយប្រហារ និងបំផ្លាញប្រព័ន្ធនេះដោយមីស៊ីល ដែលមានការណែនាំជាក់លាក់។ យោងតាមសេចក្តីថ្លែងការណ៍ IRGC កាលពីថ្ងៃចន្ទបានបំផ្លាញរ៉ាដារបស់ប្រព័ន្ធ THAAD...
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ និងពិធីប្រកាសទទួលស្គាល់ ការកែសម្រួល និងបំពេញបន្ថែមសមាសភាព គណៈកម្មការសាខាសមាគមនារីកម្ពុជា...
ភ្នំពេញ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បានសហការគ្នា រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការអភិវឌ្ឍភូមិនៅកម្ពុជា ដែលមានការអញ្ជើញ ចូលរួមក្រោមអធិបតីភាព លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម...
ញូវយ៉ក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងចាប់ផ្តើមអមដំណើរនាវាដឹកប្រេង ឆ្លងកាត់ច្រកសមុទ្រ Hormuz ប្រសិនបើចាំបាច់។ លោក ត្រាំ បានឧ្យដឹងនៅក្នុងការបង្ហោះមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ប្រសិនបើចាំបាច់ កងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងចាប់ផ្តើមអមដំណើរនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។ លោកបានលេីកឡេីងថា លោកបានបញ្ជាឱ្យសាជីវកម្មហិរញ្ញវត្ថុ...
ប៉េកាំង៖ ការចៀសវាងការប្រើប្រាស់ ឬការគំរាមកំហែង ដោយកម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ គឺជាផលប្រយោជន៍ជាមូលដ្ឋានរបស់គ្រប់ភាគីទាំងអស់ រួមទាំងអ៊ីស្រាអែលផងដែរ នេះបើតាមរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី។ លោក វ៉ាង យី ដែលក៏ជាសមាជិក នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ បានធ្វើការកត់សម្គាល់នេះ នៅពេលធ្វើការសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Sa’ar...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ាបានលើកឡើងថា ការរក្សាបាននូវទឹកចិត្តរីករាយ និងស្មារតីមុះមុត ក្នុងការបម្រើសេវាសុខាភិបាល របស់មន្រ្តីសុខាភិបាលគ្រប់ជាន់ថ្នាក់ គឺពិតជា សំខាន់នៅគ្រប់កាលៈទេសៈ។ ក្នុងឱកាសអញ្ជើញដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ ឈាង រ៉ា...